Header Ads

ជន​ជាតិ​ចិន​ប្រមាណ​ ២០ម៉ឺន​នាក់​កំពុង​រកស៊ី​លើ​ទឹកដី​កម្ពុជា

  • ​ទេសចរ​ចិន​មក​កម្ពុជា​ សរុប​ជាង​ ១លាន​នាក់​
  • ​ទំហំ​វិនិយោគ​ទ្វេរ​ភាគី​ កម្ពុជា​និង​ចិន​ ប្រមាណ​ ៥ពាន់​លាន​ដុល្លារ​នៅឆ្នាំ​ ២០១៦​
​ប្រទេសកម្ពុជា​ដែល​មានផ្ទៃដី​ប្រមាណ​ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ​ ជា​ប្រទេស​ដែល​បើក​ចំហរ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ បាន​ និង​កំពុង​ទាក់​ទាញ​ប្រជាជន​បរទេស​ជាច្រើន​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ ក្នុង​នោះ​ប្រជាជន​ដែល​ជាប់​ចំណាត់​ថ្នាក់​ទេសចរណ៍​មក​កម្ពុជា​ច្រើន​ជាង​គេ​បង្អស់​ គឺ​ជន​ជាតិ​ចិន​។

 

លោក​ឧកញ៉ា​ ពុង ឃាវសែ​ ប្រធាន​សមាគម​ខ្មែរ ​ចិន​ នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ឱកាស​ផ្លូវ​សូត្រ​សមុទ្រ​ នា​ព្រឹក​មិញ​នេះ​ថា​ ប្រជាជន​ដែល​មាន​សញ្ជាតិ​ចិន​ បាន និង​កំពុង​រកស៊ី​នៅ​លើ​ទឹក​ដី​ខ្មែរ ​មាន​រហូត​ដល់​ ២០​ម៉ឺន​នាក់ ​ជា​មួយ​នឹង​ចំនួន​ប្រជាជន​ចិន និង​អនិកជន​ចិនមក​លេង​នៅ​ប្រទេស​កម្ពុជា​សរុប​ជាង​ ១លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។
លោកបន្តថា​ ចំនួន​ប្រជាជន​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ ដោយ​សារ​តែ​កម្ពុជា​មាន​គោល​នយោបាយ​អំណោយ​ផល​ និង​បើកចំហរ​លើក​ទឹក​ចិត្ត​វិនិយោគិន​។ ​ទន្ទឹម​នឹង​នោះ​ ​វិនិយោគិន​ចិន​បាន​វិនិយោគ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់​ បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​ ៦០ម៉ឺន​នាក់​។
បើយោង​តាម​ការ​គូស​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ ចិន-អាស៊ាន​ បាន​ឲ្យ​ដឹង​ថា ​ទំហំ​វិនិយោគ​ទ្វេរ​ភាគី​ កម្ពុជា​និង​ចិន​ ប្រមាណ​ ៥ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ ២០១៦ និង​បន្ត​ពង្រីក​ឲ្យ​បាន​ ៦​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០៕​​​

No comments