ពិតអត់ ឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែផលិតកម្ម?
ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយពីរឿងកំពូលតារាចម្រៀងស្រីប្រចាំផលិត
កម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យជាមួយប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស ត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗនេះផងដែរ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះដែរ ពួកយើងបានទាក់ទងទៅ ឱក សុគន្ធកញ្ញា ដើម្បីបកស្រាយតែត្រូវប្អូនស្រីនាងលើកទូរស័ព្ទជំនួសដោយនិយាយថា ជុំវិញពាក្យចចាមអារ៉ាមមួយចំនួនថាបងស្រីខ្លួនភ្ជាប់ពាក្យជាមួយប្អូនប្រុសផលិតកម្មរស្មីហង្សមាសដែលមានវ័យប្រហែល ៤០ ឆ្នាំនោះមិនមែនជាការពិតឡើយ។ ប្រសិនបើបងស្រីនាងពិតជាភ្ជាប់ពាក្យមែននោះគ្មានរឿងអ្វីត្រូវលាក់បាំងភ្នែកមហាជនទេ ។
“ភ្ជាប់ពាក្យយ៉ាងម៉េចបង បើខ្ញុំជាប្អូនស្រីគាត់ និងបងកញ្ញា ដែលជាសាមីខ្លួន មិនដឹងផងហ្នឹង ខ្ញុំឆ្ងល់ដែរហ្នឹងពេលឃើញព័ត៌មានចុះផ្សាយថាបងស្រីខ្ញុំភ្ជាប់ពាក្យជាមួយប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស។ ដូច្នេះខ្ញុំសុំបដិសេធចំពោះព័ត៌មានដែលចេញផ្សាយហ្នឹងបង"។ នេះបើតាមការអះអាង ពីប្អូនស្រី ឱក សុគន្ធកញ្ញា ៕
Post a Comment