Pacquiao ចង់វាយជាមួយ Floyd ម្ដងទៀត ប៉ុន្តែគ្រូថា ឲ្យស៊ី Jeff Horn សិនទៅ
កំពូលអ្នកប្រដាល់អាស៊ី Manny
Pacquiao ពិតជាចង់វាយម្ដងទៀតជាមួយអ្នកប្រដាល់អាមេរិក Floyd
Mayweather ប៉ុន្តែមុននឹងរឿងនេះកើតឡើង គេត្រូវផ្ដួល Jeff Hornសិន។
Pacquiao និង Jeff Hornវ័យ២៩ឆ្នាំត្រូវប្រឈមមុខដាក់គ្នានៅថ្ងៃទី ២ ខែ កក្កដានៅ Suncorp Stadium ប្រទេសអូស្ត្រាលីដើម្បីដណ្ដើមខ្សែក្រវាត់ WBO welterweight championship។ Pacquiao គឺជាកំពូលកីឡាករម្នាក់ ប៉ុន្តែគ្រូបង្វឹករបស់គេលោក Freddie Roach បាននិយាយថា Manny ត្រូវប្រកួតឲ្យល្អសិនក្នុងជំនួបខាងមុខ ប្រសិនចង់ជួបដៃគូចាស់ Mayweather។
ប្រាប់ Sky News លោក Roach បាននិយាយថា៖ "គេ(Pacquiao) ចង់វាយជាមួយ Floydម្ដងទៀត។ ដើម្បីបានវាយជាមួយ Mayweather គេត្រូវតែបង្ហាញភាពល្អ"។ តាមប្រវត្តិប្រកួត Manny Pacquiao ឈ្នះ ៥៦ ចាញ់៦ និងស្មើ២។ ៨ប្រកួតចុងក្រោយគេចាញ់ដល់ទៅ៣ដង ក្នុងនោះចាញ់ចុងក្រោយ ក្រោមដៃរបស់ Floyd ឆ្នាំ២០១៥៕
ប្រភព៖ Businessinsider

Post a Comment