រន្ធត់ណាស់ ! អ្នកបាញ់សម្លាប់ សាន ស្រីឡៃ ជាមន្ត្រីគយ និង ជាអតីតស្វាមី (មានវីដេអូ)
ក្រោយការបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ ដែលត្រូវគេស្គាល់ថា ជាអតីតបេក្ខជន The Voice Cambodia និងជាអតីតកូនក្រុមរបស់អ្នកនាងពេជ្រ សោភា បានធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលនៅល្ងាចថ្ងៃទី១៦តុលាឆ្នាំ២០១៧។
មានការបញ្ជាក់ថា បុរសដែលបាញ់សម្លាប់នាង គឺជាមន្ត្រីគយឈ្មោះ ជ័យ រិន ដែលត្រូវគេស្គាល់ថា ជាអតីតស្វាមីរបស់នាង ដែលទើបបែកគ្នា។ ការអះអាងថា នាង និងបុរសជាខ្មាន់កាំភ្លើងនោះធ្លាប់បានឈ្លោះគ្នារឿងបែងចែកទ្រព្យ និងរឿងជាប្រេះឆារជាច្រើនទៀត ដោយក្រោយបាញ់នាងសម្លាប់ លោក ជ័យ រិន ក៏បាញ់សម្លាប់ខ្លួនឯងនៅទីតាំងកើតហេតុផងដែរ បន្ទាប់ពីលោកគិតថាមិនអាចរត់រួច។
ហេតុការណ៍ដ៏រន្ធត់នេះ ធ្វើអោយមានភាពច្របល់យ៉ាងខ្លាំង ដោយខាងមន្ត្រីសមត្ថកិច្ចបានសម្រេចបិទផ្លូវនៅកន្លែងកើតហេតុធ្វើអោយកកស្ទះចរារចរណ៍នោះផង។ សាន ស្រីឡៃ ត្រូវគេដឹងថា បានលះលែងជាមួយស្វាមីកម្សត់កម្រជាមន្ត្រីគយឈ្មោះ ជ័យ រិន កាលពីច្រើនខែមុន គឺក្រោយពេលនាងបានក្លាយជាតារាចម្រៀងម្នាក់ ដែលបានឈានឡើងទីផ្សារ ហើយក្រោយមកក៏មានដំណឹងថានាង និងបុរសម្នាក់នោះ មានរឿងមិនដាច់ស្រេចរឿងលុយកាក់ និងទ្រព្យធនមួយចំនួន។
ពេលកន្លងមក នាងក៏ធ្លាប់ទទួលស្គាល់ថា មានបញ្ហាកើតឡើងជាមួយបុរសជាអតីតស្វាមីនោះផង ប៉ុន្តែក្រោយមកបន្ទាប់ពីមានដំណឹងថា នាងមានស្នេហាថ្មី ក៏ត្រូវនាងលែងនិយាយពីអតីតស្វាមីជាមន្ត្រីគយ។ យ៉ាងណាក៏ដោយ នាងមិនដែលបង្ហាញមុខបុរសម្នាក់ ដែលនាងពាក់ព័ន្ធចំណងស្នេហ៍ក្រោយលែងលះជាមួយស្វាមីនោះ អោយមហាជនបានស្គាល់ឡើយ គឺទើបតែមានការប្រកាសថាបុរសដែលបានបាញ់សម្លាប់នាង គឺអតីតស្វាមី និងជាមន្ត្រីគយ នាថ្ងៃស្លាប់នេះប៉ុណ្ណោះ ទើបម្នាក់ៗបានស្គាល់មុខស្វាមីរបស់នាង។
ក្រឡេកមើលអ្នកបញ្ចេញមតិនៅលើហ្វេសប៊ុកបានអះអាងថា បុរសដែលបាញ់សម្លាប់នាង ហើយឈានទៅសម្លាប់ខ្លួនឯងនោះ គឺជាស្វាមីរបស់នាង ដោយអ្នកខ្លះ ក៏មានការលើកឡើងថាបុរសនេះក៏ជាអ្នកនៅពីក្រោយភាពហ៊ឺហាររបស់នាង មុនពេលនាងសម្រេចចិត្តលែងលះនោះផងដែរ។
នាង សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សធំមួយនៅបឹងកេងកង បន្ទាប់ពីនាងជិះឡានឡិចស៊ិសពណ៌ស RX300 ទៅកាន់ទីនោះប៉ុន្មានម៉ោង ខណៈដែលអ្នកបាញ់ប្រហារ គឺបានជិះម៉ូតូចូលទៅតាមក្រោយ។ មានការបង្ហើបថា ឃាតករបានបាញ់នាងចំនួន៣គ្រាប់ ហើយក៏បាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ចុងក្រោយ។ ហេតុការណ៍ នៃការបាញ់សម្លាប់នេះ គឺកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាងទើបបញ្ជាក់ប្រាប់អ្នកលេងហ្វេសប៊ុកថា ទើបត្រលប់មកពីប៉ោយប៉ែត និង បន្ទាប់ពីនាងបានបង្ហោះនៅលើហ្វេសប៊ុកនៅកន្លែងញ៉ាំអីមួយកន្លែងថា នាងញាំអាហារនៅក្នុងថ្ងៃនេះ ហាក់មិនសូវមានឱជារស ដែលដូចជានាងមានរឿងមិនសប្បាយចិត្តនោះ។
សាន ស្រីឡៃ ក៏ទើបតែបានបើកហាងលក់ឆៅគួយធំមួយ ដោយនាងបានទិញយីហោផ្ដាច់មុខមកពីប្រទេសអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារផងដែរ ខណៈដែលទីផ្សារចម្រៀងរបស់នាង ក៏មានការទទួលស្គាល់ពីសំណាក់យុវវ័យ និងតាមការប្រគុំតន្ត្រីតូចធំនានា។ មកទល់ពេលនេះ គេកំពង់រង់ចាំការបញ្ជាក់របស់មន្ត្រីសមត្ថកិច្ចថា តើខ្មាន់កាំភ្លើងជាមន្ត្រីគយ ដែលគេសង្ស័យថាគូស្នេហ៍នាងនោះ ឬយ៉ាងណា?
ទស្សនាវីដេអូខាងក្រោម៖
Post a Comment