នៅអាមេរិកមាន Adrian Ramoff ឯនៅកម្ពុជាមាន ហ៊ឺ ទៀងគីមហុង
នៅកម្ពុជា កុមារា ហ៊ឺ ទៀងគីមហុង មានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ
និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ
និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងចាប់តាំងពីអាយុជាង
២ឆ្នាំមកម្ល៉េះ។ ជាងនេះទៅទៀត កុមារ គីមហុង
មានសមត្ថភាពដោះស្រាយលំហាត់គណិតវិទ្យារហូតដល់ថ្នាក់ទី១២។ ជាពិសេស
តាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន តាមរយៈហ្វេសប៊ុក គីមហុង
អាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លី។ ពេលនេះ
កុមារា ហ៊ឺ ទៀងគីមហុង មានអាយុទើបតែ ៧ឆ្នាំ
ប៉ុន្ដែបានផ្លោះទៅរៀនរហូតដល់ថ្នាក់ទី៨។
ចំណែកនៅសហរដ្ឋអាមេរិក កាលពី ៣ឆ្នាំមុន ក៏មានកុមារាម្នាក់ ដែលមានសមត្ថភាពពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រស្រដៀងទៅនឹងកុមារឆ្លាតកម្ពុជា ហ៊ឺ ទៀងគីមហុង ផងដែរ។ តាមការបញ្ជាក់ក្នុងកម្មវិធី America's Got Talent រដូវកាលទី៩ កុមារអាមេរិកម្នាក់នោះ ឈ្មោះ Adrian Ramoff អាយុ ៩ឆ្នាំ បានផ្លោះទៅរហូតដល់ថ្នាក់ទី៨។ ជាងនេះទៅទៀត Adrian Ramoff បញ្ជាក់ប្រាប់គណៈកម្មការក្នុងកម្មវិធីនោះថា ក្រោយបញ្ចប់ថ្នាក់ទី៨ រូបគេមិនចូលរៀនថ្នាក់ទី៩ នោះទេ ដោយនឹងផ្លោះទៅរៀនថ្នាក់ទី១០ តែម្ដង។ ក្រៅពីសមត្ថភាពពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រ Adrian Ramoff ក៏មានសមត្ថភាពពិសេសក្នុងការលេងព្យ៉ាណូផងដែរ ដែលធ្វើឲ្យគណៈកម្មការទាំង៤ ក្នុងកម្មវិធីនោះ ឆ្លើយ YES ទាំង៤នាក់។
ក្រោយបញ្ចប់ការសម្ដែងនៅក្នុងកម្មវិធីនោះ គណៈកម្មការម្នាក់ ឈ្មោះ Howie Mandel បានលើកសរសើរថា នៅអង់គ្លេសមាន Harry Potter ចំណែកនៅអាមេរិកវិញមាន Adrian Ramoff ៕
ចង់ដឹង Adrian Ramoff មានទេពកោសល្យកម្រិតណា សូមទស្សនាវីដេអូនេះ

Post a Comment