Header Ads

វិទីនី​ទម្លាយ​ការ​ឈឺ​ចាប់​​ អ្នក​ដទៃ​មិន​សូវ​បាន​ដឹង​

កីឡា​ការិនី​ហែល​ទឹក​ ​ហែមថុន​ វិទីនី​​បាន​ជាប់​ជម្រើស​ជាតិ​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​ច្រើន​លើក​ ការ​ប្រកួត​កម្រិត​អាស៊ី និង​អូឡាំពិក​ជា​ដើម​ ប៉ុន្តែ​មិន​ទាន់​នាំ​មេដាយ​ជូន​ជាតិ​ឡើយ។ លទ្ធផល​ដែល​មិន​គាប់​ប្រសើរ​​កន្លង​មក​បាន​ធ្វើ​ឲ្យ​​​មនុស្ស​មួយ​ចំនួន​​រិះ​គន់​ ប៉ុន្តែ​​អ្នក​រិះ​គន់​ទាំង​នោះ​មិន​បាន​ដឹង​ពី​ផល​លំបាក​ដែល​ស្ថិត​នៅ​​ពី​​ក្រោយ​​អាជីព​ហែល​ទឹក​​នៅ​ប្រទេស​កម្ពុជា​ឡើយ។


មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​មក​ដល់ វិទីនី​បាន​រៀប​រាប់​ផល​លំបាក​​សម្រាប់​អាជីព​ហែល​ទឹក​​ដែល​នាង​ចាប់​ផ្តើម​ពី​ដំបូង​រហូត​ដល់​ពេល​នេះ។ ផល​លំបាក​ទាំង​អស់​នេះ​មហាជន​មួយ​ចំនួន​មិន​សូវ​​ចាប់​អារម្មណ៍​ឡើយ​ ខណៈ​​ហែល​ទឹក​ជា​កីឡា​មួយ​ប្រភេទ​ដែល​កម្រ​ទទួល​បាន​មេដាយ​ដូច​កីឡា​បាល់ទាត់​ដែរ។

No comments