រឿង《ស្នេហាមួយរាត្រី》
#អតីតកាល...
រ៉ាវុធគឺជាមនុស្សម្នាក់ដែលឯកាខ្លាំងបំផុត។ បើទោះបីជាមានអ្នករាប់អាននិងអ្នកស្គាល់ច្រើនក៏ដោយ ក៏រ៉ាវុធនៅតែឯកាដែរ។ តែបើនិយាយទៅ អាចថាមកពីរ៉ាវុធជាមនុស្សម្នាក់ដែលមិនសូវមានសម្ដីអ្វីនោះក៏អាចថាបានដែរ។ រ៉ាវុធក៏មិនសូវមានមិត្តភក្ដិ ដែលយល់ចិត្តដូចជាគេឯងនោះដែរ ជាពិសេសមិត្តភក្ដិស្រី(សង្សារ)ហ្នឹងតែម្ដង និយាយឲ្យចំទៅ គឺមិនធ្លាប់មានសង្សារពីមុនមកនោះទេ។ តែអ្វីដែរគួរឲ្យចាប់អារម្មណ៍នោះ គឺរ៉ាវុធធ្លាប់បានដាក់ចិត្តលួចប្រតិព័ទ្ធលើមនុស្សស្រីម្នាក់ អស់រយៈពេលច្រើនឆ្នាំកន្លងមកហើយដែរ។ មនុស្សស្រីម្នាក់នោះ គឺជាមិត្តរួមថ្នាក់របស់រ៉ាវុធតាំងពីរៀននៅថ្នាក់វិទ្យាល័យមកម៉្លេះ រ៉ាវុធក៏ធ្លាប់សារភាពប្រាប់មនុស្សស្រីម្នាក់នោះរួចមកហើយដែរ។ តែនៅពេលនោះ មនុស្សស្រីម្នាក់នោះមិនបានឆ្លើយតបអ្វីសូម្បីតែមួយម៉ាត់។ ដែលធ្វើឲ្យរ៉ាវុធ មានអារម្មណ៍ថាតានតឹងអស់
មួយរយៈផងដែរ។ តែមួយរយៈក្រោយមក ទើបរ៉ាវុធយល់ច្បាស់និងអាចធ្វើចិត្តបាន បន្ទាប់ពីរ៉ាវុទ្ធ បានអានសៀវភៅមួយក្បាល ដោយសៀវភៅនោះបានលើកមកសរសេរចាក់ដោតដល់អារម្មណ៍រ៉ាវុធចំៗតែម្ដង។
ការដែលយើង ដាក់ចិត្តដាក់កាយថាស្រឡាញ់នរណាម្នាក់ហើយនោះ គឺត្រូវតែហ៊ានទទួលយកនៅការឈឺចាប់។
ព្រោះដឹងហើយថាការលួចស្រឡាញ់គេ មិនមែនបានន័យថាគេប្រាកដជាស្រឡាញ់យើងវិញនោះទេ។
ទោះបីជាយើងបានសារភាពពាក្យស្រឡាញ់ប្រាប់ទៅគេក៏ដោយ។ តែក៏មិនមែនមានន័យថា គេមិនស្រឡាញ់យើងនោះដែរ
តែទោះជាគេមិនបាននិយាយឆ្លើយតបនូវអ្វីសូម្បីតែមួយម៉ាត់ក៏ដោយ ឬមួយក៏បដិសេធមិនព្រមទទួលការស្រឡាញ់របស់យើងក៏ដោយ។
ពេលខ្លះអាចមកពីថាកាលទេសវាមិនសាកសមក៏អាចថាបាន តែដរាបណាគេមិនទាន់រៀបការមានប្ដី ឬមិនទាន់មានមនុស្សប្រចាំចិត្ត វានៅតែមានសង្ឃឹមជាប់ជានិច្ច។
ដោយសារតែហេតុផលមួយនេះហើយ ទើបរ៉ាវុធចិញ្ចឹមចិត្តនៅតែស្រឡាញ់មនុស្សស្រីម្នាក់នោះជាប់ក្នុងចិត្តជានិច្ច។
បើនិយាយពីចរិកលក្ខណៈវិញ រ៉ាវុធក៏ជាមនុស្សម្នាក់ដែលមើលទៅមានអត្តចរិករម្យទមមិនចេះដើរលេងដាច់យប់ ឬធ្វើអ្វីមួយឲ្យអ្នកផ្ទះរបស់ខ្លួនបារម្មណ៍ដូចជាគេដ៏ទៃនោះទេ។ រ៉ាវុធក៏ជាមនុស្សម្នាក់ដែលចូលចិត្តរៀនសូត្រផងដែរ ថែមទាំងតស៊ូយ៉ាងមោះមុតផងដែរ នៅក្នុងការសិក្សារៀនសូត្រ ព្រោះរ៉ាវុធគិតថាមានតែចំណេះវិជ្ជាទេដែលចាយមិនចេះអស់ និងប្រើប្រាស់មិនចេះសឹករិចរិលនោះ។ កាលណាយើងប្រើប្រាស់វាកាន់តែច្រើន វាមានតែការរីកដុះដាលនៅចំណេះដឹងកើនឡើងទ្វេររាប់រយដង ហើយក៏មិនបាច់ត្រូវភ័យព្រួយថា ត្រូវគេលួចយកវាចេញពីយើងបាននោះទេ។ តែមានហេតុផលមួយទៀត ដែលធ្វើឲ្យរ៉ាវុធមានភាពជឿជាក់និងប្រាកដប្រជារបៀបនេះ មកពីរ៉ាវុធគិតថា ទ្រព្យសម្បត្ដិដែលឪពុកម្ដាយចែកឲ្យ មិនអាចធ្វើឲ្យយើងរស់នៅសុខស្រួលពេញអស់មួយជីវិតនោះទេ គឺមានតែចំណេះវិជ្ជានោះទេដែលជាទ្រព្យដ៏ឧត្តុង្គឧត្តម ដែលឪពុកម្ដាយស្ទើរតែពេញមួយពិភពលោកបានចែករំលែកមកឲ្យកូនខ្លួនឯង។
ដូច្នេះហើយ បានជារៀងរាល់យប់រ៉ាវុធតែងតែរៀនរហូតដល់យប់ជ្រៅ ទើបរ៉ាវុធចូលសម្រាក បន្ទាប់ពីធ្វើកិច្ចការសាលានិងទន្ទេញមេរៀនចាំស្រេចបាច់អស់ហើយ។ តែរ៉ាវុធ ក៏ជាមនុស្សម្នាក់ទាន់សម័យនិងគេដែរ រ៉ាវុធក៏ចូលចិត្តលេងហ្វេសប៊ូកដែរ តែមិនមែនលេងគ្មានពេលវេលាឬច្បាប់ទម្លាប់អ្វីនោះទេ គឺលេងតែពេលយប់ជិតចូលគេង មួយភ្លេតៗតែប៉ុណ្ណោះ។ ដើម្បីឲ្យបានដឹងខ្លះៗដែរថា តើបច្ចេកវិទ្យាប្រទេសគេវាបានដើរជឿនលឿនដល់កម្រិតណា និងលើសពីប្រទេសយើងយ៉ាងណាខ្លះហើយ ឬមួយក៏នៅក្នុងសង្គមយើងមានបញ្ហាអ្វីខ្លះដែលបានកើតមានឡើងជារៀងរាល់ថ្ងៃ? ព្រោះកុំឲ្យគេដៀលថាជាមនុស្សម្នាក់កើតនៅក្នុងសម័យបច្ចេកវិទ្យា និងសម័យស៊ីវីឡ័យនិងគេម្នាក់ដែរបែរជាមិនដឹងខ្យល់អ្វីទាំងអស់នោះទេ ដែលគែតែងនិយាយថាសម័យប្រើរបស់ប៊្រេនប៊្រេន ណាមួយកុំឲ្យគេដៀលថាយើងជាមនុស្ស«ល្ងង់ដប់ជិត»បាននោះទេ។
#វិទ្យាល័យ...
រៀងរាល់ថ្ងៃរៀន ស្ទើរតេរាល់ព្រឹករ៉ាវុធតែងតែក្រោកពីព្រលឹមរៀបចំខ្លួនដើម្បីទៅរៀនគួរឲ្យបានមុននីកា ដើម្បីមានឱកាសឲ្យនីកាបានខ្ចីសៀវភៅរបស់ខ្លួន ព្រោះពេលខ្លះនីកាទៅរៀនមិនសូវទាន់ម៉ោងនោះទេ។ វាជាឱកាសមួយសម្រាប់អ្នកដែលលយចស្រឡាញ់គេ ស៊ូហ៊ានលះបង់គ្រប់យ៉ាង ឲ្យតែធ្វើយ៉ាងណា ដែរមនុស្សជាទីស្រឡាញ់របស់ខ្លួនស្រឡាញ់ពេញចិត្តនិងខ្លួន ឬនិយាយពាក្យសរសើរមួយម៉ាត់ក៏អស់ចិត្តដែរ ទោះជាខ្លួនត្រូវលំបាកដល់ខ្លួនយ៉ាងណាក្ដី។
#បំណងប្រាថ្នា...
