គន្លឹះ និងល្បិចសម្ងាត់ថ្មីចំនួន ៥ នឹងជួយអ្នកឱ្យកាន់តែជំនាញប្រើ Facebook ប្រចាំឆ្នាំ២០១៧
ទន្ទឹមបណ្ដាញសង្គម Facebook កាន់តែទទួលបានប្រជាប្រិយភាព លើសពីការបង្ហោះតែមាតិកាអក្សរ តែក៏ពេញព្រៀបទៅដោយវីដេអូដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើទំព័រ News Feed មួយថ្ងៃៗ។ ហើយបណ្ដាញសង្គមសម្រាប់អ្នកប្រើក្នុងប្រទេសកម្ពុជា ក៏ហាក់មានការចាប់អារម្មណ៍បង្ហោះច្រើនពាក់ព័ន្ធមាតិកាវីដេអូ និងមានការ Live វីដេអូជាដើម។ និយាយរួម Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ខ្លាំងមួយ ក្នុងប្រទេសកម្ពុជាផងដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ បណ្ដាញសង្គមយក្សនេះ មានចំនួនគណនីរហូតដល់ ២ពាន់លានគណនីឯណោះ។ ទំព័រនេះ យើងសូមលើកយកគន្លឹះ និងល្បិចសម្ងាត់ក្នុងការប្រើ Facebook ប្រចាំឆ្នាំ ២០១៧៖
១) របៀបមើលឃើញ Password គណនី Facebook
២) របៀបមើលដឹងថា នរណាឆែក Profile របស់អ្នក
៣) របៀប Post ឬ Comment ទទេ (Blank) ដោយចុចតែមួយ click
៤) របៀប invite friend ឱ្យ Like ទំព័រ Facebok Page របស់អ្នក ដោយចុចតែមួយ click
៥) របៀប hack គណនី Facebook យ៉ាងងាយស្រួលតាម tool មានស្រាប់
តោះមកអនុវត្តទាំងអស់គ្នា៖
១) របៀបបើកមើលឃើញ Password ពិតប្រាកដ ដែលលាក់នៅក្រោយសញ្ញាមូលៗ
តាមធម្មតា ប្រសិនអ្នកដាក់ឱ្យកម្មវិធី Browser លើកុំព្យូទ័ររបស់អ្នកចងចាំ (remember) លេខសម្ងាត់ (password) នោះ នៅពេលអ្នកចង់ login ចូល Fcebook លើកក្រោយ អ្នកគ្រាន់តែវាយបញ្ចូល Email ឬជា Faceook ID ឬជាលេខទូរស័ព្ទដែលអ្នកយកមកចុះឈ្មោះ នោះត្រង់ប្រអប់ Password នឹងត្រូវបំពេញចូលដោយស្វ័យប្រវត្តិ។ តែក្នុងករណីអ្នកភ្លេច ហើយចង់ដឹងថា តើ Password នោះជាអ្វី តើត្រូវធ្វើដូចម្ដេច?
មិនពិបាកទេ គឺគ្រាន់តែដាក់ mouser ត្រង់ប្រអប់ password រួចចុចស្ដាំ mouse និងចុចយក Inspect ឬចុចគន្លឹះ Ctrl + Shift + I ក៏បាន។ រួចហើយ នៅត្រង់ <input type=“password” … > សូមប្ដូរទៅជា <input type=”text”…> នោះអ្នកនឹងឃើញលេខកូដសម្ងាត់នៅពីក្រោយសញ្ញាចុចៗ។
២) របៀបមើលដឹងថា នរណាឆែក Profile របស់អ្នក
-ដំបូង Login ចូលគណនី Facebook របស់អ្នក។
-ចុចស្ដាំ mouse និងរើសយកពាក្យ View page source។
-ចុច Ctrl + F ដើម្បីបង្ហាញកូនប្រអប់ search នៅខាងផ្នែកខាងលើ និងខាងស្ដាំ។
-បញ្ចូលឃ្លា initialchatfriendslist ឬអ្នកអាច copy យកទៅ paste ក្នុងប្រអប់ search ក៏បាន រួចចុច Enter។
-Copy លេខ ID ដំបូងគេ ដែលសន្មតថា Friend ដែលឧស្សាហ៍ចូលមើល Profile របស់អ្នក រួចហើយយកទៅ Paste លើរបារ Address។ ត្រូវ Paste នៅពីក្រោយ www.facebook.com/[ លេខ ID] រួចចុច Enter នោះអ្នកនឹងឃើញថាជា Friend ម្នាក់ណា។
៣) របៀប Post ឬ Comment ទទេ (Blank) ដោយចុចតែមួយ click
-ចុច Alt + 0173
៤) របៀប invite friend ឱ្យ Like ទំព័រ Facebok Page របស់អ្នក ដោយចុចតែមួយ click
-គឺប្រើ add-ons មួយឈ្មោះ invite all។
-ដំបូងត្រូវចុចលើសញ្ញា ចុច៣ ស្ថិតនៅជ្រុងខាងស្ដាំ ខាងលើ រួចហើយចុចលើ More tool និងចុចលើពាក្យ Extensions។
-រួចហើយ រំកិលចុះក្រោម រួចចុចលើ Get more extensions
-ស្វែងរក ឈ្មោះ invite all នោះអ្នកនឹងឃើញ Invite All Friends on Facebook រួចចុចលើប៊ូតុង ADD TO CHROME។
-បន្ទាប់មកចូលទៅ Page របស់អ្នក រួចហើយចុចលើរូបសញ្ញា ដែលជា invite all គឺសញ្ញាគ្រីសនៅផ្នែកខាងលើ (មើលវីដេអូ)។
៥) របៀប hack គណនី Facebook យ៉ាងងាយស្រួលតាម tool មានស្រាប់
នេះជាល្បិចដ៏សាមញ្ញមួយប៉ុណ្ណោះ ហើយប្រិយមិត្តជាច្រើនប្រហែលបានដឹងរួចមកហើយអំពី Z Shadow។ Z Shadow ជាវែបសាយ hack មួយដែល អាចឱ្យអ្នកចុះឈ្មោះបង្កើតគណនីដោយឥតគិតថ្លៃ និងអាចបង្កើត Link ក្លែងក្លាយ យកទៅឱ្យ Friend ក្នុង Facebook របស់អ្នក បំពេញព័ត៌មាន នោះអ្នកនឹងទទួលបានព័ត៌មានទាំងនោះមកក្នុងដៃភ្លាម។ ជាក់ស្ដែង ជាការបំពេញ User Name និង Password នៃគណនី Facebook តែម្ដង។ សូមទស្សនាវីដេអូ ដើម្បី ស្វែងយល់ស៊ីជម្រៅ៕
Post a Comment