ចុះបញ្ជីរថយន្តស្លាកលេខពិសេសបាន ១,៧ម៉ឺនគ្រឿង ចូលថវិកាជាតិបាន រាប់ពាន់លានរៀល
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
បានបញ្ជាក់ថា គិតចាប់ពីចុងខែមករា រហូតមកដល់ពេលនេះ
បានចុះបញ្ជីរថយន្តស្លាកលេខពិសេសបានចំនួន ១៧០០០គ្រឿង
ហើយចំណូលថវិកាចូលជាតិបាន ១៤ពាន់លានរៀល។ លោកឲ្យដឹងដូច្នេះ
កាលពីរសៀលថ្ងៃទី២១ ខែកក្កដា បន្ទាប់ពីបានរាយការណ៍ជូនសម្តេច ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
អំពីវឌ្ឍនភាពអំពីការចុះបញ្ជីតាមប្រព័ន្ធអនឡាញ និងសុំអនុសាសន៍
ដើម្បីយកទៅកែសម្រួលយ៉ាងណាផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញនេះ
ទទួលបានជោគជ័យថែមទៀត នាទីស្តីការក្រសួងមហាផ្ទៃ។
លោកអះអាងថា កាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកាចូលជាតិទេ ប៉ុន្តែដល់។ លើសពីនេះ នៅពេលមានប្រព័ន្ធអនឡាញនេះ ការសុំអន្តរាគមន៍សុំលេខពិសេសក៏មិនអាចទៅរួចដែរ លុះត្រាតែបង់លុយ៕
លោក ស៊ុន ចាន់ថុល បន្ថែមថា ក្រសួងកំពុងតែរកនីតិវិធីផ្តល់ស្លាកលេខរថយន្ត ដែលមាន QRCODE ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែពេលនេះមិនតម្រូវឲ្យមកយកស្លាកលេខនេះទេ។ ប្រសិនបើប្រជាពលរដ្ឋមានបំណងចង់ប្តូរ គឺអាចមកដូរយកស្លាកលេខនេះបានដោយខ្លួនឯង។
លោកបន្តថា ចំពោះម៉ូតូចាប់ពីខែសីហាទៅ គឺនឹងអ៊ុត QRCODE ផងដែរ ដោយសារតែសព្វថ្ងៃនេះ មានម៉ាស៊ីនអ៊ុតតែមួយទេ ហើយម៉ាស៊ីន ២គ្រឿងទៀតបានមកដល់កំពង់ផែហើយ។ ម៉ូតូសព្វថ្ងៃនេះ មានចំនួន ៣លាន ៣សែនម៉ូតូ៕

Post a Comment