សម្ដីរ៉ាវុធ។
“ខ្ញុំជឿថា នៅលើភពផែនដីយើងនេះ នរណាម្នាក់ក៏តែងតែមានបំណងប្រាថ្នាផ្ទាល់ខ្លួននោះដែរ តែវាគ្រាន់តែថា បំណងប្រាថ្នារបស់បុគ្គលម្នាក់ៗតែងតែមានភាពខុសៗគ្នាជានិច្ច។ ហើយក៏មិនប្រាកដថា បុគ្គលម្នាក់ៗ អាចសម្រេចនៅបំណងប្រាថ្នារបស់ខ្លួនបានសម្រេចដោុងាយៗនោះទេ។ ហើយក៏មិនប្រាកដថា បំណងប្រាថ្នានោះ អ្នកមិនអាចសម្រេចវាបាននោះដែរ ដ៏រាបណាអ្នកនៅតែមានជីវិត មានដង្ហើមសម្រាប់ដកបំពេញតម្រូវការជីវិត នោះបំណងប្រាថ្នានិងឧបសគ្គដែលនៅរារាំងបំណងប្រាថ្នារបស់អ្នក វាប្រាកដជារលាយបាត់មួយប៉ព្រិចភ្នែកចេញពីជីវិតរបស់អ្នកជាក់ជាមិនខាន ហើយអ្នកនិងអាចទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដផងដែ។ បើប្រសិនណា អ្នកនៅតែក្រោកតទល់ ហើយតស៊ូជាមួយនិងក្ដីសង្ឃឹមយ៉ាងមោះមុត និងការជឿជាក់នៅក្នុងខ្លួននោះ។”
រ៉ាវុធក៏បានសរសេរពាក្យសម្ដីទាំងអស់នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ូករបស់ខ្លួន។ ហើយកាលពីនៅតូចជានិច្ចជាកាល រ៉ាវុធក៏តែងតែសួរឪពុកគេដែរថាៈ
“ពុក!! តើកូនធ្វើយ៉ាងណាទើបអាចសម្រេចបំណងប្រាថ្នារបស់កូនបានទៅ?”
“កូនប្រុស កូនត្រូវតែចាំនៅពុទ្ធភាសិតមួយបានពោលថា «អត្តាហិ អត្តានោនាថោ» ខ្លួនត្រូវទីពឹងខ្លួន”
“តើមានន័យថាយ៉ាងដូចម៉្ដេចទៅពុក?”
“ពុទ្ធភាសិតចង់ទូន្មានមនុស្សថា ខ្លួនត្រូវទីពឹងខ្លួនគឺកូនត្រូវតែមានភាពជឿជាក់លើខ្លួនឯង ទើបបំណងប្រាថ្នារបស់កូនបានសម្រេចដូចបំណង គ្មាននរណាម្នាក់អាចជួយសម្រេចបំណងប្រាថ្នារបស់កូនក្រៅពីខ្លួនកូនបាននោះទេ ពុកគ្រាន់តែជាអ្នកជម្រុញនិងចាំលើកទឹកចិត្តរបស់កូនតែប៉ុណ្ណោះ”
“កូនយល់ហើយពុក។ ពុក តើអ្នកណាជាអ្នកលើកនៅពុទ្ធភាសិតនេះមកអប់រំទូន្មានទៅពុក?”
“ព្រះអង្គគឺជាបរមគ្រូនៃមនុស្សគ្រប់ៗគ្នា។ ព្រះអង្គគឺជាបុគ្គលអច្ឆរិយ
ម្នាក់ ដែលអាចដឹងនៅអ្វីៗទាំងអស់នៅលើលោកយើងនេះ ព្រះអង្គបានទូន្មាននិងបានអប់រំឲ្យមនុស្សយើង ប្រព្រឹត្តិនៅអំពើណាដែលល្អហើយលះបង់នៅអំពើអាក្រក់ទាំងឡាយចោល ទើបជីវិតរស់នៅរបស់មនុស្សយើងគ្រប់ៗរូបទទួលបាននៅសេក្ដីសុខយ៉ាងពិតប្រាកដ។”
“តើព្រះអង្គគឺជារូបចម្លាក់ ដែលគេគោរពបូជានៅក្នុងទីវត្តអារាមហ្នឹងមែនដែរឬទេពុក?”
“ពិតមែនហើយវុធកូនប្រុសមាសពុក”
“ជារូបចម្លាក់!!! ម៉េចអាចនិយាយអប់រំយើងបានទៅពុក បើព្រះអង្គគ្រាន់តែជារូបចម្លាក់ និយាយមិនកើតផងហ្នឹងពុក?”
“ពេលដែលកូនធំឡើង កូនប្រាកដជាដឹងដោយខ្លួនឯងជាក់ជាមិនខាននោះទេ”
“បាទពុក។ កូនចាំសម្ដីពុកហើយ កូននិងខំប្រព្រឹត្តិតែអំពើល្អនិងធ្វើជាមនុស្សល្អម្នាក់ នៅក្នុងគ្រួសារនិងក្នុងសង្គមយើងនេះ”
“ហើយពេលធំឡើង បំណងប្រាថ្នារបស់កូនចង់ក្លាយជាអ្វីដែរ”
“បាទពុក ពេលធំឡើងកូនចង់ក្លាយមនុស្សម្នាក់ ដែលអច្ឆរិយដូចជាព្រះពុទ្ធដែរ”
“កូនអាចធ្វើបាន លុះត្រាតែកូនប្រព្រឹត្តិនៅអំពើល្អ ដែលអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនកូនចងចាំ នៅកេរ្តិ៍ឈ្មោះនិងអំពើដ៏ល្អរបស់កូនបាន”
“បាទពុក កូននិងចងចាំនៅពុទ្ធភាសិតនិងការទូន្មានរបស់ពុក”
“ល្អហើយកូនប្រុសពុក”
ដោយសារតែការទូន្មានដ៏ល្អរបស់លោកឪពុករបស់ខ្ញុំ និងពុទ្ធភាសិតមួយបទនេះហើយ ទើបខ្ញុំអាចសម្រេចនៅបំណងប្រាថ្នារបស់ខ្ញុំបាន បើទោះបីជាគ្មានពុកខ្ញុំនៅក្បែរ ចាំលើកជួយទឹកចិត្តដូចជាឪពុកគេដ៏ទៃក៏ដោយ តែខ្ញុំនៅតែអាចរឹងមាំនិងអាចក្លាយដូចជាមនុស្សដ៏ទៃទៀតបានដែរ។
#បាត់បង់...
សម្ដីរបស់រ៉ាវុធ។
“ខ្ញុំហ៊ានប្រាកដនៅក្នុងចិត្តថា បុគ្គលណាម្នាក់ក៏ធ្លាប់បាត់បង់មនុស្សដែលគួរជាទីស្រឡាញ់របស់ខ្លួនឯងដែរ។ បុគ្គលខ្លះ អាចទទួលយកបាននៅការបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ ក្នុងកំឡុងរយៈពេលខ្លីបាន ប៉ុន្តែបុគ្គលមួយចំនួនទៀត ក៏មិនអាចទទួលយកបាននៅការបាត់បង់មួយនេះនៅក្នុងរយៈពេលខ្លីបាននោះដែរ។ ចំណែកឯខ្ញុំ ក៏មិនអាចទទួលយកបាននៅការបាត់បង់ឪពុកម្នាក់ ដ៏ល្អរបស់ខ្ញុំបាននោះដែរ ព្រោះថាការបាត់បង់មួយនេះ ខ្ញុំពិតជាមិនអាចទទួលយកបាននោះទេ ព្រោះវាដូចជាឆាប់រហ័សពេកហើយ។ ដោយសារតែជម្ងឺដ៏កំណាច ដែលចូលមកយារយីជីវិតឪពុករបស់ខ្ញុំ ទើបធ្វើឲ្យគាត់ទទួលមរណៈភាពយ៉ាងឆាប់រហ័សយ៉ាងនេះ ទាំងដែលខ្ញុំមិនទាន់បានសងគុណគាត់ សូម្បីតែអ្វីបន្តិចផង។ ប៉ុន្តែមុននិងឪពុកខ្ញុំទទួលមរណៈភាព ចាកចេញពីពិភពលោកនេះទៅ ឪពុករបស់ខ្ញុំបានទូន្មានខ្ញុំថាកើតមកជាមនុស្ស«កុំស្លាប់ដូចជាពស់ កុំរស់ដូចជាកង្កែប»។ កាលពីដំបូង ខ្ញុំមិនបានយល់នៅអ្វីដែលគាត់បានទូន្មានខ្ញុំនោះទេ តែក្រោយមកទើបខ្ញុំបានយល់ នៅពាក្យសម្ដីរបស់គាត់ដែលគាត់ចង់ទូន្មានឲ្យខ្ញុំថា«កើតមកជាមនុស្ស បើសិនជាមិនបានធ្វើឲ្យគេស្រឡាញ់ទេកុំធ្វើឲ្យគេស្អប់ឲ្យសោះ។ កើតមកជាមនុស្សគួរណាស់តែ ប្រព្រឹត្តិនៅអំពើល្អអ្វីមួយ ធ្វើអ្វីដែលឲ្យគេចងចាំនៅអំពើល្អរបស់យើងដែលបានប្រព្រឹត្តិ ទោះបីជាយើងស្លាប់ទៅ ក៏គួរតែបន្សល់ទុកនៅកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ខ្លួនឯង និងលើកមុខមាត់គ្រួសារ ឲ្យស្គាល់គេបានស្គាល់ផងដែរ។ តែក៏មិនត្រូវធ្វើដូចជាកង្កែប ដែលនៅក្នុងអណ្ដូងស្រមើស្រម៉ៃមិនឈប់ឈរនោះទេ គិតអ្វីត្រូវតែហ៊ានធ្វើនិងហ៊ានទទួលនៅកំហុស»។
ប៉ុន្មានឆ្នាំក្រោយមក ដើម្បីសម្រេចបំណងប្រាថ្នារបស់គាត់ ខ្ញុំក៏បានសម្រេចចិត្តថានិងបើកបណ្ណាល័យចល័តមួយ បើទោះបីជាមិនមានការចាំជួយជ្រោមជ្រែងពីលោកឪពុករបស់ខ្ញុំក៏ដោយ។ តែខ្ញុំក៏មិនបានធ្វើឲ្យការទូន្មានរបស់ឪពុកខ្ញុំឥតប្រយោជន៍នោះទេ ព្រោះខ្ញុំបានប្រព្រឹត្តិនៅទង្វើដែលប្រកបដោយគន្លងធម៌ ថែមទាំងស្របតាមការអប់រំរបស់អ្នកមានគុណរបស់ខ្ញុំទៀតផង ហើយខ្ញុំក៏អាចធ្វើជាកូនកតញ្ញូតាធម៌ម្នាក់បានផងដែរ។ ណាមួយខ្ញុំគិតថា ខ្ញុំគួរណាស់តែប្រព្រឹត្តិអំពើដែលមានប្រយោជន៍ដល់សង្គមមួយនេះផងដែរ។
#បណ្ណាល័យស្លឹករិត...
