ជិះម៉ូតូឌុបកូនតូចពីរនាក់ភ្លេចលើកជន្ទុលដួលខ្ទាតចូលក្រោមរថយន្តស្លាប់ម្នាក់របួសពីរនាក់…

(កំពង់ស្ពឺ)៖គ្រោះថ្នាក់ចរាចរណ៍មួយដោយបីនាក់ម្តាយនិងកូនបានជិះម៉ូតូចេញពីវត្តភ្លេចលើកជន្ទុលប៉ះនិងថ្នល់ក៏ដួលខ្ទាតចូលក្រោមរថយន្តបណ្ដាលឱ្យរថយន្តកិនស្លាប់កូនតូចម្នាក់ម្តាយនិងកូនម្នាក់ទៀតរងរបួស។ហេតុការណ៍បានកើតឡើងនៅចំណុចផ្លូវលំភូមិអង្គតាប៉ុកឃុំជើងរាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះយន ឡូតអាយុ៣៤ឆ្នាំឌុបកូន២នាក់ឈ្មោះ រ៉េត សំណាងភេទប្រុសអាយុ៤ឆ្នាំនិងឈ្មោះរ៉េតសុផាន់ភេទប្រុសអាយុ២ឆ្នាំបើកបរពីត្បូងទៅជើង។លុះមកដល់ចំណុចខាងលើបានជិះជៀសរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយគ្មានស្លាកលេខសណ្តោងរ៉ឺម៉កដែលធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានប៉ះនិងដីដួលម៉ូតូដោយខ្លួនឯង។
ពេលនោះក៏ខ្ទាតកូនប្រុសម្នាក់ឈ្មោះរ៉េតសំណាងដែលជិះពីក្រោយចូលទៅក្រោមកង់រថយន្តខាងក្រោយរ៉ឺម៉កសណ្តោងកិនស្លាប់នៅនឹងកន្លែងតែម្តង ចំណែកម្តាយនិងកូនម្នាក់ទៀតរងរបួស។ក្រោយពីកើតហេតុអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់។សពបានប្រគល់ឱ្យក្រុមគ្រសារយកទៅធ្វើបុណ្យចំណែកឯរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយនាពេលក្រោយ
Post a Comment