Header Ads

អីយ៉ា! ​ចៅ​សង្កាត់​អូរចា​កញ្ញា រ៉ូ ហ្ស៊េ​ត អញ្ជើញលោក​ឈាង វុន ចូល​សាលាសង្កាត់​ (មានវីដេអូ)


បាត់ដំបង ៖ ចៅសង្កាត់​អូរ​ចា ក្រុង​-​ខេត្តបាត់ដំបង ​ជា​ស្ត្រី​វ័យក្មេង​ដែល​ល្បី​នៅ​លើ​បណ្តាញ​សង្គម ​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា រ៉ូ ហ្ស៊េ​ត បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​លោក ឈាង វុន អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង និង​បាន​អញ្ជើញ​ចូល​សាលាសង្កាត់​អូរ​ចារ បន្ទាប់​ពី​អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាលោក ឈាង វុន បាន​ចូលរួម​រៀបចំ​កម្ម​វី​ធី​ប្រគេន​ទានវស្សា នៅ​សាលា​ឧបោសថ ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដែល​កម្ម​វី​ធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ។
សូម​បញ្ជាក់​ដោយឡែក​ថា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ចៅសង្កាត់​អូរ​ចា ក្រុង​-​ខេត្តបាត់ដំបង ដែល​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា រ៉ូ ហ្ស៊េ​ត និង​កូនប្រុស​បង្កើត​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម ក្នុង​កម្មវិធី​ដង្ហែ​ទានវស្សា​មក​កាន់​វត្ត សាមគ្គី​រស្មី ហៅ​វត្ត​ទួល​ដូន​ប៉ុក ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។
យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​កញ្ញា រ៉ូ​ហ្ស៊ែ​ត បាន​សរសេរ​ថា​« ខ្ញុំ​បាន អញ្ជើញ ឯក ឧត្តម ឈាង វុន អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង អញ្ជើញ​ចូល​សាលាសង្កាត់​អូរ​ចារ » ។ និង​ផ្សាយ​ផ្ទាល់​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចង់​ដឹង​យ៉ាងណា​សូម​ទស្សនា​មាន​ដូច​ខាងក្រោម​នេះ ៖



No comments