បណ្ណាល័យស្លឹករិត គឺជាបណ្ណាល័យចល័យមួយ ដែលត្រូវបានខ្ញុំបង្កើតឡើងដើម្បីចែករំលែកនៅចំណេះដឹង ដែលខ្លួនខ្ញុំបានទទួលពីការអានសៀវភៅអស់ជាច្រើនក្បាល ហើយយកសៀវភៅទាំងអស់នោះមកចែករំលែកដល់យុវជន និងមនុស្សមួយចំនួន ដែលមានបំណងចង់អានតែមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញវា ណាមួយសម្រាប់មនុស្សមួយចំនួនដែលមិនមានពេលសម្រាប់អាន គឺមានតែពេលមកហាត់ប្រាណឬមកលម្ហែរនៅសួនច្បារដើម្បីបានអាន។ ជាពិសេសសម្រាប់ខ្លួនខ្ញុំផ្ទាល់ ធ្វើការរំលឹកនៅគ្រាកាលដែលឪពុកខ្ញុំនៅរស់គាត់តែងតែអាននៅសាស្ត្រាស្លឹករិត ណាមួយខ្ញុំបានមកសម្រាកលម្ហែខួរក្បាលរបស់ខ្ញុំផងដែរ។ ខ្ញុំក៏មានបំណងចង់លើកកម្ពស់ ក្នុងការអានផ្ទាល់តែម្ដង ព្រោះការអានអំណាននៅក្នុងប្រទេសយើងមានការធ្លាក់ស្រុតជាគំហុក ដែលអាចនិយាយបានថាស្ទើរតែដល់ចំណុចមួយ ដល់សូន្យទាល់តែម្ដង។ បានជាខ្ញុំដាក់ឈ្មោះថាបណ្ណាល័យស្លឹករិត ឬហៅឈ្មោះម៉្យាងទៀតបានថាបណ្ណាល័យប្រកបនោះ ព្រោះខ្ញុំចង់លើកបង្ហាញពីស្លឹករិតខ្មែរ ដែរត្រូវបានដូនតាខ្មែរយើង កាលពីសម័យបុរាណយកមកចារធ្វើជាគម្ពីរ ក្បួនច្បាប់... សម្រាប់បន្សល់ទុកឲ្យកូនខ្មែរសម័យក្រោយៗឲ្យបានទទួលបាននៅចំណេះដឹង ដ៏ទូលំទូលាយនាសម័យមហានគរ ក៏ដូចជាគ្រប់សម័យកាលផងដែរ វាក៏ត្រូវបានកំពុងនិងជិតបាត់បង់ទៅអស់ទៀត។ ឯរឿងដែរហៅថាបណ្ណាល័យប្រកបនោះ ព្រោះមានកុមារតូចៗ ជាច្រើនបានចូលរួមក្នុងការអានសៀវភៅរបស់បណ្ណាល័យខ្ញុំនេះដែរ។ ជាទូទៅយើងដឹងស្រាប់ហើយ ដែលថាកុមារតូចៗជាជំហានដំបូងត្រូវតែរៀនប្រកបជាមុនសិន ទើបអាចឈានទៅដល់ការអាន ដោយមិនមានការប្រកបតួព្យញ្ជនៈ(តួអក្សរ)ជាមួយស្រៈបាន។
ចំណែកឯនៅក្នុងន័យមួយទៀតរបស់ពាក្យប្រកប គឺមានន័យថាការចាប់ផ្តើម ឬជាជំហានដំបូង ទើបអាចឈានទៅដល់ចំណុចមួយដែលជាភាពជោគជ័យបាន។
*ពន្យល់ពាក្យប្រកបៈ ប្រ + កប= ការប្រព្រឹត្តិទៅ ដោយកាក់កបឬទទួលផលបានជោគជ័យ នៅក្នុងកិច្ចការអ្វីមួយ។
តាមពិតទៅបណ្ណាល័យចល័តមួយនេះ កាលពីដំបូងឡើយពុំសូវមានការគាំទ្រពីសំណាក់បុគ្គលមួយចំនួននោះទេ។ ហើយពេលនោះខ្ញុំក៏បានធ្វើឲ្យខ្ញុំបាក់ទឹកចិត្តបន្តិចដែរ ថែមទាំងត្រូវបិទអស់មួយរយៈពេលខ្លីផងដែរ។ តែក្រោយមកដោយសារមានការទទូចសុំខ្លាំងពេក ពីសំណាក់អ្នកដែលនិយមចូលចិត្តអាន និងមានការលើកទឹកចិត្តពីសមាជិកនៅក្នុងក្រុមផងដែរនោះ ខ្ញុំក៏សម្រេចចិត្តថា និងបើកដំណើរការបណ្ណាល័យចល័តរបស់ខ្ញុំមួយនេះ ឡើងវិញជាម្ដងទៀត។
#ក្ដីបំណង...
