Header Ads

អស្ចារ្យ​មែន! គ្រាប់ជី​ទឹកដោះគោ​ក្រឡុក​ឆ្ងាញ់​ហើយ​ស្រក​ទម្ងន់​បាន 6គីឡូ​ត្រឹម1សប្តាហ៍​ទៀត


អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​សិក្សា​លើ​គ្រាប់ជី និង​បង្ហាញពី​សមត្ថភាព​របស់​វា​អាច​ជួយ​សម្រក​ទម្ងន់​បាន តែ​មិន​ត្រូវ​បរិភោគ​វា​ច្រើនពេក​ទេ ត្រឹមតែ1ស្លាបព្រាបាយ ឬ25ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។
គ្រាប់ជី​ជួយ​សម្រួលដល់​ពោះវៀន​ខ្លាំងបំផុត។ នេះ​ដោយសារតែ​សក្តានុពល​នៃ​ជាតិសរសៃ​របស់​វា។ ហើយ​ក៏​ចាំបាច់​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន 2លីត្រ​ក្នុង​មួយ​ថ្ងៃ។ គ្រាប់​នេះ​មាន​សមត្ថភាព​អាច​ជួយ​រំលាយ​ខ្លាញ់​ចង្កេះ និង​ក្បាលពោះ ព្រមទាំង​ពន្យា​ភាពចាស់។
ដើម្បី​ទទួល​បាន​រាង​ស្លីម​ស្អាត​អ្នក​ត្រូវ​បន្ត​ពិសារ​វា​យ៉ាងហោចណាស់​ឱ្យ​បាន 1ខែ។ ទទួលទាន​ភេសជ្ជៈ​នេះ​ឱ្យ​បាន 2ដង​ក្នុង​មួយ​ថ្ងៃ មុន​អាហារ 1ម៉ោង និង​មុនពេល​ចូល​គេង 3ម៉ោង។


*គ្រឿងផ្សំ

  • គ្រាប់ជី 12ក្រាម
  • ទឹកដោះគោ 1.5លីត្រ
  • ល្ហុង 1ចំហៀង

*ការណែនាំ

  
ចាក់​ទឹកដោះគោ និង​ល្ហុង​ក្នុង​ម៉ាស៊ីនក្រឡុក។ ចាក់​វា​ចូល​ទៅក្នុង​កែវ​មួយ រួច​ដាក់​គ្រាប់ជី​ចូល។ ប្រើ​ស្លាបព្រា​កូរ​វា​ឱ្យ​សព្វ និង​ទុក​វា​ចោល​រយៈពេល 1ម៉ោង។ បន្ទាប់មក​ទទួលទាន​វា បើ​អ្នក​ចង់​ត្រជាក់​អាច​ដាក់​ទឹកកក​ចូល​បាន៕

No comments