Header Ads

ប្រធាន​ក្លិប Spurs ថា នឹង​មិនលើ​ក​ទូរសព្ទ​ Man UTD រឿង​ចង់​ទិញ Kane



ប្រធាន​ក្លិប Tottenham Hotspur លោក Daniel Levy បាន​គំរាម​ Manchester United ថា នឹង​មិនលើក​ទូរសព្ទដាច់​ខាត ប្រសិន​បើ​ពួកគេ​ចង់​ចរចា​ករណីផ្ទេរ​ខ្សែប្រយុទ្ធ Harry Kane។
ប្រធាន​ក្លិបរហស្សនាមមាន់​ខ្នាយ​មាស​ថ្លែងបែបនេះ​ ខណៈមួយរយៈ​កន្លង​មក ក្រុម​បិសាច​ក្រហម​មាន​បំណង​ទិញ​ Kane ទៅ​ Old Trafford នៅរដូវ​កាល​ថ្មី​។
ក្រុម​ជើងឯក​រង Premier League បញ្ជាក់​ថា កីឡាករ​វ័យ​២៣ឆ្នាំ​ខាងលើ​មិន​មែន​សម្រាប់​លក់​ឡើយ។
គួរបញ្ជាក់ថា Harry Kane ទាត់​បញ្ចូលទី​សរុប​ឲ្យ​ Tottenham បាន​៩៩​គ្រាប់​ក្នុងចំណោម​ការបង្ហាញខ្លួន​១៦៥​លើក​៕

ប្រភព ៖ metro

No comments