នៅក្នុងយប់មួយ ស្បៃដ៏ធំល្វឹងល្វើយដែលនៅលើដែនអាកាសា បានគ្របដណ្ដប់ទៅដោយពណ៌ខ្មៅ ងងឹតមើលអ្វីពុំយល់។ ម៉ោងប្រហែលជាជិតប្រាំបីទៅហើយ រ៉ាវុធទើបតែបញ្ចប់ការងារ ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញជាមួយម៉ូតូដ៏កញ្ចាស់មួយ ដែលជាទ្រព្យបន្សល់តាំងពីជីតា ឲ្យមកឪពុករបស់រ៉ាវុធ ហើយវាក៏បានធ្លាក់មកលើរ៉ាវុធជាបន្តទៀត ទោះជាម្ដាយរបស់រ៉ាវុធចង់ប្ដូរម៉ូតូថ្មីឲ្យ ក៏រ៉ាវុធមិនព្រមដូរវាដែរ។
រ៉ាវុធកំពុងតែជិះម៉ូតូនៅលើដងផ្លូវមួយ ដែលពោរពេញទៅដោយខ្យល់បក់ល្វើយៗ ដ៏ត្រជាក់រត់មកប៉ះសព្វសាច់ដែលគ្របដណ្ដប់មកលើរាងកាយរបស់គេ ធាតុអាកាសដ៏ត្រជាក់ក៏បានចាក់ជ្រាបដល់ឆ្អឹងនិងបេះដូង ថែមទាំងមានបរិយាកាសស្ងប់ស្ងាត់ នៅតាមដងផ្លូវផងដែរ។ ពន្លឺព្រះចន្ទដ៏ស្រទន់នៃពេលរាត្រី បានចាំងមកចំលើខ្លួនប្រាណរបស់រ៉ាវុធ ដោយខំធ្វើពេក ថាមពលដែលមាននៅក្នុងខ្លួនរបស់រ៉ាវុធក៏បានថមថយ រ៉ាវុធថែមទាំងមានអារម្មណ៍ថាខ្លួនគេកុំពុងតែងងុយគេងថែមទៀតផង។ តែទោះបីជា កំពុងតែអស់កម្លាំង និងងុយគេងខ្លាំងស្ទើរតែបើកភ្នែកពុំរួចក៏ដោយ ក៏រ៉ាវុធខិតខំប្រមូលកម្លាំងដែលមាននៅក្នុងខ្លួនទាំងអម្បាលម៉ាននិងប្រមូលអារម្មណ៍ មកបើកបរម៉ូតូឲ្យដល់ផ្ទះដែរ។ ខណៈពេលនោះ រ៉ាវុធគិតនៅក្នុងចិត្តថា៖
“ប្រសិនបើខ្ញុំមិនទាន់បានទទួលពាក្យឆ្លើយតប អ្វីមួយម៉ាត់សោះពីនារីម្នាក់នោះដែlកើតចេញពីចិត្ត និងមាត់របស់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបានទេនោះ ខ្ញុំក៏មិនអាចកើតមាននៅរឿងអ្វីមួយបាននោះទេ។ បើទោះជាខ្ញុំស្លាប់ទៅ ក៏ខ្ញុំមិនអាចបិទភ្នែកជិតនោះដែរ បើទោះជាសម្ដីបដិសេធក៏ដោយ ក៏ខ្ញុំអាចទទួលយកបានដែរ ឲ្យតែចេញពីមាត់និងនៅចិត្តរបស់នាង ទោះជាស្លាប់ទៅក៏ខ្ញុំអាចបិទភ្នែកជិតបានដែរ ទោះជាខ្ញុំមិនបានទទួលការស្រឡាញ់ពីនាងក៏ដោយ។”
រ៉ាវុធកំពុងតែបណ្តែតអារម្មណ៍នឹកគិតដល់រូបសម្រស់ ដ៏ស្រស់ស្អាតរបស់នារីម្នាក់នោះ ស្រាប់តែទូរស័ព្ទដែលនៅក្នុងហោប៉ៅខោរបស់ខ្លួននោះ ស្រាប់តែញ័រឡើង ដែលជាសញ្ញាប្រាប់ថាមានសំបុត្រ(សារ)មួយ ដែលត្រូវបានគេផ្ញើរវាចូលមកក្នុងទូរស័ព្ទដៃរបស់ខ្លួន។ រ៉ាវុធក៏បានសម្រេចចិត្តថា ឯបម៉ូតូចូលខាងគៀនផ្លូវសិន ដើម្បីបើកមើលសំបុត្រ(សារ)មួយនោះ ព្រោះទូរស័ព្ទដែលនៅក្នុងហោប៉ៅវាតឹងខ្លាំងពេក ទើបឈប់បែបនេះ ណាមួយខ្លាចក្រែងនរណាម្នាក់មានរឿងអ្វីសំខាន់ចង់ប្រាប់ដល់ខ្លួន។
#សេចក្ដីសុខតិចៗ...
នៅក្នុងមួយជីវិតនេះ គ្មានរឿងអ្វីដែលធ្វើឲ្យរ៉ាវុធសប្បាយចិត្តជាងរឿងមួយនេះបាននោះទេ ព្រោះថារឿងដែលបានដិតដាមជាប់នៅក្នុងចិត្តរបស់រ៉ាវុធអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះ វាដូចជាបានកាត់បន្ថយ និងបានធូរស្បើយគ្រាន់បើបន្តិចដែរហើយ ពីដំបូងរ៉ាវុធហាក់ដូចជាងឿងឆ្ងល់បន្តិចដែរ តែនៅពេលដែលរ៉ាវុធបានដឹងការពិតហើយនោះ ក៏បានធ្វើឲ្យរ៉ាវុធមានអារម្មណ៍ថារំភើបខ្លាំងមែនទែន ព្រោះក្ដីបំណងប្រាថ្នារបស់ខ្លួន បានសម្រេចដូចបំណងប្រាថ្នាហើយនៅខណៈពេលនោះ ។ បន្ទាប់ពីដកទូរស័ព្ទចេញពីហោប៉ៅរបស់ខ្លួនហើយ រ៉ាវុធក៏បានបើកមើលសំបុត្រ(សារ)មួយនោះ។
“បងហា៎ មកយកអូនចេញទៅដើរលេងនៅខាងក្រៅបន្តិចបានទេ
អូននៅក្នុងផ្ទះមានអារម្មណ៍ថាអផ្សុកខ្លាំងណាស់”
“ប្រហែលជានាងច្រឡំលេខហើយមើលទៅ នាងប្រាកដជាចង់ផ្ញើរសំបុត្រ(សារ)ទៅសង្សាររបស់នាងជាក់ជាមិនខាន”
រ៉ាវុធគិតនៅក្នុងចិត្ត។ បន្ទាប់មកខ្ញុំក៏ឆ្លើយតបនិងសំបុត្រ(សារ)របស់នារីម្នាក់នោះវិញ។
“ប្រហែលជាអ្នកនាងច្រឡំលេខហើយមើលទៅនោះ ព្រោះឈ្មោះរបស់ខ្ញុំគឺរ៉ាវុធនោះទេ ហើយខ្ញុំមិនមែនជាសង្សាររបស់អ្នកនាងអ្វីនោះដែរ”
មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានសំបុត្រ(សារ)មួយឆ្លើយតបមកវិញ។
“អូនមិនបានច្រឡំលេខទូរស័ព្ទអ្វីនោះទេ តើបងចង់ក្លាយជាសង្សាររបស់អូនដែរឬទេ?”
គ្រាន់តែឃើញសំបុត្រ(សារ)មួយនេះភ្លាម រ៉ាវុធកាន់តែងឿងឆ្ងល់ខ្លាំងលើសដើម បន្ទាប់មករ៉ាវុធក៏ឆ្លើយតបសំបុត្រ(សារ)ទៅកាន់នារីម្នាក់នោះវិញ។
“តើអ្នកនាងឈ្មោះអ្វីដែរ?”
“បើបងចង់ដឹងមកយកអូននៅផ្ទះមក បងប្រាកដជាដឹងថាអូនជាអ្នកណាហើយ នេះជាអាសយដ្ឋានរបស់អូន”
ពេលដែលអានអាសយដ្ឋាននោះរួចមក រ៉ាវុធក៏ភ្លឹកមួយសន្ទុះ...។ បានត្រឹមតែអង្គុយឆ្ងក់នៅលើម៉ូតូមួយឆ្ងល់អស់មួយសន្ទុះ គិតក្នុងចិត្ត។
“ទេ!!! ហេតុអ្វីបានជានារីម្នាក់នេះ ស្គាល់អសយដ្ឋានរបស់នីកាយ៉ាងនេះទៅវិញហ្ន? ហ្អេ៎!! តែមិនអីទេទាល់តែសាកទើបដឹងថា ជានីកាឬមួយក៏ជាអ្នកណា កុំគិតច្រើននាំតែ«យប់យូរ សុបិន្តច្រើននោះទេ» ហួសទៅផ្ទះនីកាបន្តិចក៏វាមិនអស់ស៊ាំងប៉ណ្ណានោះដែរ”
គិតរួច រ៉ាវុធក៏បញ្ឆេះម៉ូតូរបស់ខ្លួន រួចកាច់ក្បាលម៉ូតូត្រង់ទិសទៅតាមអសយដ្ឋាន ដែលជាផ្លូវទៅផ្ទះនីកាបណ្តូលចិត្តរបស់ខ្លួនចេញទៅបាត់ទាំងទឹកមុខស្រស់ញញឹម។ ការងងុយគេងនិហភាពនឿយហត់ទាំងប៉ុន្មាន បានបាត់និងស្វាងដូចជាត្រូវគេចាក់ទឹកមួយផ្តិលចំកណ្តាលមុខយ៉ាងអញ្ចឹង ទាំងដែលកំពុងតែលង់លក់ហ្នឹងសុបិន្តអស់ជាច្រើនសហស្សវត្សរ៍មកហើយនោះ។
#នៅមុខផ្ទះនីកា...
នៅពេលដែលរ៉ាវុធជិះម៉ូតូជិតដល់មុខផ្ទះរបស់នីកា រ៉ាវុធក៏បានបិទភ្លើងហ្វាម៉ូតូជៀសវាងនារីម្នាក់នោះកុហក ឬនរណាម្នាក់មានបំណងអាក្រក់អ្វីមកលើខ្លួន ព្រោះរ៉ាវុធគិតថាមានតែ «ការពារប្រសើរជាងព្យាបាល»។ ពេលជិះដល់មុខផ្ទះរបស់នីកា រ៉ាវុធក៏ឯបទៅម្ខាងនៃផ្លូវជៀសវាងមានគេសង្សៃ បន្ទាប់មករ៉ាវុធក៏បានពន្លត់ម៉ាស៊ីនម៉ូតូ ហើយក្រោកឈរឯបនិងម៉ូតូរបស់ខ្លួន រួចក៏ដកទូរស័ព្ទដែលនៅក្នុងហោប៉ៅទាញចេញមក ដើម្បីទូរស័ព្ទទៅនារីដែលបានផ្ញើរសំបុត្រចូលមកនោះ។
“អាឡូ”
“ចា៎”
“អេ៎ អ្នកណាគេហ្នឹង?”
