វៀតណាមផ្តល់ថវិកា ២៥លានដុល្លារ សាងសង់អគារធ្វើការងាររបស់រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា និងរដ្ឋសភាវៀតណាម បានចុះអនុស្សារណៈយោគយល់ចំនួន៣
សំខាន់ៗ ដោយក្នុងនោះ គឺវៀតណាម ផ្តល់ថវិកាចំនួន ២៥លានដុល្លារ
ដើម្បីសាងសង់អគារធ្វើការងាររបស់រដ្ឋសភាកម្ពុជា។ កិច្ចព្រមព្រៀងនេះ
ចុះហត្ថលេខាដោយ លោក ងួល ញ៉ិល អនុប្រធានទី២ រដ្ឋសភាកម្ពុជា និង លោក
អួង ជូលីវ អនុប្រធានរដ្ឋសភាវៀតណាម។
ចំណុចទី២ នៃកិច្ចព្រមព្រៀង គឺប្រគល់ភារកិច្ចឲ្យរដ្ឋសភា នៃប្រទេសទាំងពីរ សហការគ្នាបំពេញរាល់បែបបទតាមការកំណត់របស់ច្បាប់ នៃប្រទេសនីមួយៗ ដើម្បីអនុវត្តកសាងសំណង់ធានាដំណើរការគុណភាព និងសោភ័ណ្ឌភាពរបស់សំណង់ឲ្យបានឆាប់រហ័ស។
ចំណែកទី៣ ភាគីទាំងពីរឯកភាពគ្នាកំណត់ថា សំណង់នេះក្រោយពីសាងសង់រួចហើយ នឹងបានដាក់ស្លាកថា «សំណង់ជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនរដ្ឋ និងប្រជាជនកម្ពុជា»៕

Post a Comment