វិធីរកលុយ តាមអ៊ីនថឺណិត សម្រាប់សហគ្រិនគ្រប់រូប
អ៊ីនថឺណិតកំពុងតែកែប្រែរបៀបមនុស្សទិញឥវ៉ាន់យ៉ាងរហ័ស។ កាលពីឆ្នាំ២០០០
គឺរកឃើញថាជនជាតិអាមេរិក២០ភាគរយទិញឥវ៉ាន់តាមអ៊ីនថឺណិត ប៉ុន្តែនៅឆ្នាំ២០១៦
ចំនួនអ្នកទិញឥវ៉ាន់តាមអ៊ីនឺណិតកើនឡើងដល់៧៩ភាគរយ។
ការផ្លាស់ប្តូរនេះបាននាំឱកាសមួយមកឱ្យសហគ្រិន
ព្រោះគេមិនត្រូវមានហាងទំនើបដើម្បីបើកអាជីវកម្មទេ។
ខាងក្រោមនេះជាជម្រើសលើអ៊ីនថឺណិតដែលអ្នកអាចដាក់លក់ទំនិញបាន៖
1-លក់ទំនិញលើ Amazon
Amazon ជាគេហទំព័រពាណិជ្ជកម្មដែលល្បីបំផុត។ គ្រាន់តែមួយឆ្នាំមុនគេហទំព័រមួយនេះ រកបានប្រាក់ចំណូល ១៣៥.៩៩ពាន់លានដុល្លារ។ ដើម្បីលក់ទំនិញលើគេហទំព័រនេះបាន អ្នកត្រូវជ្រើសរើសគម្រោងលក់បែបវិជ្ជាជីវៈដែលត្រូវបង់ ៣៩.៩៩ដុល្លារ ក្នុងមួយខែ(សម្រាប់អ្នកលក់ច្រើនលើសពី៤០ទំនិញក្នុងមួយខែ) ឬគម្រោងជាលក្ខណៈបុគ្គលដែលត្រូវបង់ថ្លៃ ០.៩៩ដុល្លារ សម្រាប់ផលិតផលមួយដែលលក់ដាច់។ ក្រោយពីជ្រើសរើសគម្រោងមួយហើយ អ្នកអាចបង្កើតគណនីមួយ ហើយចុះឈ្មោះបាន។ ការលក់ទំនិញនៅលើ Amazon មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សហគ្រិនជើងថ្មីព្រោះអ្នកទិញទំនិញតាមអ៊ីនថឺណិតចូលចិត្តកន្លែងដែលគេស្គាល់និងទុកចិត្ត។
2-បើកហាងលើអ៊ីនថឺណិតដោយខ្លួនឯង
សហគ្រិនខ្លះចូលចិត្តបង្កើតនិងគ្រប់គ្រងហាងទំនិញលើអ៊ីនថឺណិតដោយខ្លួនឯងតាមរយៈការប្រើប្រាស់គេហទំព័រដូចជា Magento, Shopify និង Woocommerce ជាដើម។ គេហទំព័រទាំងនេះអនុញ្ញាតឱ្យអ្នកបង្កើតគេហទំព័រទំព័រផ្ទាល់ខ្លួនដែលអ្នកអាចបញ្ចូលទិន្នន័យនិងកែច្នៃតាមការចូលចិត្តរបស់អ្នក។ បន្ថែមពីលើសេរីភាពក្នុងការកែច្នៃតាមទស្សនវិស័យរបស់អ្នក គេហទំព័រទាំងនេះក៏មានភ្ជាប់ទំនាក់ទំនងរួចជាស្រេចជាមួយនឹងកម្មវិធីពេញនិយមជាច្រើនទៀតដូចជា Google Shopping ជាដើមព្រមទាំងបណ្តាញសង្គមជាច្រើនទៀត។ គេហទំព័រទាំងនេះមានគម្រោងកំណត់តម្លៃជាច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់។
3-លក់ទំនិញនៅលើ Facebook
Facebook មានអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់ ដែលធ្វើឱ្យបណ្តាញសង្គមមួយនេះក្លាយជាទីផ្សារល្អបំផុតសម្រាប់សហគ្រិន។ តាមរយៈ Facebook Store អ្នកប្រើប្រាស់អាចទិញទំនិញពីទំព័ររបស់អ្នកដោយផ្ទាល់តែម្តង។ ការបង្កើត Facebook Store មិនមានអ្វីពិបាកទេ ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ដំណោះស្រាយពាណិជ្ជកម្មលើអ៊ីនថឺណិតដូចជា Shopify ឬ Magento ជាដើម។ អ្នកអាចភ្ជាប់ Facebook App ទៅគេហទំព័ររបស់អ្នក វានឹងទាញយកទំនិញទាំងអស់ទៅបង្ហាញនៅលើ Facebook Store របស់អ្នក។ បើអ្នកមិនទាន់មានគេហទំព័រពាណិជ្ជកម្មក៏គ្មានបញ្ហាអ្វីដែរ។ អ្នកគ្រាន់តែប្រើប្រាស់កម្មវិធី Facebook Store និងបង្កើតគណនីមួយតាមការណែនាំជាការស្រេច។ ពាណិជ្ជកម្មរបស់អ្នកមានទំព័រ Facebook រួចទៅហើយ ហេតុអ្វីបានជាមិនប្រែក្លាយវាឱ្យទៅជាឱកាសលក់? អតិថិជនរបស់អ្នកប្រហែលជាចូលមើល Facebook ច្រើនជាគេហទំព័រទៅទៀត ហើយអ្នកអាចបង្ហាញគេភ្លាមគ្រប់ពេលដែលគេមានអារម្មណ៍ថាចង់ទិញឥវ៉ាន់លើអ៊ីនថឺណិត។

Post a Comment