Header Ads

តើ​គេ​ប្រើ​ Video Assistant Referee នៅ​ពេល​ណា?

Video Assistant Referee (VAR) ដែល​បក​ជា​ភាសា​ខ្មែរ​អាជ្ញាកណ្ដាល​ជំនួយ​ការ​វីដេអូ គឺ​ស្ថិត​ក្នុង​សមាគម​​អាជ្ញា​កណ្ដាល​បាល់ទាត់ ដែល​សម្រេច​​​ឲ្យ​ប្រើប្រាស់​ដោយ​​ប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្ដាល ជាមួយ​នឹង​ការ​ប្រើ​វីដេអូ​និង​កាស​ដើម្បី​ទំនាក់ទំនង។
VAR មិន​ទាន់​ដាក់​បញ្ចូល​ក្នុង​ច្បាប់​នៃ​ល្បែង​នៅ​​ឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​គេ​កំពុង​​ប្រើប្រាស់​សាកល្បង​ ដោយ​​សមាគម​បាល់ទាត់​អន្តរជាតិ នៅ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន។​ ចុះ​គេ​ប្រើ VAR ក្នុង​ករណី​ណា​ខ្លះ?
​​​​​ចម្លើយ៖ VAR គេ​ប្រើ​ក្នុង​៤​កាលៈទេសៈ៖
១. ពិនិត្យ​មើល​គ្រាប់​បាល់​ និង​មាន​ការ​រំលោភបំពាន​អ្វី​អត់​ក្នុង​ពេល​ប្រកួត
២. ពិនិត្យ​ក្នុង​ការ​សម្រេច​ឲ្យ​បាល់​ប៉េណាល់ទី
៣. ការ​សម្រេច​ឲ្យ​កាត​​ក្រហម
៤. មើល​កំហុស​ឲ្យ​ច្បាស់​ ថា​គួរ​ឲ្យ​កាត​​ក្រហម​ឬ​លឿង
​ ​ VAR បាន​ដាក់​ឲ្យ​ប្រើ​សាកល្បង​ដំបូង​កាល​ពី​ខែ សីហា ឆ្នាំ​ ២០១៦ នៅ​សហរដ្ឋអាមេរិក  Major League Soccer។ ឯ​បច្ចុប្បន្ន​ពាន Confederation Cup ដែល​កំពុង​ដំណើរ​ការ​​ប្រកួត​ក៏​ប្រើ​​អាជ្ញាកណ្ដាល​ជំនួយ​ការ​វីដេអូ​ដែរ៕

No comments