“ទូរស័ព្ទមកអូនហើយ នៅសួរអូនថាជាអ្នកណាគេទៀត ខ្លាចបងចង់ធ្វើជាសង្សាររបស់អូនហ្អេស៎ ហើយឥឡូវម៉េចក៏បងចាំសម្លេងរបស់អូនមិនបានក៏យ៉ាងនេះទៅវិញ ពិតជាយ៉ាប់ខ្លាំងណាស់បងឯងនេះ”
នៅពេលដែររ៉ាវុធបានលឺសម្ដី ដែលនាងនិយាយកាន់តែច្បាស់យ៉ាងនេះទៀតនោះ ធ្វើឲ្យរ៉ាវុធសប្បាយចិត្តយ៉ាងខ្លាំង ហើយរ៉ាវុធក៏ហ៊ានប្រាកដនៅក្នុងចិត្តផងដែរ។
“ច្បាស់ណាស់!! ច្បាស់ខ្លាំងណាស់!!! នាងមិនបាននិយាយកុហកខ្ញុំនោះទេ”
រ៉ាវុធកំពុងតែអង្គុយលើម៉ូតូ ស្រាប់តែក្រឡេកឃើញនារីម្នាក់នៅពីក្រោយរបងនៅខាងមុខផ្ទះដែលកំពុងតែបើកយឺតៗ ឃើញនារីម្នាក់បានដើរចេញមក ក្នុងសម្លៀកបំពាក់ដ៏ស្រស់ស្អាតដូចជាព្រះនាងយ៉ាងអញ្ចឹង ជាមួយហ្នឹងរូបខ្លីត្រឹមក្បាលជង្គង់។
“ហ្អេ៎ ក្រែងនេះគឺជារ៉ូបខ្លីត្រឹមក្បាលជង្គង់ដែលជាការដូរដែលខ្ញុំបានទិញឲ្យនីកានៅក្នុងថ្ងៃខួបកំណើតរបស់នាង មុនពេលដែលនាងបានប្ដូរសាលាទេតើ តែខ្ញុំមិនធ្លាប់ឃើញនាងពាក់វាពីមុនមកនោះទេ។ ចុះហេតុអ្វីក៏យប់នេះស្រាប់នាងពាក់វាយ៉ាងអញ្ចឹង ឬមួយនីកានៅតែនឹកអាឡ័យដល់ខ្ញុំ ដូចដែលខ្ញុំនឹកដល់នាងដែរ”
បន្ទាប់ពីនាងដើរចេញផុតពីរបងផ្ទះរបស់នាងហើយ នីកាក៏បានដើរ
ឆ្លងថ្នល់ដើរសម្តៅមករករ៉ាវុធ ទាំងដែលរ៉ាវុធកំពុងតែនឹកគិតពីអតីតកាលដែលបានកន្លងផុតទៅអស់រយៈពេលជាច្រើនមកហើយនោះ។
“បងវុធ បងកំពុងតែគិតពីអ្វីនិង”
ពេលដែលឮនីកានិយាយរបៀបនេះ ធ្វើឲ្យរ៉ាវុធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែររ៉ាវុធងាកមុខមករកនីកា ក៏បានធ្វើឲ្យបបូរមាត់របស់អ្នកទាំងពីរបានប៉ះគ្នាបង្កើតបានជាភ្លើងស្នេហា ដ៏ក្ដៅគគុកមួយដូចជាអណ្តាតភ្លើងកំពុងតែឆាបឆេះយ៉ាងអញ្ចឹង ព្រោះនីកាបានឈរជិតរ៉ាវុធខ្លាំងមែនទែន ចំណែកឯរ៉ាវុធក៏មិនបានចាប់អារម្មណ៍ទៅទៀត។
បន្ទាប់ពីភ្លើងស្នេហ៍ដែលកំពុងតែឆាបឆេះ បានកាត់បន្ថយវិញបន្តិចហើយ នីកាក៏បាននិយាយទៅកាន់រ៉ាវុធ ទាំងទឹកមុខដ៏ស្រទន់របស់នាង ថែមទាំងមានផ្ទៃមុខពណ៌ក្រហមព្រឿងបន្តិចផងដែរ។
“បងវុធ តើបងអាចជូនខ្ញុំទៅដើរលេងបន្តិចបានទេ?”
នៅពេលដែលបបូរមាត់របស់ខ្លួន បានប៉ះនិងបបូរមាត់ដ៏ស្រទន់ថែមទាំងមានពណ៌ផ្កាឈូកព្រឿងៗបន្តិចរបស់នីកាហើយនោះ ធ្វើឲ្យរ៉ាវុធភ្លឹករកនឹកអ្វីពុំឃើញះទាល់តែសោះ គឺទាល់ច្រកតែម្ដង ធ្វើឲ្យរ៉ាវុធមិនដឹងថាត្រូវនិយាយអ្វីតបជាមួយនីកានោះទេ តែរ៉ាវុធក៏ទ្រាំឆ្លើយទាំងរដាក់រដុបគ្មានទិសដៅតែម្ដងទៅ។
“គឺថា!!.. ថាៗ!!.. នែ៎ៗៗ!!!...”
“នៅតែថា នែ៎ៗ!! ហ្នឹងហើយមិនដឹងអង្កាលបាន បានទៅដើរលេងនោះទេ ទម្រាំតែបងនិយាយចេញនោះ។ ទម្រាំតែអូនបានចេញពីផ្ទះម្ដងៗ មិនមែនស្រួលនោះទេ អូនពិបាកខ្លាំងណាស់”
នៅពេលដែលឮនីកានិយាយរបៀបលេងសើចបន្តិច និងដូចជាខឹងបន្តិចផងនោះ រ៉ាវុធដូចជាស្មានចិត្តរបស់នីកាមិនត្រូវទាល់តែសោះ រ៉ាវុធគិតក្នុងចិត្តថាៈ
“ហ្អេ៎ បើខ្ញុំនៅតែមិនក្ដោបឱកាសដ៏កម្រមួយនេះទៀតនោះ ប្រាកដជាលែងមានឱកាសទៀតហើយ”
គិតរួចរ៉ាវុធក៏និយាយទៅកាន់នីកា។
“ចឹង នីកាឡើងម៉ូតូមក ចាំខ្ញុំឌុបនីកា...”
រ៉ាយុទ្ធនិយាយស្ទើរតែមិនទាន់អស់ពាក្យសម្ដីផង ក៏ស្រាប់តែបាត់នីកា ងាកមកខាងក្រោយក៏ឃើញនីកាអង្គុយក្រោយខ្នងរបស់បាត់ទៅហើយ មិនដឹងថានាងអង្គុយលើម៉ូតូតាំងពីពេលណាមកនោះទេ ថែមទាំងដៃទាំងពីររបស់នាងឱបចង្កេះរបស់រ៉ាវុធយ៉ាងណែនទៀតផង នាងឱបដូចរ៉ាវុធជាគូរសង្សារជិតស្និទ្ធិពីមុនយ៉ាងអញ្ចឹង ដែលចូលលក្ខណៈមួយអាចនិយាយបានថា មិនចង់ឲ្យឃ្លាតចាកចេញទៅណាចោលនាងនិងមិនចង់បាត់បង់រ៉ាវុធឲ្យទៅអ្នកណាម្នាក់ ឆក់យកទៅយ៉ាងអញ្ចឹង។ នៅខណៈពេលបែបនេះ រ៉ាយុទ្ធក៏បានសួរទៅនីកា។
“តើនីកាចង់ទៅលេងនៅកន្លែងណា? ចាំខ្ញុំជូនទៅ”
នីកាតបវិញដូចជាគ្មានស្ទាក់ស្ទើរអ្វីសូម្បីតែបន្តិចសោះ។
“ទៅកន្លែងណាក៏បានដែរ ឲ្យតែអាចធ្វើឲ្យអូនសប្បាយចិត្តបាន និងមានអារម្មណ៍ថាស្រស់ស្រាយឡើងវិញ និងមានខ្យល់បរិយាកាសល្អ”
នៅពេលដែលឮនីកានិយាយរបៀបនេះ រ៉ាវុធដូចជាទាល់គំនិតបន្តិចដែរ ព្រោះថាខ្លួនមិនសូវស្គាល់កន្លែងរបៀបនេះច្រើនណាស់ណានោះទេ តែរំពេចន៍នោះ ស្រាប់តែរ៉ាវុធនឹកឃើញដល់កន្លែងមួយ ដែលអាចធ្វើឲ្យមានអារម្មណ៍ថាស្រស់ស្រាយបាន ព្រោះរាល់ដងគ្រប់ពេលដែររ៉ាវុធមានបញ្ហាថាស្មុគស្មាញលើកណា ក៏រ៉ាវុធទៅទីនោះដើម្បីបំបាត់ភាពតានតឹងដែរ។ ពេលដែលនឹកឃើញកន្លែងដ៏ល្អមួយនោះហើយ រ៉ាវុធក៏បញ្ឆេះម៉ូតូរបស់ខ្លួន រួចក៏បញ្ជាក្បាលម៉ូតូរបស់ខ្លួនសម្ដៅទៅកន្លែងនោះតែម្ដងទៅ ដោយមិនមានការរារែកនៅក្នុងចិត្តអ្វីទៀតនោះទេ។
#អភូតហេតុ...
