បើមិនចេះធ្វើរឿងទាំងនេះ ប្រយ័ត្នបុរសល្អៗរបូតចេញពីដៃបាត់
វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់មនុស្សស្រី
ដើម្បីអាចរកបានបុរសល្អម្នាក់ធ្វើជាគូអនាគត។ ជួនកាល បុរសល្អ
មិនមែនកើតចេញមកពីកំណើតនោះទេ
វាក៏អាស្រ័យលើទង្វើរបស់នារីផងដែរ។ ដូច្នេះ
ដើម្បីអាចទទួលបានសុភាពបុរសម្នាក់ ឲ្យរួមរស់ជាមួយអ្នកជារៀងរហូត
នារីៗ គួរតែអនុវត្តវិធីងាយៗទាំងនេះ៖
១. ធ្វើជាខ្លួនឯង
កុំព្យាយាមរៀបឬករៀបពារ ដែលមិនមែនជាខ្លួនយើង ដើម្បីទាក់ទាញប្រុសម្នាក់នោះ។ ធ្វើឲ្យខ្លួនយើងជាយើង ដើម្បីឲ្យបុរសម្នាក់នោះ អាចទទួលយកយើងបានដោយរីករាយ ទាំងពេលនេះ និងពេលទៅមុខទៀត។
២. ធ្វើឲ្យជីវិតប្រសើរឡើង
មានការងារធ្វើច្បាស់លាស់ ដែលអាចចិញ្ចឹមខ្លួនឯងរស់បាន មិនបាច់ពឹងលុយកាក់របស់មនុស្សប្រុស។ លើសពីនេះ ក៏ត្រូវតែបង្កើនមិត្តភាព និងជំនឿជាក់លើខ្លួនឯងឲ្យបានច្រើន ដើម្បីធ្វើឲ្យមនុស្សប្រុស មានមោទនភាពដោយសារអ្នក។
៣. កុំតឹងតែងពេក
មនុស្សប្រុសភាពច្រើន មិនចូលចិត្តមនុស្សស្រី ដែលរញុំារញ៉ូវ ហើយចង់ត្រួតត្រាគេគ្រប់យ៉ាងនោះទេ។ ដូចនេះ មនុស្សស្រី ត្រូវរៀនបើកចិត្តឲ្យទូលាយ ហើយកុំដាក់ការសង្ស័យច្រើនទៅលើមនុស្សប្រុសដែលខ្លួនស្រលាញ់ខ្លាំងពេក។
៤. កុំចេះតែប៉ាន់ស្មាន
នៅក្នុងទំនាក់ទំនងស្នេហា សុភាពនារី មិនគួរចេះតែស្មានក្នុងចិត្តតែឯងនោះទេ។ ឧទាហរណ៍ថា បើខាងប្រុសមិនបានតបសាររបស់អ្នក សូមកុំចេះតែគិតថាគេបែកចិត្តហើយ ឬ គេប្រហែលជាមានគម្រោងក្បត់។ សូមទុកពេលឲ្យគេបកស្រាយ រួចស្តាប់ឲ្យចប់សិន។
៥. ចេះថែរក្សាខ្លួន និងសុខភាព
ថែរក្សាអនាម័យខ្លួនប្រាណ ឲ្យបានស្អាតជាប្រចាំ ជារឿងសំខាន់បំផុតសម្រាប់មនុស្សស្រី។ មនុស្សប្រុសដែលល្អ គេមិនមែនមើលតែពីសម្រស់នៃការតុបតែងផាត់ម្សៅរបស់អ្នក ឬ សម្លឹងមើលតែលើកន្លែងស៊ិចស៊ីរបស់អ្នកនោះទេ។ គេនឹងចាប់អារម្មណ៍ទៅលើអនាម័យរបស់អ្នក ដូចជាសក់ ក្រចកដៃជើង ឬ ត្រចៀកជាដើម។ ក្រៅពីនេះ បញ្ហាសុខភាពក៏ជារឿងចាំបាច់ដែរ ព្រោះបើសុខភាពខាងក្នុងរបស់អ្នកល្អ នោះវាក៏បញ្ចេញនូវភាពស្រស់បំព្រងមកខាងក្រៅផងដែរ។
៦. កុំលេងល្បែងស្នេហ៍
ដាច់ខាត មិនត្រូវយកស្នេហា ធ្វើជាល្បែងកម្សាន្តនោះទេ។ មនុស្សប្រុសល្អ មិនចូលចិត្តមនុស្សស្រី ដែលចេះកុហក់ ឬ ក៏ចាត់ទុកគេជាឧបករណ៍កម្សាន្តនោះឡើយ។ បើហ៊ានតែធ្វើបែបនេះ គេអាចនឹងគុំគួនជាមួយអ្នក អស់មួយជីវិតក៏មានដែរ។
៧. គោរព និងឲ្យតំលៃដល់ដៃគូ
បុរសគ្រប់រូប តែងតែចង់បានការគោរពពីមិត្តស្រី ឬ ភរិយារបស់ខ្លួន។ ដូចនេះ ក្នុងនាមជាស្រ្តីម្នាក់ដែលសំខាន់សម្រាប់គេ អ្នកគួរកុំខ្មាស់អៀន ក្នុងការសម្តែងធ្វើជាប្រពន្ធល្អ នៅចំពោះមុខអ្នកផងទាំងពួង។
៨. ត្រូវមានភាពស្មោះត្រង់
បើស្រលាញ់អ្នកណាម្នាក់ ត្រូវស្មោះតែមួយ កុំស្រវេស្រវា រកអ្នកផ្សេងទៀត។ មនុស្សប្រុសល្អ មិនចូលចិត្តមនុស្សស្រី ចិត្តច្រើននោះទេ។
៩. គោរពខ្លួនឯង
បុរសល្អ នឹងគោរពតាមគោលការណ៍របស់អ្នក។ ប៉ុន្តែបើអ្នកជួបបុរសដែលមិនផ្តល់តំលៃឲ្យអ្នកទេ មិនបាច់ចាំយូរឡើយ ឆាប់ដើរចេញភ្លាមទៅ ព្រោះគេមិនមែនជាសុភាពបុរស សម្រាប់អ្នកទេ។
១០. កុំបិទសិទ្ធិគេ
មានន័យថា កុំចេះតែតាមគេជាប់ឥតល្ហែ ព្រោះថាមនុស្សប្រុសក៏ចង់មានពេលសម្រាប់ខ្លួនឯងផងដែរ។ ធ្វើបែបនេះ មិនអាចធ្វើឲ្យគេគិតថា អ្នកស្រលាញ់គេខ្លាំងនោះទេ តែបែរជាធ្វើឲ្យគេធុញ ហើយរត់ចោលអ្នកទៅវិញទេ។
១១. កុំបង្អាប់ខ្លួនឯង ប្រសិនបើរកប្រុសល្អម្នាក់មិនទាន់បាន៖ ត្រូវចេះលើកទឹកចិត្តខ្លួនឯង ថាថ្ងៃណាមួយ អ្នកគង់តែនឹងជួបបុរសល្អម្នាក់ ជាមិនខាន៕
ប្រភព៖ Wikihow

Post a Comment