នាងលាភ ពពោះកូនភ្លោះ ចម្ងល់កាន់តែខ្លាំងនរណាជាឪពុក ?
រាជធានីភ្នំពេញ ៖ ព័ត៌មានពីតារាកំប្លែងនាងលាភ កំពុងត្រៀមសម្រាលកូនភ្លោះនាពេលខាងមុខ មានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជន ។
ព័ត៌មាននោះមានការចុះផ្សាយជាបន្តបន្ទាប់ស្របពេលមួយរយៈចុងក្រោយនេះតារាកំប្លែងនាងលាភ បាត់មុខពីឆាកកំប្លែង ម្យ៉ាងទៀតហ្វេសប៊ុករបស់នាងបានប្តូរដាក់រូបបុរសម្នាក់ពកូនភ្លោះ ។
បើយោងតាមរយៈការ Commend កាលពីពេល ថ្មីៗកន្លងមក នៅពីក្រោមការបង្ហោះរូបកូនភ្លោះតាមហ្វេសប៊ុកនោះ នាងលាភទទួលស្គាល់ថាជាការណ៍ពិត ដោយនាងកំពុងតែពពោះកូនភ្លោះ៥ខែហើយ ។
ទោះជាយ៉ាងណាក៏ដោយនាងលាភមិនបង្ហាញអត្តសញ្ញាណឪពុកកូនភ្លោះរបស់នាងទេ ហើយកន្លងមកមិនមានដំណឹងស្នេហារបស់នាងជាមួយអ្នកណា ក្រៅពីបង្ហាញភាពស្និទ្ធស្នាលជាមួយនាយក្រឹម ធ្វើឱ្យគេសង្ស័យនោះទេ ។រវាងនាយក្រឹម និងនាងលាភ តែងតែមានភាពស្និទ្ធស្នាលគ្នាទាំងការចូលរួមសម្តែងកំប្លែង និងចូលរួមកម្មវិធីរបស់អ្នកសិល្បៈ ដូចជាពិធីមង្គលការជាដើម ។
ភាពស្និទ្ធស្នាលនោះធ្វើឱ្យមហាជន និងអ្នកសិល្បៈមួយចំនួនសង្ស័យថានាយក្រឹម និងនាងលាភអាចជាគូស្នេហ៍នឹងគ្នា ។
តាមរយៈនេះគេក៏សង្ស័យដែរថានាយក្រឹម អាចជាឳពុកកូនភ្លោះរបស់នាងលាភ ។
ផ្ទុយទៅវិញនាយក្រឹម ហាក់មិនអើពើ ឬចាប់អារម្មណ៍ចំពោះដំណឹងនេះទេ ។ បើយោងតាមអ្នកសិល្បៈមួយចំនួនបង្ហើបឱ្យដឹងថានាយក្រឹមយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពរបស់នាងលាភ ដោយតម្រូវឱ្យនាងថែរក្សាសុខភាព ដោយមិនឱ្យចេញសម្តែងដូចមុនទេ ។
ភរិយារបស់តារាកំប្លែងនាយក្រឹម កន្លងមកធ្លាប់អះអាងប្រាប់កោះសន្តិភាពថា អ្នកស្រីហាក់មិនសូវជាចាប់អារម្មណ៍ពីការទាក់ទងរវាងស្វាមី និងនាងលាភ ដោយអ្នកស្រីបញ្ជាក់ដោយខ្លីថា ចំពោះការងារសិល្បៈរបស់ស្វាមី គឺអ្នកស្រីមិនលូកលាន់ទេ ។
កូនភ្លោះរបស់នាងលាភ តើនរណាជាឪពុក ? មិនចាត់ទុកថាវាជាការណ៍ពិតទេចំពោះការដៅលើនរណាម្នាក់ បើម្ចាស់ខ្លួនមិនបញ្ជាក់នោះ ៕

Post a Comment