នៅតាមដងផ្លូវ ដែលរ៉ាវុធនិងនីកាធ្វើដំណើរឆ្លងកាត់តាមសួនច្បារ ក៏ប្រែជាប្លែកខុសពីរាល់ដង ផ្កាដែលនៅក្នុងសួនច្បារ ដែលធ្លាប់តែគ្រៀមស្វិតនិងស្រពោន ក៏ប្រែពណ៌ឆើតស្រស់ ចម្រុះទៅដោយផ្កាជាច្រើនប្រភេទដែលបានដាំនៅលើសួនច្បារ បានរីកស្គុះស្គាយស្របជាមួយនិងដំណើររបស់អ្នកទាំងពីរ បើគិតមើទៅដូចជាអស្ចារ្យខ្លាំងណាស់។ ថ្វីត្បិតថា ស្ថិតនៅចំកណ្តាលទីក្រុងក៏ពិតមែន ថែមទាំងយប់ស្ងាត់បន្ដិចទៅក៏ពិតមែន តែបរិយាកាសមិនបានស្ងប់ស្ងាត់ដូចជានៅតាមដងផ្លូវនោះទេ ខ្យល់ដែរបានបក់ផាត់មកប៉ះខ្លួនរបស់អ្នកទាំងពីរ មានចម្រុះទៅដោយល្បាយក្លិនក្រអូបនៅលម្អងផ្កាផងដែរ ដូចជាស្រស់បស់ខ្លាំងណាស់។ អាចនិយាយបានថា ដោយសារតែចំហាយស្នេហាដែលកំពុងរីករាលដាលក៏អាចថាបាន។ មិនយូរប៉ុន្មាន រ៉ាវុធនិងនីកាក៏បានទៅដល់ស្ពានមួយនោះ ដែលជាស្ពានមួយដ៏ចំណាស់មួយ។ ដោយស្ពានមួយនោះមានអាយុកាល ប្រហែលជា២ស.វ(សតវត្សរ៍) កន្លងមកហើយ។ ពួកគេទាំងពីរនាក់ ក៏បានជជែកគ្នាលេងនៅលើស្ពានមួយនោះយ៉ាងសប្បាយរីករាយ ថែមទាំងមានសេចក្ដីសុខផងដែរ។
“មានអារម្មណ៍ថាបានធូរស្បើយ គ្រាន់បន្តិចដែរឬទេនីកា?”
“មិនដឹងជាហៅអ្វីអាក្រក់ស្ដាប់យ៉ាងនេះនោះទេ ហៅថាអូនៗ អូនទៅ បានពិរោះស្ដាប់ជាង មិនបាច់ហៅឈ្មោះពេញរបស់អូននោះទេ”
“ខ្ញុំដូចជាមិនទម្លាប់ទាល់តែសោះ ណាមួយ..នែ៎...”
“តើបងចង់ក្លាយជាពិតដែរឬទេ?”
“អ្នកណាដែលថាមិនចង់នោះ តែ.. តែ..”
#វណ្ណៈស្នេហ៍...
ជិតបានសម្រេចបំណងប្រាថ្នារបស់ខ្លួនទៅហើយ ស្រាប់តែរ៉ាវុធស្ទាក់ស្ទើរនៅក្នុងចិត្តទៅវិញ ដែរបានងើបមកប្រឆាំងថា រឿងរវាងខ្លួននិងនីកាមិនអាចកើតមានឡើងនោះទេ តាំងពីដាក់ចិត្តស្រឡាញ់នីកាមករ៉ាវុធបានដឹងច្បាស់ហើយ ដោយសារតែធ្លាប់បានប៉ាម៉ាក់នីកាស្ដីបន្ទោសឲ្យ ថែមទាំងបានធ្វើឲ្យនីកាលំបាកទៀតផង ទើបរ៉ាវុធស្ទាក់ស្តើរនៅក្នុងចិត្តយ៉ាងនេះ។
“អរគុណនីកា ដែលនីកាព្រមឆ្លើយតបនៅការស្រឡាញ់របស់ខ្ញុំ តែទោះជាយ៉ាងណាក៏ខ្ញុំដឹងថា «ខ្លួនដៃខ្លី មិនអាចឈោងស្រវ៉ាឱបភ្នំបាននោះទេ» គ្រួសារខ្ញុំក្រីក្រយ៉ាងនេះ បើថ្ងៃណាមួយប៉ាម៉ាក់នីកាដឹង គាត់ប្រាកដជាមិនអាចទទួលយកបាននោះទេ...”
កំពុងតែគិតពីរឿងនេះ ស្រាប់តែនីកាសួរទៅកាន់រ៉ាវុធ។
“តើបងកំពុងតែគិតពីអ្វី”
“មិនមានអ្វីនោះទេ”
“មិនបាច់បារម្មណ៍អ្វីនោះទេរឿងប៉ាម៉ាក់របស់អូននោះ ពេលនេះគាត់លែងតឹងរ៉ឹងចំពោះអូន ដូចជាការពីមុនទៀតហើយ”
“ខ្ញុំមិនមែនគិតពីរឿងនេះនោះទេ”
រ៉ាវុធបែរជានិយាយបន្លប់ ទាំងដែរនៅក្នុងចិត្តបានគិតរឿងមួយនេះរួចមកហើយ។
“ចុះបងគិតពីរឿងអ្វីវិញទៅ?”
“គឺនៅថ្ងៃអនាគត...”
“ថ្ងៃអនាគត!!! ប្រហែលជា...”
នីកានិយាយមិនទាន់ចប់ផង រ៉ាវុធក៏ក្រោកឈរឡើង។ ឃើញបែបនេះនីកាក៏សួរទៅរ៉ាវុធ។
“តើបងចង់ទៅណា?”
“ខ្ញុំចង់ទៅទិញកាហ្វេក្តៅៗឲ្យនីកាញ៉ាំបន្តិច ព្រោះអាកាសធាតុនៅទីនេះត្រជាក់បែបនេះ ខ្ញុំខ្លាចនីកាកើតជម្ងឺផ្ដាសសាយ”
“ចឹង បងឆាប់មកវិញណា!! កុំឲ្យអូនអង្គុយចាំបងតែម្នាក់ឯងយូរពេក
ព្រោះអូនអផ្សុកខ្លាំងណាស់”
រ៉ាវុធមិនបានឆ្លើយតបនិងសម្ដីនីកានោះទេ។ រ៉ាវុធក៏ដើរទៅបាត់មួយសន្ទុះធំក៏បានត្រឡប់មកវិញជាមួយនិងកាហ្វេពីរកែវ រួចក៏ហុចឲ្យទៅនីកា។
“ញ៉ាំកាហ្វេ មួយកែវនេះសិនទៅ”
“ចា៎ អរគុណបង!!! មានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ មិនដូចជានៅក្នុងផ្ទះនោះទេ ស្មុគស្មាញខ្លាំងណាស់ ហើយថែមទាំងមានអារម្មណ៍ថាធុញថប់ខ្លាំងទៀតផង”
“ខ្ញុំក៏ឧស្សាហ៍មកទីនេះដែរ ពេលស្មុគស្មាញនិងធុញថប់ម្ដងៗ គិតអ្វីមិនចេញ ណាមួយដើម្បី...”
“បំបាត់ការនឹកអូនមែនទេ?”
“បងមិនមែនចង់បានន័យថាចឹងនោះទេ”
“…”
នីកាមិនបានតបសម្ដីអ្វីជាមួយរ៉ាវុធវិញនោះទេ ពួកគេទាំងពីរក៏នៅស្ងៀមមួយសន្ទុះ។ មួយសន្ទុះក្រោយ នីកាក៏បានងើយមើលទៅលើមេឃ ថែមទាំង មានទឹកមុខញញឹមបន្តិចៗផង ហើយនិយាយ៖
“បងដឹងទេ នៅពេលយប់ឡើង អូនតែងតែគន់រំពៃមើលដួងផ្កាយនិងដួងព្រះចន្ទជារៀងរាល់យប់ វាគួរឲ្យអស់សំណើចខ្លាំងណាស់មែនទេ ដែរអូនតែងតែស្រមៃចង់ក្លាយជាដួងចន្ទមួយដួង អូនចង់ឲ្យបងនឹកស្រមៃឃើញតែអូនម្នាក់ពេញមួយជីវិតបងនេះ គ្រប់ពេលដែលបងបានក្រឡេកទៅមើលព្រះចន្ទ មិនអាចឲ្យបងមើលមនុស្សស្រីដ៏ទៃក្រៅពីអូនបានទៀតនោះទេ តែ...”
