Header Ads

ស្រី​ៗ​គួរ​ដឹង ៦ វិធី​ផាត់​ពណ៌ឆ្អឹង​ថ្ពាល់​ឲ្យ​មើល​ទៅ​ស្អាត និង​ស៊ី​គ្នា​ជាមួយ​ទម្រង់​មុខ

បើ​មិន​ចេះ​វិធី​នេះ​ទេ ​ការ​ផាត់​ពណ៌​នៅ​ចំណុច​ឆ្អឹង​ថ្ពាល់ មិន​ស្រស់​ស្អាត ថែម​ទាំង​ធ្វើឲ្យ​សម្រស់​អន់​ថយ​ទៀត​ផង។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​៦ វិធី​ដើម្បី​ផាត់​ថ្ពាល់​ឲ្យ​មើល​ទៅ​ស្អាត និង​ស៊ី​គ្នា​ជាមួយ​ទម្រង់​មុខ ដែល​នារី​គ្រប់​រូប​គួរតែ​ចេះ៖
១.ឆ្អឹង​ថ្ពាល់​មូល៖ គឺ​សម្រាប់​អ្នក​មាន​ទម្រង់​មុខ​ពងក្រពើ គួរតែ​ផាត់​ពណ៌​ផ្កាឈូក និង​ផាត់​ពី​ស្លាប​ច្រមុះ​អូស​ទៅ​ស្លឹកត្រចៀក។


២.ឆ្អឹង​ថ្ពាល់​រាង​បេះដូង៖ ស្ត្រី​ដែល​មាន​ទម្រង់​មុខ​រាង​អក្សរ U គឺ​ប្រាកដជា​មាន​ឆ្អឹង​ថ្ពាល់​បែប​នេះ ដោយ​ផាត់​ពី​ក្រោម​ភ្នែក​វាត់​ទៅ​លើ​បន្តិច ហើយ​ពណ៌​ដែល​ស៊ី​នឹង​ថ្ពាល់​បែប​នេះ ក៏មាន​តែ​ផ្កាឈូក​​មួយ​ប៉ុណ្ណោះ។




៣.ឆ្អឹង​ថ្ពាល់​ដូច​ស្លឹក​ឈើ៖ គឺ​អ្នក​ដែល​មាន​​ស្រួច​ចង្កា គួរតែ​ផាត់​បញ្ឆិត​ពី​ចុង​ច្រមុះ ទៅ​គម​ត្រចៀក ហើយ​ពណ៌​ដែល​ស្អាត​សម្រាប់​ទម្រង់​មុខ​នេះ គឺ​ទឹកក្រូច និង​ក្រហម។


៤.ឆ្អឹង​ថ្ពាល់​រាង​ពងក្រពើ៖ មាន​ចំពោះ​មុខ​នារី​ដែល​មាន​ទម្រង់​មុខ​ស្ទើរ​វែង​ស្ទើរ​ខ្លី។ ដោយ​ផាត់ពណ៌​ក្រហម និង​ទឹកក្រូច​ជារាង​ស្នែង​ក្របី ហើយ​កាត់​ពី​លើ​ច្រមុះ​ថើៗ។



៥.ឆ្អឹង​ថ្ពាល់​ធំ៖ មនុស្ស​ស្រី​ដែល​មាន​មុខ​ស្រួច គឺ​តែង​មាន​ថ្ពាល់​បែប​នេះ ហើយ​យើង​គួរតែ​យកពណ៌ Coral ផាត់​ពី​លើ​ឆ្អឹង​ថ្ពាល់​ដែល​លយ​ចេញ​មក ហើយ​បន្ថែម​ស្រមោល​នៅ​ក្រោម​ភ្នែក​បន្តិច​ទៀត។



៦.ឆ្អឹង​ថ្ពាល់​រាប​ស្មើ៖ ថ្ពាល់​បែប​នេះ គឺ​កើត​ឡើង​លើ​ស្រី​មុខ​មូល ហើយ​អាច​ផាត់​ពណ៌​ក្រហម,ផ្កាឈូក និង​ពណ៌​ទឹកក្រូច​ជា​រាង​ត្រីកោណ​នៅ​កន្ទុយ​ភ្នែក​វិញ៕



ប្រភព៖ jeab

No comments