នៅចាំរថយន្តក្រុងអាកាសនេះឬទេ? ឥឡូវម្ចាស់គម្រោងជាប់គុកបាត់ហើយ!
កាលពីមួយឆ្នាំមុន គម្រោងកាត់បន្ថយការកកស្ទះចរាចរណ៍នៅប្រទេសចិន
ដោយនឹងដាក់ឲ្យប្រើប្រាស់រថយន្តក្រុងលើអាកាស
(ឡានក្រុងមានកម្ពស់ខ្ពស់ និងប្រលោះកណ្ដាលខាងក្រោម)
បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនលើពិភពលោក។

យ៉ាងណាមិញ តាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN អ្នកអភិវឌ្ឍគម្រោងនេះឈ្មោះ Bai Zhinming (CEO ក្រុមហ៊ុន Huagying Kailai) អមនឹងមនុស្ស៣១នាក់ទៀត ត្រូវបានប៉ូលិសឃុំខ្លួនហើយ កាលពីពេលថ្មីៗនេះ។
មូលហេតុឈានទៅដល់ការឃាត់ខ្លួននេះ ក៏ព្រោះតែប៉ូលិសរកឃើញថា ជនសង្ស័យបានទទួលយកជំនួយរៃអង្គាសប្រាក់ខុសច្បាប់ ហើយគម្រោងរថយន្តក្រុងអាកាសគ្រាន់តែជាឧបាយកលមួយប៉ុណ្ណោះ ពោលគឺធ្វើដើម្បីបោកលុយជំនួយ។
កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុនរៀបគម្រោងរថយន្តក្រុងនេះ បានអះអាងថា នឹងអាចដឹកអ្នកដំណើររាប់រយនាក់ ហើយអាចកាត់បន្ថយការកកស្ទះយ៉ាងមានប្រសិទ្ធភាព ព្រោះវាមិនចាំបាច់រត់នៅលើផ្លូវឡើយ និងអាចបើកពីលើរថយន្តនានាបាន (ដូចរូប)៕

Post a Comment