នាយព្រែក នាយចយ បង្ហាញគូររបស់ខ្លួន ចំនែក នាយចឺម….
តារាកំប្លែងកំពុងត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងតាមរយៈការបង្ហាញមុខគូស្នេហ៍ជានារីវ័យក្មេង និង មានរូបសម្រស់ស្រស់ស្អាត នាយចយ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកច្រណែននឹងរូបលោកជាថ្មីម្ដងទៀតហើយ ក្រោយពីតារាប្រុសរូបនេះ ផ្អែមល្ហែមដាក់គូស្នេហ៍ក្នុងឱកាសថ្ងៃខួបកំណើតរបស់នាងកាលពីយប់ថ្ងៃទី ១០ ខែកក្ដដា ម្សិលមិញនេះ ។
ពិតណាស់ នាយចយ បានកាន់នំខេកដ៏ស្រស់ស្អាតមកពញ្ញាក់អារម្មណ៍គូស្នេហ៍វ័យក្មេងរបស់ខ្លួននៅក្នុងថ្ងៃខួបកំណើត ប៉ុន្ដែអ្វីដែលពិសេស និង ធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ត្រូវបានមិត្តភក្ដិជំរុញឱ្យអ្នកទាំងពីរថើបគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ មើលទៅគួរឱ្យច្រណែនមែនទែន ។
ការបង្ហាញសកម្មភាពផ្អែមល្ហែមចំពោះគ្នាដល់សាធារណជនរបស់ នាយចយ នេះដែរ កាន់តែបញ្ជាក់យ៉ាងច្បាស់ពីចំណងស្នេហ៍រវាងតារាកំប្លែងរូបនេះ និង គូស្នេហ៍ កាន់តែរឹងមាំថែមយ៉ាងពិតប្រាកដ មិនតែប៉ុណ្ណោះ អ្នកទាំងពីរកាន់តែស័ក្ដិសមនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមមួយចំនួនទៅលើអ្នកទាំងពីរផងដែរ ។
ចង់ដឹងសកម្មភាពតារាកំប្លែងស្ថិតក្នុងក្រុម នាយក្រឹម រូបនេះ និង គូស្នេហ៍ទើបភ្ជាប់ពាក្យនឹងគ្នាថ្មីថ្មោង ផ្អែមល្ហែមដាក់គ្នាដល់កម្រិតណាក្នុងថ្ងៃខួបកំណើត និង ធ្វើឱ្យគ្រប់គ្នាច្រណែនយ៉ាងណានោះ ទស្សនាទិដ្ឋភាពខាងក្រោម
កន្លងមកធ្លាប់តែឃើញតារាល្បីៗបង្អួតសម្រស់ជាមួយឈុតប៊ីគីនីបញ្ចេញសាច់សខ្ចីរបស់ខ្លួននៅលើវាលខ្សាច់ដ៏ស្រស់ស្អាតចាំងពីផ្ទៃសមុទ្រធ្វើឱ្យបុរសៗឈ្លក់វង្វេង ដោយឡែកពេលនេះយើងសូមបង្វែរអារម្មណ៍ប្រិយមិត្តមកទស្សនាសម្រស់គូដណ្ដឹងតារាកំប្លែងវ័យក្មេង នាយ ព្រែក នៅលើឆ្នេរសមុទ្រវិញម្ដង ។
ពិតណាស់នៅមុននេះបន្តិចកញ្ញា ជា ស្រីតី ដែលគេស្គាល់ច្បាស់ជាអនាគតភរិយាពិធីករ និង ជាតារាកំប្លែងវ័យក្មេង នាយ ព្រែក បានបញ្ចេញរូបថតដ៏ទាក់ទាញជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតមិនឱ្យចាញ់តារាល្បីៗប៉ុន្មានឡើយ ។
ជាមួយនឹងសម្រស់មិនឱ្យចាញ់តារាល្បីៗរបស់អនាគតកូនប្រសាស្រីតារាកំប្លែងជើងចាស់ យាយយ៉យ រូបនេះ ពិតជាទទួលបានការកោតសរសើរខ្លាំងមែនទែនពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។ ចង់ដឹងច្បាស់ថាគូដណ្ដឹង នាយ ព្រែក ស្រស់ស្អាតយ៉ាងណាជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ សូមទស្សនាខាងក្រោមនេះ ៖
តារាកំប្លែងល្បីខាងដៃរហ័ស នាយ ចឺម សព្វថ្ងៃនេះកំពុងតែល្បីល្បាញក្នុងវិស័យបទចម្រៀងបន្ទាប់ពីអាជីពកំប្លែង។ តារារូបនេះបានលើកឡើងថា ទីផ្សារបទចម្រៀងរបស់ខ្លួនកំពុងមានសន្ទុះខ្លាំងដូច្នេះខ្លួនមិនទាន់គិតគូរឿង ស្នេហា ឫ បង្កើតមុខជំនួញអ្វីនៅឡើយ។
ក្មួយប្រុស នាយ ក្រូច រូបនេះបានប្រាប់ sabay ឱ្យដឹងថា សព្វថ្ងៃនេះខ្លួនកំពុងមមាញញឹកនឹងរឿងសិល្បៈ ជាពិសេសផ្នែកចម្រៀង ព្រោះទស្សនិកជន កំពុងគាំទ្រខ្លាំង ដូច្នេះលោកមិនទាន់គិតគូរឿងអ្វីផ្សេងទេ ព្រោះខ្លាចបែកអារម្មណ៍។
“ក្រៅពីការងារសិល្បៈខ្ញុំអត់ទាន់គិតពីរឿងអ្វីផ្សេងទេបាទ យើងរវល់តែរឿងសិល្បៈច្រើន ដូចថាចម្រៀងវាកាន់តែរីកចំរើន បងប្អូនគាត់កាន់តែចាប់អារម្មណ៍ អីចឹងយើងប្រឹងខាងផ្នែកចម្រៀងសិន យើងអត់ទាន់ហ៊ានទៅគិតអ្វីផ្សេង ឬធ្វើជំនួញទេខ្លាចបែកអារម្មណ៍ ”។
បើតាមម្ចាស់បទ “មនុស្សប្រុសមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា” បទចម្រៀងភាគច្រើនដែលលោកបានច្រៀង គឺផលិតករជ្រើសរើសលោកមកច្រៀងជាពិសេស ព្រោះគេបានពិនិត្យមើលទៅលើសំឡេងរបស់លោក ជាពិសេសនោះគឺលោកច្រៀងលាយកំប្លែងធ្វើឱ្យអ្នកមើលចាប់អារម្មណ៍។ ផ្សេងពីបទចាស់ៗ នៅពេលដ៏ខ្លីខាងមុខនេះនាយ ចឺម នឹងចេញបទថ្មីមួយទៀត “បែកអូនដូចឱ្យបងខាំគ្រាប់មីន”៕

















Post a Comment