នីកាបង្អាក់ការនិយាយបន្តិច នៅពេលដែលនិយាយដល់ចំណុចមួយរួចនាងបញ្ចេញសម្លេងសើចតិចៗ ដើម្បីបន្លប់កុំឲ្យរ៉ាវុធដឹង ថែមទាំងងាកមើលទៅមុខរ៉ាវុធផងដែរ។ តែទោះជាយ៉ាងណា ក៏រ៉ាវុធនៅតែចាប់អារម្មណ៍នៅសម្ដីនិងទឹកមុខរបស់នីកាដែរ ព្រោះស្នាមញញឹមនិងពាក្យសម្ដីរបស់នីកាដូចជាមានបញ្ហា តែនៅពេលដែលឃើញនារីដែលខ្លួនស្រឡាញ់ញញឹមស្រស់បែបនេះ រ៉ាវុធក៏ញញឹមតបវិញ។ រួចរ៉ាវុធក៏សួរទៅនីកា។
“តែយ៉ាងម៉េចទៅនីកា មើលទៅស្នាមញញឹមរបស់នីកាដូចជាខំញញឹមទាំងដែលនៅក្នុងខ្លួនកំពុងតែអស់សង្ឃឹមយ៉ាងនេះអញ្ចឹង”
“គ្មានរឿងអ្វីនោះទេ។ តើពេលណាបងព្រមហៅអូន ថាអូនទៅ បងមិនចាំបាច់ហៅឈ្មោះពេញរបស់អូនទៀតនោះទេ ឬក៏បងឈប់ស្រឡាញ់អូនដូចជាការពីមុនទៀតហើយ”
“មិនមែនថាខ្ញុំមិនព្រមស្រឡាញ់នីកានោះទេ តែខ្ញុំដូចជានៅរ៉ឹងមាត់ហៅអូនមិនទាន់បានដូចជាហៅឈ្មោះនីកានោះទេ”
“ចឹង បងសាកហៅទៅមើល”
“បាទនីកា អរ.. មិនមែនទេអូន”
“ចឹងបានត្រូវបងសម្លាញ់”
“បាទអូន តើអូនចាំបានទេ ដោយសារតែការសារភាពពាក្យស្រឡាញ់ទៅអូន ប៉ាម៉ាក់របស់អូនបានផ្លាស់សាលា ឲ្យអូនទៅរៀននៅសាលាផ្សេង ដូច្នេះហើយបានជាបងមិនចង់ឲ្យនីកាពិបាកដូចជាកាលគ្រាមុនទៀតនោះទេ”
គិតស្រេចហើយថាមិនត្រូវនិយាយចេញមកនោះទេ តែរ៉ាវុធនៅតែភ្លាត់និយាយចេញមកឲ្យទាល់តែបាន។ នៅពេលនោះ រ៉ាវុធមានការបារម្មណ៍យ៉ាងខ្លាំងនៅពាក្យសម្ដីរបស់ខ្លួន តែនីកានាងបែរជាឆ្លើយតបដូចជាគ្មានរៀងអ្វីកើតឡើងយ៉ាងអញ្ចឹង។
“ដូចអូននិយាយចឹង រឿងប៉ាម៉ាក់របស់អូនបងកុំបាច់បារម្មណ៍ធ្វើអ្វីទៀតនោះទេ គាត់លែងហាមឃាត់អូនដូចជាការពីមុនទៀតហើយ។ ឯរឿងដែលបងសារភាពប្រាប់អូនក៏អូននៅតែចាំមិនភ្លេចនោះដែរ អូនថែមទាំងចាំមិនភ្លេចទៀតផង បន្ទាប់ពីអូនបានដូរសាលាចេញ នៅក្នុងថ្ងៃខួបកំណើតរបស់អូន បងនៅតែផ្ញើរកាដូរតាមមិត្តភក្ដិរបស់អូនឲ្យថ្ងៃខួបកំណើតរបស់អូនដូចជារាល់ដងអញ្ចឹង។ ហ្អេ៎...!!!! តើបងនៅចាំចិញ្ចៀនមួយវង់នេះបានដែរឬទេ?”
នីកាថែមទាំងលើកដៃ ដើម្បីបង្ហាញនៅចិញ្ជៀនដែលនាងបានពាក់នៅលើដៃរបស់ខ្លួនឲ្យរ៉ាវុធមើលទៀតផង។
“តាមពិតវាគឺជាចិញ្ជៀនមួយវង់ ដែលបងបានឲ្យទៅអូននៅក្នុងថ្ងៃខួបកំណើតរបស់អូនទេតើស៎ វាគឺជាចិញ្ជៀនដែលបានតមកបីតំណមកហើយ ជំនាន់ចុងក្រោយគឺត្រឹមបងនេះឯង ហើយវាក៏បានពាក់នៅលើដៃអូននេះតែម្ដង”
“អូនពិតជាមនុស្សសំណាងខ្លាំងណាស់ហើយចឹង ដែលបានពាក់ចិញ្ជៀនមួយវង់នេះ។ តែថាម្ដេចបានជាបងយកវាមកប្រគល់ឲ្យមនុស្សស្រីម្នាក់ ដែលមិនព្រមឆ្លើយតបទទួលការស្រឡាញ់បងចំពោះបង យ៉ាងនេះទៅវិញអញ្ចឹង?”
“មិនប្រាកដថា... នារីម្នាក់នោះមិនព្រមស្រឡាញ់ខ្ញុំវិញនោះទេ នៅពេលដែលនាងបានទទួលចិញ្ជៀនមួយវង់នេះ បើមិនអញ្ចឹងទេមិនមែននារីម្នាក់នោះទុកចិញ្ចៀននោះមកដល់សព្វថ្ងៃនោះទេ ថែមទាំងពាក់វាជាប់នៅក្នុងដៃរហូតមក ហើយថែមទាំងហ៊ានពាក់វាមកជួបបងនៅក្នុងថ្ងៃនេះទៀតនោះទេ”
“ប្រាកដហើយ!! នារីម្នាក់នោះប្រាកដជាស្រឡាញ់បងហើយ បានជានាងពាក់ចិញ្ចៀននោះជាប់នៅហ្នឹងដៃរហូតមកនោះ ហើយរក្សាវាទុកនៅលើម្រាមដៃរបស់នាងមកដល់សព្វថ្ងៃ មិនព្រមប្រគល់ឲ្យម្ចាស់
វាវិញនោះទេ”
“អូននៅចាំទីនេះមួយភ្លេត បងទៅតែមួយភ្លេតទេ”
“បង.. បងវុធ..”
#នៅក្រោមពន្លឺព្រះចន្ទ...
និយាយចប់ រ៉ាវុធក៏ជិះម៉ូតូចេញទៅទាំងប្រញ៉ាប់ប្រញ៉ាល់។ មិនដឹងថា រ៉ាវុធមានការសំខាន់អ្វីនោះទេ ថែមទាំងមិនបានខ្វាយខ្វល់ពីសម្លេងស្រែកហៅរបស់នីកានោះទេ។ រ៉ាវុធចេញទៅមួយសន្ទុះ ក៏បានត្រឡប់មកវិញ ថែមទាំងមានកាន់របស់អ្វីមួយនៅក្នុងដៃថែមទៀតផង រួចក៏ដើរសម្ដៅទៅរកនីកា។
“អូនមើលនែក៎! តើនេះជាអ្វី?”
“គោម!! បងទៅអម្បាញ់មិញនេះគឺដើម្បីទៅទិញគោមមួយនេះ តើពិតមែនទេ?”
“បាទអូន តើអូនមិនពេញចិត្តទេឬ?”
