ទេព បូព្រឹក្ស ទម្លាយទំនាក់ទំនងជាមួយ G-Davith
តារាចម្រៀងតែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ កញ្ញា ទេព បូព្រឹក្ស បាននិយាយថា ពេលនេះកញ្ញាចាត់ទុក G-Davith ត្រឹមដៃគូដ៏ល្អម្នាក់ប៉ុណ្ណោះ ដោយគ្មានស្នេហាដូចការលើកឡើងរបស់ទស្សនិកជននោះទេ។
កញ្ញា បន្តថា អ្វីដែលទស្សនិកជន និងបណ្ដាញសាព័ត៌មានមួយចំនួនបានលើកឡើង គឺគ្រាន់ជាការយល់ច្រឡំប៉ុណ្ណោះ។ កញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងនាងនឹងលោក G-Davith គ្មានអ្វីលើសពីមិត្តរួមការងារឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទេព បូព្រឹក្ស ទទួលស្គាល់ថា ការចាប់ដៃគូជាមួយម្ចាស់បទ "រាំញីកែងជើង" មួយរយៈនេះ គឺពិតជាទទួលបានការគាំទ្រច្រើន ហើយក្នុងពេលដ៏ខ្លីខាងមុខ កញ្ញា ត្រៀមចេញបទចម្រៀងថ្មីរួមគ្នាជាច្រើនទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។
ថ្វើបើយ៉ាងនេះក្ដីម្ចាស់បទ "Twerk" ក៏បានបង្ហើបឱ្យដឹងថា ការចាប់ដៃគូជាមួយ G-Davith ក៏មានការលំបាកខ្លះៗដែរ ប៉ុន្តែដោយមានការសហការគ្នាបានល្អ ទើបធ្វើឱ្យការងាររបស់អ្នកទាំងពីរមានភាពរលូន។
ទេព បូព្រឹក្ស ត្រូវទស្សនិកជនចាត់ទុកជាតារាចម្រៀង ពូកែខាងក្បាច់រាំម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ហើយការចាប់ដៃគូម្រៀងជាមួយ G-Davith បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន៕
Post a Comment