ទីបំផុតលោកគ្រូពេទ្យកំលោះខេត្តសៀមរាបរួចពីក្រញាំដៃបីសាចឆ្អឹងសហើយអស្ចារ្យណាស់
កាលពីប៉ុន្មានម៉ោងមុន នារសៀលថ្ងៃទី ២២ ខែមិថុនានេះ មិត្តិភក្តិជិតស្និទ្ធរបស់លោកគ្រូពេទ្យវ៉ាន់ ស៊ុនបានធ្វើការបន្តផ្ទាល់វីដេអូមួយក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក ដែលមានរូបម្តាយរបស់លោកគ្រូពេទ្យវ៉ាន់ ស៊ុន និងឧកញ៉ាចិត្តធម៌ម្នាក់ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ជួបជុំគ្នាផ្តិតមេដៃ សន្យាថា នឹងស្វែងរកយុត្តិធម៌ជូនលោកគ្រូពេទ្យកម្លោះរបស់យើង។
ពាក្យចាស់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ដោយសារពាក្យចាស់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ដោយសារតែគ្មានការចូលទៅបំភ្លឺតាមតុលាការ កោះហៅ និងដោយសារតែការបន្តឃុំឃាំងលោកគ្រូពេទ្យកម្លោះរបស់យើង ធ្វើឲ្យកក្រើកពេញផ្ទៃប្រទេសក្នុងមួយសប្តាហ៍ចុងក្រោយនេះ។
ប៉ុន្តែពេលនេះ គឺមានអ្នកជួយចេញមុខ ដែលធ្វើឲ្យករណីលោកគ្រូពេទ្យមានពន្លឺឡើងវិញ។
ម្តាយរបស់លោកគ្រូពេទ្យវ៉ាន់ ស៊ុន គ្មានអ្វីនឹងថ្លែងអំណរគុណដល់លោក ឧកញ៉ា ក្រៅពីម្រាមដៃដប់ សំពះអរគុណទៅដល់បុគ្គលដែលអាចជួយសង្គ្រោះជីវិតកូនប្រុសសម្លាញ់របស់គាត់ ឲ្យមានសេរីភាពឡើងវិញ ដោយហេតុតែគាត់ចាស់ ហើយរស់នៅគ្មានទីពឹង។
មតិភាគច្រើន របស់ប្រជាពលរដ្ឋខ្មែរ នៅតែមិនសន្និដ្ឋានតាមអ្វីដែលសមត្ថកិច្ច បានបកស្រាយតាំងពីដំបូងនោះឡើយ។ ដោយសារតែមានចំណុចគួរឲ្យសង្ស័យរាប់មិនអស់។ ប៉ុន្តែពេលនេះ យើងនឹងសង្ឃឹមថា មានការស៉ើបអង្កេតឲ្យបានច្បាស់ ពីហេតុការណ៍ដែលកើតឡើងក្នុងរាត្រីនោះ ដោយនារីវ័យក្មេងរូបស្រស់ បានចូលទៅមន្ទីរពេទ្យតែម្នាក់ឯង ហើយគ្មានបងប្អូនសាច់ញាត្តិ ឬឈ្នួលទៅកំដរ។
ប្រសិនបើ នាងសៀវ ហ្គិច នៅតែមិនចេញមុខតាមការកោះហៅទេ នោះព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ នឹងប្តូរទិសដៅទៅជាការប្តឹងបកទៅនាងវិញ។
Post a Comment