Header Ads

ប្រឡង​បាក់ឌុប​ឆ្នាំនេះ បាន​ពិន្ទុ​ប៉ុន្មាន​ទើប​ជាប់?

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យដឹង​ថា របប​ពិន្ទុ​ប្រឡង​អតិបរមា​នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០១៧​នេះគឺ ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសា​បរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។



វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុ ត្រូវបាន​កំណត់​ដូច​ខាងក្រោម
  • វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត
១. គីមី​វិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
២. ជីវវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. រូបវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៤. មុខវិជ្ជា​ជម្រើស រយៈពេល ៦០​នាទី ពិន្ទុ​ពី ០ ដល់ ៥០
៥. អក្សរសាស្រ្តខ្មែរ រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥
៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៧. គណិតវិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥
សូមអានមុខវិជ្ជាជម្រើស
  • វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម
១. ភូមិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
២. ប្រវត្តិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥
៤. មុខវិជ្ជាជម្រើស រយៈពេល ៦០​នាទី ពិន្ទុពី ០ ដល់ ៥០
៥. គណិតវិទ្យា រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥
៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៧. អក្សរសាស្រ្តខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥៕


No comments