ប្រុសសង្ហារប្រដាប់ធំ លក់ខ្លួនតាមFacebook ផ្អើលឡើងកប់!
រឿងពិតនៃជីវិត ៖ ធ្លាប់តែឮ និងឃើញមានស្រីៗជាអ្នករកស៊ីផ្លូវភេទមួយចំនួន
នៅតាមហាង និងកន្លែងផ្សេងៗ ដែលអាចជាអ្នករស់នៅក្រៅប្រទេស មិនមែននៅស្រុកខ្មែរ លុះសម័យជឿនលឿន
មានបណ្តាញសង្គម Facebook ពួកគេក៏នាំគ្នា បង្ហោះរូបភាពស៊ិចស៊ី ទាក់ទងរកភ្ញៀវ តាមប្រព័ន្ធ
Online ហ្នឹងបន្ថែមទៀត ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ
ពេលនេះស្រាប់តែមាន ប្រុសកម្លោះរូបសង្ហា បានប្រកាសលក់ខ្លួន តាមFacebook ដូចស្រីៗទាំងនោះដែរ ដោយហេតុនេះ បានធ្វើឲ្យអ្នកលេង ក្នុងបណ្តាញសង្គមFacebook គ្រាន់តែឃើញភ្លាមភ្ញាក់ព្រឺតតែម្តង។
មិនដឹងថា ជាម្ចាស់ Acocount ពិតយ៉ាងណាទេ? តែបើពិតមែននោះ
ក្រមុំៗខកចិត្តស្លាប់ហើយ ដោយសារបុរសរូបស្រស់សង្ហាលើសតារាកូរ៉េ ប្រកាសរកស៊ីផ្លូវភេទ
តាមFacebook ដោយប្រើAccount ឈ្មោះ
«ប្រុសសង្ហារប្រដាប់ធំ លក់ខ្លួន» អង្រួនចិត្តមេម៉ាយៗស្តុកស្តម្ភ និងស្រីៗ ដែលចូលចិត្តរឿងសិច
រួមទាំងបុរសៗ ស្រលាញ់ភេទដូចគ្នា ឆាតសួរពីតម្លៃខ្លួនជាបន្តបន្ទាប់ ។
មិនត្រឹមតែដាក់ឈ្មោះក្នុង Account Facebook ដើម្បីរក
Concept តែប៉ុណ្ណោះទេ ថែមទាំងដាក់ Profile បិទលេខទូរស័ព្ទ និងបង្ហោះរូបរាងដ៏ស្រស់សង្ហា គួរជាទីគយគន់ មើលទៅឡើងចង់ក្តៅខ្លួនជាខ្លាំង
ដោយបញ្ជាក់ថា រូបពិត១០០% ថែមទៀត តើនរណាទ្រាំមិនសួរ មិនមើលបាននោះ?។
ពាក់ព័ន្ធនឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ
ម្ចាស់លេខទូរស័ព្ទដែលដាក់ក្នុង Account ខាងលើ បានប្រាប់ «មតិមហាជន» តាមទូរស័ព្ទថា
លេខទូរស័ព្ទនិងរូបភាព ក្នុងអាខោននោះ គឺជារបស់ខ្លួនពិតប្រាកដមែន ។ បុរសរូបនោះ
បានបញ្ជាក់ថា ការប្រកាសនិងដាក់រូបក្នុងFacebookរបស់ខ្លួន គឺពុំមានអ្វីត្រូវខ្មាស់អៀនទេ ព្រោះសម័យនេះទៅហើយនោះ! ។គួរបញ្ជាក់ថា បើទោះបីជាមានការអះអាង ពីម្ចាស់លេខទូរស័ព្ទខាងលើនោះយ៉ាងណាក្តី ប៉ុន្តែក៏នៅតែមានអ្នកសង្ស័យថា មិនមែនជាការពិតនោះទេ និងដាក់ការសង្ស័យថា អាចជាចេតនា យករូបនរណាម្នាក់ មកបង្ហោះក្នុងន័យធ្វើបាប ឬអាចមកពីជននោះ គ្រាន់តែចង់បាន Like Comment Share ច្រើនឡើងៗ ដើម្បីឲ្យល្បីតែប៉ុណ្ណោះ… បើចង់ជ្រាបច្បាស់ លោកអ្នកអាចទាក់ទង តាមលេខទូរស័ព្ទរបស់បុរសរូបសង្ហាខាងលើ ដោយផ្ទាល់បាន២៤ម៉ោង ៕ ដោយ ផ្កាយព្រឹក
Post a Comment