គួរអោយសង្វែកណាស់!! ក្មេងស្រីអភ័ព្វ ដែលឪពុកធ្វើជាមន្ត្រីប៉ូលិសចាប់រំលោភបានស្លាប់..
ភ្នំពេញៈ សេចក្ដីរាយការណ៏ ថ្ងៃទី២៣ កក្កដាក្មេងស្រីអាយុ១៧ ឆ្នាំម្នាក់
ដែលត្រូវបានគូដណ្តឹងផ្តាច់ពាក្យ
ដោយសារតែឪពុកចាប់រំលោភហើយបានលេបថ្នាំសម្លាប់ខ្លួននោះ
បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម៉ោង ៦ និង
៤០ នាទីព្រឹកម្សិលមិញ។ សាកសពក្មេងស្រីរងគ្រោះ
ត្រូវបានយកទៅតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល
ក្នុងសង្កាត់បឹងទំពុនខណៈសមត្ថកិច្ច
កំពុងស្វែងរកចាប់ខ្លួនឪពុកអប្រិយដែលបានរំលោភកូនខ្លួនឯងនោះ។
នៅក្នុងពិធីបុណ្យសពកាលពីម្សិលមិញ គេឃើញមានតែម្តាយសពក្មេងស្រីនិងយាយបង្កើត(ម្តាយជនសង្ស័យ)និងសាច់ញាតិខាងគូដណ្តឹងក្មេងស្រីប្រមាណ ៦-៧ នាក់ប៉ុណ្ណោះប៉ុន្តែមានប្រជាពលរដ្ឋជាច្រើនដែលបានស្តាប់វិទ្យុប៊ីប៊ីស៊ី បាននាំគ្នាយកបច្ច័យទៅចូលរួមពិធីបុណ្យសពក្មេងស្រីអភ័ព្វរូបនេះ។ អ្នកស្រី គន្ធាអាយុ ៣៣ ឆ្នាំ ជាម្តាយសពក្មេងស្រីរងគ្រោះ បានឲ្យដឹងថាក្រុមគ្រួសាររបស់អ្នកស្រី ស្នាក់នៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្នកស្រីមានប្តីឈ្មោះសុខ ប៊ុនណារិន អាយុ ៣៧ ឆ្នាំ ជាមន្រ្តីប៉ូលិស នៅពន្ធនាគារខេត្តកណ្តាល។ អ្នកស្រីមានតែប្តីមួយនេះទេហើយមានកូន ៣ នាក់ គឺក្មេងស្រីរងគ្រោះ ឈ្មោះសុខ ស្រីពេជ្រ អាយុ ១៧ ឆ្នាំ នឹងកូនប្រុស ២ នាក់ទៀត។ ស្ត្រីរូបនេះនិយាយថា៖«ចំពោះការលេបថ្នាំសម្លាប់ខ្លួននេះខ្ញុំមិនបានដឹងថាបណ្តាលមកពីអ្វីទេពីព្រោះមុនខ្ញុំនឹងប្តី ជាមួយកូនប្រុស ២នាក់ទៀតចេញទៅខេត្តព្រះសីហនុ កូនស្រីខ្ញុំមិនមានបញ្ហាអ្វីទេ»។
អ្នកស្រីគន្ធាបញ្ជាក់ថា អ្នកស្រីមានការតក់ស្លុត នៅពេលគេទូរស័ព្ទប្រាប់ថា កូនស្រីរបស់អ្នកស្រី បានលេបថ្នាំសម្លាប់ខ្លួន។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយដោយមិននឹកស្មានថា រឿងនេះឈានដល់ដំណាក់កាលហ្នឹងទេ»។
អ្នកស្រីគន្ធាបានគូសបញ្ជាក់ថា៖ «រឿងថាឪពុកចាប់រំលោភកូនស្រីយ៉ាងណានោះខ្ញុំមិនបានដឹងទេ ចាំមើលថ្ងៃក្រោយសិនហើយខ្ញុំមិនទាន់ចោទថាខាងណាខុសនៅឡើយទេ។ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខឹងនឹងប្តីខ្ញុំ»។ស្រ្តីរូបនេះបានបន្តថា បើសិនប្តីរបស់អ្នកស្រី ចាប់រំលោភកូនខ្លួនឯងមែន អ្នកស្រីសុខចិត្តឲ្យប្តីរបស់អ្នកស្រីជាប់គុក។
