Header Ads

ភ្លៀងនឹង​បន្ត​ធ្លាក់​ ឯ​ទឹក​ទន្លេ​នឹង​កើន​ឡើង​ខ្លាំង ដោយសារ​ឥទ្ធិពល​កូន​ព្យុះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យដឹង​នៅថ្ងៃនេះ​ថា ភ្លៀងនឹង​បន្ត​ធ្លាក់​រាយប៉ាយ​រហូតដល់​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ ទឹកភ្លៀង​នេះ បណ្តាល​មកពី​ឥទ្ធិពល​របស់​កូនព្យុះ តាឡាស និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែលនឹង​បង្ក​ឲ្យមាន​ភ្លៀងធា្លក់​ច្រើន នៅអាង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ថៃ និង​ឡាវ ចាប់ពី​ថ្ងៃទី១៧ ដល់ ២១​កក្កដា។
ក្រសួង​អះអាង​ថា ការធ្លាក់​ភ្លៀង​នេះ នឹង​ធ្វើឲ្យ​កម្រិត​ទឹក​ទន្លេ​កើនឡើង​ផងដែរ៖
  • ក្នុង​រយៈពេល ៤ ទៅ ៥ថ្ងៃ​ខាងមុខ ទឹក​ទន្លេ​មេគង្គ នឹង​បន្ត​ហក់ឡើង​ជា​លំដាប់ តែ​មិន​ឈានដល់​កម្រិត​កម្ពស់ ដែលត្រូវ​ប្រុង​ប្រយ័ត្ន​នោះទេ។ ប៉ុន្តែ​តំបន់​ទំនាប​មួយ​ចំនួន ដែល​ស្ថិតនៅ​អម​សងខាង​ដង​ទន្លេ​មេគង្គ​លើ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម នឹងមាន​ទឹក​ជំនន់​លិច។
  • ចំពោះ​ទន្លេ​មេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ទឹក​ទន្លេ​ក៏​នឹង​បន្ត​កើនឡើង ជា​បន្ត​បន្ទាប់​ផងដែរ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកខាងក្រោមនេះ

No comments