រាងបងស្រី របស់ដេននីក្វាន់ មិនចាញ់ប្អូនប៉ុន្មានទេ បើទោះបីនាង មានកូនធំៗក៏ដោយ!
ភ្នំពេញ៖ រូបរាងស្អាតជាកត្តាសំខាន់ ដែលមនុស្សស្រីយើងគ្រប់គ្នាប្រាថ្នា ចង់បាន ដើម្បីបង្កើនភាពទាក់ទាញ ពីមនុស្សជុំវិញខ្លួន។
វាមិនមែនជារឿងងាយទេ ដែលយើងអាចទទួលបានរូបរាងស្រស់ស្អាត ដោយគ្មានការតស៊ូព្យាយាមហាត់ប្រាណនោះ ។
ដោយឡែករូបរាងដ៏ទាក់ទាញរបស់ អ្នកនាង ចោម ច័ន្ទ ដែលគេដឹងថាជាបងស្រីបង្កើតរបស់ កញ្ញា ដេននី ក្វាន់ ពិតជាឡូយ ស្រស់ស្អាត មើលទៅមិនចាញ់ប្អូនប៉ុន្មានទេ។ ទោះបីមានរូបរាងស្អាតបែបនេះក្ដី ក៏អ្នកនាង តែងតែទៅហាត់ប្រាណដើម្បីថែរក្សាសុខភាព ពិសេសគឺរូបរាង អ្នកនាងផ្ទាល់តែម្ដង។
រូបរាងដ៏ស៊ិចស៊ី និងស្លីមរបស់ អ្នកនាង ចោម ច័ន្ទ កំពុងតែធ្វើឲ្យ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ថ្វីបើអ្នកនាង មានកូនធំៗក៏ដោយ៕
ចង់ដឹងរូបរាងរបស់ បងស្រី ដេននីក្វាន់ ចោម ច័ន្ទ ឡូយយ៉ាងណា? ទស្សនារូបភាពទាំងអស់គ្នា!
Post a Comment