ស្រ្តី ជាម្តាយរូបនេះ បានឲ្យដឹងថាកាលពីល្ងាចថ្ងៃចន្ទ កូនស្រីរបស់អ្នកស្រី បានដឹងខ្លួនបើកភ្នែក ហើយអាចនិយាយមួយម៉ាត់ៗ។ គ្រូពេទ្យក៏បានប្រាប់ថា នាងបានប្រសើរបន្តិចហើយ។ ប៉ុន្តែមិននឹកស្មានថា នាងបែរជាត្រូវស្លាប់សោះទៅវិញ។យុវជន ណុប ឥសាន ដែលជាគូដណ្តឹងក្មេងស្រីរងគ្រោះ បានប្រាប់ថា រូបគេសប្បាយចិត្តនៅពេលឮគ្រូពេទ្យប្រាប់ថា ស្ថានភាពជំងឺគូដណ្តឹងរបស់ខ្លួនហាក់ប្រសើរបន្តិចហើយប៉ុន្តែក្រោយមកដោយមានអ្នកជំងឺស្លាប់នៅក្នុងបន្ទប់មន្ទីរពេទ្យ ហើយមានសំឡេងយំសោកខ្លាំងផងនោះប្រហែលធ្វើឲ្យគូដណ្តឹងរបស់ខ្លួន មានអារម្មណ៍តក់ស្លុត រហូតដល់ស្លាប់។
ឥសានបានរំឭកថា៖«ខ្ញុំបានភ្ជាប់ពាក្យនឹងនាង ក្នុងអំឡុងខែមេសា តែត្រូវផ្តាច់ពាក្យវិញដោយសាររឿងឪពុកចាប់កូនខ្លួនឯងរំលោភនេះ»។ ឥសានបានឲ្យដឹងថា ខ្លួនមានគម្រោងប្តឹងឪពុករំលោភកូនខ្លួនឯងនោះដែរតែត្រូវឪពុកនោះឃាត់មិនឲ្យប្តឹងដោយសុំឲ្យមានការសម្រួលគ្នាហើយក្រោយមកឪពុកនោះ បានបិទទូរស័ព្ទនិងរត់ទៅខេត្តព្រះវិហារបាត់ដោយនាំយកកូនប្រុសទី ២ ម្នាក់ ទៅជាមួយផង ប៉ុន្តែពេលនេះគាត់មកវិញហើយ។ ឥសានបានគូសបញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យច្បាប់ដាក់ទោសឪពុកនោះទៅតាមអំពើដែលគាត់បានប្រព្រឹត្តមកលើកូនស្រីគាត់»។
អ្នកស្រី សុខ ប៊ុនថា អាយុ ៥៨ ឆ្នាំ នៅសង្កាត់តាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាលត្រូវជាម្តាយរបស់ឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថាកូនប្រុសអ្នកស្រីឈ្មោះសុខ ប៊ុនណារិន អាយុជាង ៤០ ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សពក្មេងស្រីរងគ្រោះមិនមែនជាឪពុកចុងទេ។ស្រ្តីរូបនេះនិយាយថា៖ «ករណីគេថា ឪពុករំលោភកូនខ្លួនឯងនេះ ខ្ញុំមិនដឹងថាជារឿងពិតឬយ៉ាងណាទេព្រោះកូនខ្ញុំធ្វើការជាប៉ូលិស ហើយគេតែងតែនិយាយប្រាប់ខ្ញុំនិងរិះគន់ទៅលើបុរសចាប់រំលោភស្រ្តី តែពេលកើតរឿងបែបនេះឡើង ខ្ញុំហាក់មិនយល់ដែរ តែមិនដឹងថា ពិតឬមិនពិតនោះទេ ពីព្រោះទូរស័ព្ទវាបានបិទហើយក៏មិនដឹងគេនៅទីណាទេពេលនេះ»។

Post a Comment