ស្រីៗចង់បានប្ដីមានលក្ខណៈសម្បត្តិទាំង ៦ ចំណុចនេះ ជាជាងភាពស្រស់សង្ហា
ជាការពិតណាស់ មនុស្សស្រីណាក៏ចង់បានបុរសទាំង ៦
ប្រភេទនេះមកជាគូគ្រងដែរ
ព្រោះពួកគេមានចំណុចលេចធ្លោជាងមនុស្សប្រុសដទៃ។ ៦ ប្រភេទនោះ
មានលក្ខណៈបែបណាខ្លះ
ទើបបានស្រីៗដណ្ដើមគ្នាចង់បានខ្លាំងម្ល៉េះណ៎?
1-មនុស្សប្រុសមានសិល្បៈទាក់ទាញ៖ មិនមែនមនុស្សប្រុសទាំងអស់អាចមានសិល្បៈទាក់ទាញចិត្តស្ត្រីនោះទេ ហើយបុរសប្រភេទនេះទោះមិនស្អាតក៏ស្រីៗលង់ស្រលាញ់ដែរ។
2-មានភាពកំប្លុកកំប្លែង៖ ស្ត្រីគ្រប់រូបចូលចិត្តសើច ព្រោះវាជាពេលវេលាល្អក្នុងជីវិត។ ដូចនេះជាធម្មតាពួកយើងចូលចិត្តបុរសគួរឲ្យអស់សំណើច ដែលអាចធ្វើឲ្យយើងសើចបានគ្រប់ពេល និងមិនចេះធុញទ្រាន់។
3-បុរសក្លាហាន៖ បុរសដែលមានភាពក្លាហាន និងមានភាពរឹងមាំ តែងស្ថិតនៅក្នុងជម្រើសទី១របស់ស្រីៗ។ ភាពមោះមុតមិនងាយចុះចាញ់នេះ ធ្វើឲ្យមនុស្សប្រុសអាចឆក់យកបេះដូងនារីៗស្រួលបំផុត។
4-មានចរិតធម្មជាតិ៖ ស្រីៗមិនចូលចិត្តប្រុសៗដែលសម្ដែងឫកពានោះទេ តែយើងស្រលាញ់បុរសណាដែលបញ្ចេញធាតុពិត។ មនុស្សស្រីគិតថា គ្មាននរណាម្នាក់មានមន្តស្នេហ៍ដូចបុរសមានឫកពាធម្មជាតិៗ មិនចាំបាច់ប្រឹងធ្វើ នៅនឹងមុខអ្នកដទៃ។
5-បុរសមានការគោរព៖ បើបុរសដែលចូលចិត្តគេងចំណេញលើអ្នកដទៃ មនុស្សស្រីគ្មានថ្ងៃយកភ្នែកទៅមើលនោះទេ។ តែពួកនាង លង់ស្រលាញ់បុរសដែលគោរពមនុស្សគ្រប់រូប ជាពិសេសអ្នកតូចទាបជាងខ្លួនតែម្ដង។
6-មានប្រាជ្ញា៖ ស្ត្រីមិនអាចប្រកែកបានឡើយថាខ្លួនឯង មិនចូលចិត្តបុរសដែលមានចំណុចអស្ចារ្យនេះ។ បុរសមានចំណេះដឹងជ្រៅជ្រះ,ដឹងខុសត្រូវ,ដឹងអាក្រក់ល្អ នឹងក្លាយជាបុរសមានមន្តស្នេហ៍ខ្លាំងជាងបុរសរូបសង្ហាទៅទៀត៕
ប្រភព៖ Youqueen

Post a Comment