ចាន់ វឌ្ឍនាការំពឹងបានលេងជាញឹកញាប់នៅរដូវក្តៅ
តារាឆ្នើមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា អាចនឹងបានឱកាសលេងញឹកញាប់ ក្រោយពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បន្ទាប់ពីបានជួយជម្រើសជាតិកម្ពុជាយកឈ្នះក្រុមអាហ្វហ្គានីស្ថានកន្លងមក។
ពេលមកកម្ពុជា ចាន់ វឌ្ឍនាកា បាននិយាយថា ដោយសាររូបគេបានទៅរស់នៅជប៉ុនច្រើនខែ រូបគេកាន់តែសាំនឹងអាកាសធាតុនៅទីនោះ។ ជាពិសេសទៀតពេលនេះនៅជប៉ុនដល់រដូវក្តៅហើយ ដូច្នេះរូបគេកាន់តែមានសង្ឃឹមខ្ពស់ក្នុងការលេងផ្លូវការបានញឹកញាប់។ សម្រាប់ប៉ុន្មានខែកន្លងទៅដែលរូបគេបានទៅប្រកបអាជីពបាល់ទាត់នៅជប៉ុន រូបគេបានកើនឡើងសមត្ថភាពខ្ពស់ជាងមុនជាពិសេសគឺកម្លាំងស៊ុហ្វតែម្តង បើប្រៀបធៀបកម្លាំងដែលរូបគេនៅកម្ពុជា។
ប្រទេសជប៉ុនមានរដូវ៤គឺរដូវស្លឹកឈើលាស់ពីខែមីនាដល់ខែឧសភា រដូវក្ដៅពីខែមិថុនាដល់ខែកក្កដា សរទរដូវពីខែកញ្ញាដល់ខែវិច្ឆិកា និងរដូវត្រជាក់ពីខែធ្នូដល់ខែកុម្ភៈ៕
Post a Comment