Header Ads

មឿន ផាណែត ទោះភាសារាំងស្ទះ តែព្យាយាមដល់ទីបញ្ចប់

តារា​សម្ដែង​វ័យ​ក្មេង​កំពុង​មាន​ទីផ្សារ​កញ្ញា មឿន ផាណែត និយាយ បើ​ទោះ​ជា​ការ​ទំនាក់ទំនង​ផ្នែក​ភាសា ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​គឺរឿង”អាថ៍កំបាំង​ត្រីសូល៍” ដែល​ចូល​រួម​ដោយ​តារា​ខ្មែរ និង​ថៃ ហាក់​រាំង​ស្ទះ​បន្តិ​ច​ក្ដី​ ក៏ប៉ុន្តែ​កញ្ញា​​នឹង​ព្យាយាមពុះពារ​ការលំបាក​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​ភាពយន្ត​មួយ​នេះ​ទទួល​ជៅគជ័យ។


កញ្ញា​បាន​បញ្ជាក់​ថា៖”និយាយ​មែន​បងក្នុង​រឿង​ថ្មីដែល​មាន​តារា​ខ្មែរ និង​ដៃ​សម្ដែង​រួម​គ្នា​នេះ ខ្ញុំ​ពិត​ជា​ពិបាកមែនទែនផ្នែក​ភាសា។ ការ​ជួយ​សម្រួល​ពី​សំណាក់​ក្រុមការងារធ្វើ​ឱ្យ​ខ្ញុំ​មាន​កកម្លាំងចិត្ត ហើយ​នឹង​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ន័យ​ធ្វើ​ឱ្យ​ភាពយន្ត​មួយ​នេះ​ទទួល​ជោគជ័យ”។
កញ្ញា​បន្ត​​ថា​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​គឺ​រឿង”អាថ៌កំបាំង​ត្រីសូល៍” ដែល​មាន​តារា​បី​គូ ខ្មែរ ២​គូ និង​ថៃ១គូ កញ្ញា នឹង​ត្រូវ​ចាប់​ដៃ​គូ​ជា​មួយ​តារា​សម្ដែង និង​ពិធីករ​លោក យឹម ណារ៉ា។ តារា​រូប​នេះ​បាន​អះអាង​ភាពយន្ត​នេះ បាន​ធ្វើ​ឱ្យ​កញ្ញា​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​ក្រុមការងារ​ផលិត​ដែល​មាន​ខ្មែរ និង​ថៃ​ចូល​រួម​នោះ គឺ​មាន​​ការ​សម្រិតសម្រាំង​ជា​ខ្លាំង ដែល​ធ្វើ​ឱ្យ​កញ្ញា​ជឿជាក់​ខ្ពស់​ថា​ស្នាដៃ​ថ្មី​នេះ​នឹង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​នា​ពេល​ចាក់​បញ្ចាំង។
យ៉ាង​ណា​ក៏​ដោយ​ទន្ទឹម​នឹង​ការ​រំពឹង​ទទួល​ការ​គាំទ្រ​ពី​ទស្សនកជនកញ្ញា មឿន ផាណែត ក៏​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​ខ្លួន​ផង។ កញ្ញា​បញ្ជាក់​ថា​ការ​គាំទ្រ​ពី​ទស្សនិកជន​ដើម្បី​ឱ្យ​តារា​ខ្មែរ​មាន​កម្លាំង​ចិត្ត​ថែម​មួយ​កម្រិត​ទៀត​អាច​មាន​សមត្ថភាព​សម្ដែង​ជា​មួយ​តារា​បរទេស​បាន។
ខ្សែ​ភាពយន្ត​ថ្មី​របស់​កញ្ញា មឿន ផាណែត បាន​ផ្ដើម​ពិធី​ក្រុង​ពាលី​ចេញ​ថត​ហើយ កាល​ពី​ម្សិលមិញ ដោយ​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN នា​ចុង​ឆ្នាំ​នេះ។ តារា​រូប​នេះក៏​ទើប​តែ​ទទួល​​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ទស្សនិកជនក្នុង​រឿង​ភាគ”ភក្ដីស្នេហ៍​ទ្វេរភព” ទើប​ចាក់​ចប់​នៅ PNN កាល​ពី​ពេល​ថ្មីៗ៕




No comments