ស្វែងយល់ពីអត្រាការប្រាក់ មុននឹងសម្រេចចិត្តសន្សំប្រាក់នៅធនាគារ
-ចំនួនធនាគារនៅកម្ពុជា សរុបចំនួន ៣៧
-អត្រាការប្រាក់ជាបញ្ញើប្រាក់រៀលខ្ពស់បំផុត ៧% ក្នុងមួយឆ្នាំ
នៅក្នុងប្រទេសកម្ពុជាយើងមានធនាគារសរុបចំនួន៣៧ ដែលមានអត្រាការប្រាក់លើប្រាក់បញ្ញើ ប្រកៀកប្រកិតគ្នា គួរឲ្យកត់សម្គាល់។ តួយ៉ាង ធនាគារធំៗដែលនាំមុខគេនៅកម្ពុជា បានក៏បានផ្ដល់អត្រាការប្រាក់ខ្ពស់ ចំពោះអតិថិជនដាក់ប្រាក់បញ្ញើជាប្រាក់រៀល។ ហេតុនេះ មុននឹងលោកអ្នក សម្រេចចិត្តដាក់ប្រាក់សន្សំនៅធនាគារណាមួយ គួរស្វែងយល់ឲ្យបានច្រើនពីអត្រាការប្រាក់លោកអ្នកទទួលត្រលប់មកវិញ ព្រោះថាវាក៏ជាចំណូលបន្ថែមនៃចំនួនប្រាក់ដែលលោកអ្នកមានផងដែរ។
បើយោងតាមព្រឹត្តិបត្រធនាគារជាតិនៃកម្ពុជា លេខ ៤៩ ត្រីមាសទី ៤ ឆ្នាំ ២០១៦ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ក្នុងនោះធនាគារលំដាប់ជួរមុខនៅកម្ពុជាផ្ដល់អត្រាការប្រាក់ខ្ពស់ៗក្នុងមួយឆ្នាំ មាន៖ ទី១. ធនាគារអេស៊ីលីដា អត្រាការប្រាក់ខ្ពស់បំផុតសម្រាប់បញ្ញើជាប្រាក់រៀល គឺ ៧ភាគរយ និងបញ្ញើប្រាក់ដុល្លារ គឺ ៥ភាគរយ ទី២. ធនាគារកាណាឌីយ៉ា អត្រាការប្រាក់ខ្ពស់បំផុតសម្រាប់បញ្ញើជាប្រាក់រៀល គឺ ៧ភាគរយ និងបញ្ញើប្រាក់ដុល្លារ គឺ ៤,៧៥ ភាគរយ និងទី៣. ធនាគារពាណិជ្ជកម្មក្រៅប្រទេស ( FTB) អត្រាការប្រាក់ខ្ពស់បំផុតសម្រាប់បញ្ញើជាប្រាក់រៀល គឺ ៧ភាគរយ និងបញ្ញើប្រាក់ដុល្លារ គឺ ៥ភាគរយ។ បន្ថែមពីនេះ អត្រាការប្រាក់សម្រាប់ធនាគារខាងលើនេះ លោកអ្នកអាចស្វែងយល់លម្អិតតាមរយៈព្រឹត្តិបត្រធនាគារជាតិនៃកម្ពុជា ខាងក្រោមនេះ៖

Post a Comment