Header Ads

ប្រធានក្លិបបឹងកេត លោក បែ មករា និយាយអំពីអនាគតរបស់ ចាន់ វឌ្ឍនាកា

ភ្នំពេញ៖  ប្រធានក្លិបរបស់ក្រុមបឹងកេត លោក បែ មករា បានបង្ហើបថា ជំហានបន្ទាប់នៃអនាគត
របស់កីឡាករ ចាន់ វឌ្ឍនាកា គឺអាស្រ័យទៅលើរូបគេផ្ទាល់ ថាតើពេលចប់កុងត្រាខ្ចីជើងជាមួយ
ក្លិបនៅជប៉ុន  រូបគេសម្រេចបន្ដកុងត្រា ឫត្រលប់មកលេងឲ្យបឹងកេត។កីឡាករដែលមានប្រភព
មកពីខេត្ដកំពតរូបនេះ បានចុះកុងត្រារយៈពេលវែងជាមួយក្លិបលំដាប់ទី៣របស់ជប៉ុន Fujieda MYFC កាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្ដែរហូតមកទល់ពេលនេះ វឌ្ឍនាកា ពុំទាន់បង្ហាញ
ខ្លួនក្នុងការប្រកួតផ្លូវការម្ដងណាទេខណៈដែលសាមីខ្លួនផ្ទាល់បានបង្ហាញជំហរថានឹងខិតខំប្រឹង
ហ្វឹកហាត់ដើម្បីប្រជែងយកតំណែងជម្រើសដំបូងក្នុងក្លិប។  
ចាន់ វឌ្ឍនាកា ពេលបង្ហាញខ្លួនក្នុងនាមជាកីឡាករ Fujieda MYFC
លោក បែ មករា ដែលជាប្រធានក្លិបបឹងកេត បាននិយាយថា៖ «ទំនង វឌ្ឍនាកា មិនអាចបន្ដកុង
ត្រាជាមួយក្លិបជប៉ុន (Fujieda MYFC) នោះទេ ក្រោយពួកយើងរំពឹងថារូបគេនឹងធើ្វបានល្អនៅ
ទីនោះ ប៉ុន្ដែចុងក្រោយរូបគេបែរជាមិនទាន់បានប្រកួតផ្លូវការទៅវិញ។ ខ្ញុំ និងអ្នកគាំទ្រ សង្ឃឹមថា
រូបគេនឹងត្រលប់មកវិញ ប៉ុន្ដែពេលនេះគឺយើងពុំទាន់មានដំណឹងអ្វីឡើយ។ នៅពេលដែលអស់
កុងត្រា ហើយរូបគេមិនបន្ដកុងត្រាលេងឲ្យ Fujieda ទេនោះ វឌ្ឍនាកា នឹងត្រលប់មកចូលរួម
ជាមួយពួកយើងវិញ ព្រោះគេនៅសល់កុងត្រាជាមួយយើង។ អ្វីៗគឺសម្រេចទៅលើរូបគេ»។

លោក បែ មករា
ចាន់ វឌ្ឍនាកា ដែលស៊ុតបាន២២គ្រាប់ ជួយបឹងកេតលើកពានលីកកំពូលកម្ពុជាកាលពីរដូវ
កាលមុន នឹងត្រូវបញ្ចប់កុងត្រាជាមួយក្លិប Fujieda MYFC នៅពេលដែលលីកលំដាប់ទី៣ របស់ជប៉ុនបានបញ្ចប់ ខណៈដែលអនាគតរបស់គេ មិនទាន់ដឹងថាទៅជាយ៉ាងណាឡើយ៕

វឌ្ឍនាកា អំឡុុពេលលេងឲ្យក្រុមជម្រើសជាតិ

No comments