Header Ads

ស្រី​ៗ​ពេល​ឯករាជ្យ​រឿង​លុយ​កាក់​ហើយ វិធី​រើស​មនុស្ស​ប្រុស​នឹង​ខុស​ពី​មុន

នៅ​ពេល​យើង​ឯករាជ្យ​រឿង​ហិរញ្ញវត្ថុ ហាក់​បី​ដូច​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ផ្សេង​ទៀត ខុស​ពី​មនុស្ស​ស្រី​កាល​ពី​ម្សិលមិញ​ឆ្ងាយ​ណាស់។



អារម្មណ៍​កាល​ពី​មុន​គឺ​កណ្ដាល​អធ្រាត្រ ស្ងប់ស្ងាត់ និង​ឯកា​។ គ្មាន​គោលដៅ គ្មាន​ផែនការ គ្មាន​លុយ​កាក់ និង​គ្មាន​ភាព​ក្លាហាន។ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ឥត​បាន​ការ ធ្វើ​អ្វី​ក៏​មិន​បាន គ្រាន់​តែ​រស់​ឲ្យ​ឆ្លង​ផុត​ថ្ងៃ។ ខ្ញុំ​ជឿជាក់​ថា​អារម្មណ៍​បែប​នេះ អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់​យ៉ាង​តិច​១​ដង​ដែរ។ តែ​អ្នក​គិត​យ៉ាង​ម៉េច ចង់​នៅ​បែប​នេះ​ជា​រៀង​រហូត?


បិទ​ភ្នែក​ហើយ​ដក​ដង្ហើម​ឲ្យ​វែង ចាប់​ផ្ដើម​គិត​ពី​ផ្លូវ​សម្រាប់​ជីវិត​យើង​នៅ​ពេល​ខាង​មុខ។ កើត​ជា​មនុស្ស​ស្រី​គឺ​ពិបាក​​ទៅ​ហើយ បើ​មិន​មិន​ឯករាជ្យ​នោះ​ទេ ម៉េច​នឹង​អាច​រក​បុរស​ដែល​​អាច​ផ្ដល់​ក្ដី​សុខឱ្យ​យើង​បាន។ នេះ​គឺ​សតវត្ស​ទី​២១​ហើយ បើ​អ្នក​រក​លុយ​មិន​បាន អ្នក​ដែល​ចាញ់​គឺ​រូប​អ្នក។ បើ​លុយ​កាក់​អ្នក​អត់​មាន អ្នក​នឹង​ត្រូវ​លាដៃ​សុំ​មនុស្ស​ប្រុស។ បើ​អ្នក​គ្មាន​លុយ​ទេ រូប​សម្បត្តិ​របស់​អ្នក​ក៏​មិន​ស្អាត។


នេះ​គឺ​ជា​ជីវិត​ពិត បើ​អ្នក​ដោះ​ស្រាយ​ ពេល​​​ពិបាក​ចិត្ត​ដោយ​ផឹក​ស្រា​ក្រហម ស្លៀក​រ៉ូប​យ៉ាង​ស្រស់​ស្អាត​ក៏​កា​​លីប​ជាង​ឱប​ក្បាល​ជង្គង់​នៅ​ក្នុង​បន្ទប់​ដែរ។ នៅ​ពេល​អ្នក​មាន​លុយ របៀប​រើស​មនុស្ស​ប្រុស និង​របៀប​ស្រលាញ់​គ្នា​ក៏​ខុស​គ្នា​ដែរ។ លែង​ខ្លាច​រអា ទោះ​បី​ឈឺ​ចាប់​យ៉ាង​ណា តែ​របៀប​បែក​គ្នា​ក៏​ឡូយ​ជាង​អ្នក​ដែល​ផ្អែក​លើ​បុរស​ដែរ។

ប្រភព៖ Guu 

No comments