“មិនមែនទេ សូមបងកុំយល់ច្រឡំអី។ អូនមានបំណងចង់បង្ហោះគោមជាមួយបងជាយូរណាស់មកហើយ”
“ពិតមែនហ្អ៎!! បងពិតជាសប្បាយចិត្តខ្លាំងណាស់។ បងក៏ប៉ងទុកជាយូរណាស់មកហើយដែរ តែគ្មានឱកាសទាល់តែសោះ”
“តែឥឡូវនេះ បងបានដូចបំណងហើយតើស៎”
“ពិតមែនហើយ ចឹងដុតវាភ្លាមទៅ ដើម្បីបង្ហោះវាតែម្ដង”
“ចាំបន្តិច”
នីកាក៏បានលូកដៃចូលទៅក្នុងកាបូបដែលនាងបានស្ពាយមក ដកដៃចេញមកវិញជាមួយនិងក្រែមមួយបំពង់ផងដែរ។ ពេលនោះ រ៉ាវុធដូចជាឆ្ងល់ដែរទើបសួរទៅកាន់នីកា រ៉ាវុធក៏ថែមទាំងបានបញ្ចេញសម្លេងសើចបន្ដិចផងដែរ ដូចជាគួរឲ្យអស់សំណើចបន្ដិចដែរ។
“ហ្អេ៎!! តើអូនចង់ធ្វើអ្វីហ្នឹង បងដូចជាមិនយល់ទាល់តែសោះ”
“បងកុំទាន់សើចអី ចាំតែមើលសិនទៅដឹងហើយ”
រួចនីកា ក៏បានយកក្រែមនោះសរសេរចេញជាឈ្មោះរបស់ខ្លួននិងរ៉ាវុធនៅលើគោមនោះថែមទៀតផង។
ពេលដែលនីកាសរសេរនៅលើគោមចប់ រ៉ាវុធដូចជាឆ្ងល់ខ្លាំងណាស់
ថាហេតុអ្វីបាន ជានីកាសរសេរពាក្យថា:(Wish We have more than 1 night Relationship) នោះទេ។ តែរ៉ាវុធក៏មិនបានសួរនាំអ្វីទៅនីកានោះដែរ បានត្រឹមតែដុតគោមរួចបង្ហោះទៅ។
ពួកគេទាំងពីរអ្នក បានឈរមើលគោមដែលដុតរួចនោះហោះឡើងទៅលើដែនអាកាសា ជាមួយនិងព្រះអគ្គីបំភ្លឺផ្លុងៗតិចៗ។ ពេលដែលគោមហោះទៅ នីកាក៏បានផ្ដេកក្បាលរបស់ខ្លួនដាក់នៅលើស្មារបស់រ៉ាវុធយ៉ាងថ្មមៗ ហើយស្ងប់ស្ងាត់ជាទីបំផុត។ រ៉ាវុធអាចមើលដឹងថា នីកាកំពុងតែទទួលបាននៅសេចក្ដីសុខពិតយ៉ាងប្រាកដហើយ ព្រោះទឹកមុខរបស់នាងអាចបញ្ជាក់ពីចិត្តរបស់នាងបាន ទើបរ៉ាវុធមិនហ៊ានរំខានដល់នីកា ទុកឲ្យនាងកើយនៅលើស្មារបស់របៀបនេះបន្តទៅទៀត។
មួយសន្ទុះក្រោយ ស្រាប់នីកាក៏បានទាញដៃរបស់រ៉ាវុធយកមកខាំ ខាំរហូតទាល់តែចេញឈាម ទៅតាមស្នាមធ្មេញរបស់ខ្លួននៅលើដៃរបស់រ៉ាវុធ បន្ទាប់មកនីកាក៏បានទាញក្រែមមកគូសមួយឆ្នូត នៅចំកណ្តាលស្នាមធ្មេញដែលកំពុងតែហូរចេញឈាមនោះ ចេញជាអក្សរN ដែលតំណាងឲ្យឈ្មោះរបស់នាង។ បន្ទាប់ពីឃើញបែបនេះ រ៉ាវុធក៏ទាញដៃស្ដាំរបស់នីកាឡើងមកវិញ។ ឃើញបែបនេះ នីកាក៏សួររ៉ាវុធ។
“តើបងចង់ធ្វើអ្វីហ្នឹង”
“គឺបងចង់ ធ្វើអ្វីដូចដែលអូនធ្វើមកលើបងហ្នឹងហើយ”
“នេះបងចង់ខាំដៃរបស់អូនហ្អេ៎ មិនបានទេប្រុសសម្អុយ”
នាងក៏ប្រាសខ្លួនចេញពីរង្វង់ដៃរបស់រ៉ាវុធ តែទោះជាយ៉ាងណាក៏មិនអាចគេចផុតពីក្រញ៉ាំដៃរបស់រ៉ាវុធដែរ។
“មិនមែនទេ បងគ្រាន់តែចង់យកក្រែមដែលនៅក្នុងដៃរបស់អូនយកមកសរសេរឈ្មោះបងនៅលើដៃរបស់អូនទេតើស៎ យ៉ាប់ណាស់អូនឯងនេះ”
បន្ទាប់ពី ឮរ៉ាវុធនិយាយរបៀបនេះនីកាក៏នៅស្ងៀម។ នៅពេលដែលឃើញនីកានៅស្ងៀមហើយ រ៉ាវុធក៏បានយកក្រែមដែលនៅក្នុងដៃរបស់នីកាមកសរសេរអក្សរV ដែលតំណាងឲ្យឈ្មោះរ៉ាវុធ ដែលជាឈ្មោះរបស់ខ្លួន។ សរសេរចប់ស្រាប់តែទឹកមុខរបស់នីកា ញញឹមឡើងវិញម្ដងទៀត។ ពួកគេទាំងពីរក៏បានដើរទៅអង្គុយនៅក្រោមដើមឈើមួយដើម ដែលដុះនៅក្បែរស្ពានថ្មដ៏ចំណាស់នោះ។ សម្លេងដ៏ស្រទន់របស់នីកាក៏បានបន្លឺឡើង៖
“នៅពេលដែលអូនបាននៅជិតបង អូនមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ អារម្មណ៍របស់អូននៅពេលនេះគ្មានអ្វីអាចពណ៌នាឲ្យសមដូចអ្វីដែលបងចំណាយពេលវេលារបស់បង មកនៅជាមួយអូននៅក្នុងយប់នេះបាននោះទេ។ អូនបានត្រឹមតែនិយាយថា អរគុណបងខ្លាំងណាស់ ដែលបងបានផ្ដល់នៅសេចក្ដីសុខដ៏ធំបំផុតមួយនេះសម្រាប់អូន វាជាអារម្មណ៍មួយដែលអូនមិនធ្លាប់ទទួលបានពីមុនមកនោះទេ”
“បងក៏អរគុណអូនដូចគ្នា ដែលអូនបានចំណាយពេលវេលារបស់អូនមកសម្រេចគោលបំណងរបស់បង ដែលបានធ្វើឲ្យបងអាចមានឱកាសអាចនៅជាមួយអូនតែពីរនាក់ ព្រោះនេះគឺជាបំណងប្រាថ្នាដែលបងធ្លាប់បានប៉ងអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ។ បងគិតធ្លាប់ថា បើសិនជាមួយជីវិតរបស់បងនេះ មិនអាចនៅជាមួយអូនតែពីរនាក់នោះទេ ទោះជាបងស្លាប់ទៅក៏បងមិនអាចបិទភ្នែកជិតនោះដែរ”
“តែពេលនេះ បងអាចនៅជាមួយអូនតែពីរនាក់ហើយតើស៎។ តើបងនៅចង់ស្លាប់ទៀតដែរមែនទេ?”
“បងប្រាកដជាលែងគិតរឿងបែបនេះទៀតហើយ”
“តែបើថ្ងៃណាមួយ អូនបាត់ពីពិភពលោកនេះទៅ តើបងនៅតែនឹកអូនជាពេលកន្លងទៀតដែរឬទេ?”
“តើអូននិយាយពីអ្វីហ្នឹង? គ្មានថ្ងៃដែលអូនអាចចាកចេញទៅណា ចោលបងបានទៀតនោះទេ ហើយបងក៏គ្មានថ្ងៃឲ្យអូនចាកចេញទៅណាបាននោះដែរ”
“ប្រាកដហើយ អូនប្រាកដជាគ្មានថ្ងៃអាចចាកចេញពីបងនោះទេ។ តែបើថ្ងៃណាមួយអូនចាកចេញទៅពិតមែន បងមិនអាចស្លាប់បាននោះទេ បងត្រូវតែរស់នៅដោយមានសេចក្ដីសុខ។ មិនត្រូវគិតពីអូននោះទេ បងត្រូវតែបំភ្លេចអូនចោលទៅ”
“អូនឈប់និយាយពាក្យបែបនេះទៀតទៅតើបានទេ ដូចជាអពមង្គល
ខ្លាំងណាស់”
“ពិតមែនហើយ។ បងហ្អា...”
“បាទអូន”
“អូនចង់ដើរមើលទេសភាពនៅជុំវិញទីនេះបន្តិច តើបងអាចនាំអូន
ដើរជុំវិញទីនេះបន្ដិចបានដែរឬទេ?”
“មានរឿងអ្វី ដែលបងមិនអាចធ្វើឲ្យអូនបាននោះ។ ចឹង តោះទៅតែ
ម្ដងទៅអូនសម្លាញ់”
“ចា៎!! បងសម្លាញ់”
#នៅលើដងផ្លូវ...
បន្ទាប់មកអ្នកទាំងពីរ ក៏បានកាន់ដៃគ្នារត់ចេញពីក្រោមដើមឈើនោះតែម្ដងទៅ។ ពេលដែលកំពុងរត់លេង នីកាបានចាប់ដៃរបស់រ៉ាវុធយ៉ាងណែន ហាក់បីដូចជាមិនចង់ឃ្លាតឆ្ងាយពីរ៉ាវុធនោះទេ តែរ៉ាវុធមិនបានចាប់អារម្មណ៍ទេ ព្រោះពេលនោះរ៉ាវុធកំពុងតែមានអារម្មណ៍ថា បេះដូងដែលធ្លាប់តែធ្លុះធ្លាយ និងក្រៀមស្វិតបានប្រែជារស់រវើកឡើងវិញយ៉ាងអញ្ចឹង ថែមទាំងបានបំពេញនៅចន្លោះដែលបានធ្លុះធ្លាយពីមុនមកផងដែរ។ ពួកគេបានរត់លេងយ៉ាងសប្បាយរីករាយ កំពុងតែរត់ស្រាប់តែមួយសន្ទុះក្រោយមក នីកាចាប់ផ្ដើមក្អក ក្អកមិនឈប់ទាល់តែសោះ នាងថែមទាំងមានអារម្មណ៍ថាថប់ៗ នៅក្នុងដើមទ្រូងរបស់នាងទៀតផង។ រ៉ាវុធបានសួរទៅនីកាដោយក្ដីបារម្មណ៍ពីនាង។
“ហេតុអ្វីបានជាអូនក្អកមិនឈប់បែបនេះ?”
“គ្មាន.. គ្មានអ្វី.. នោះទេបងសម្លាញ់។ អូនគ្រាន់តែចាញ់អាកាស
ធាតុតែបន្តិចតែប៉ុណ្ណោះ ព្រោះអូនមិនដែលចេញមកខាងក្រៅ ត្រូវនិងទឹកសន្សើមនិងអាកាសធាតុត្រជាក់បែបនេះពីមុនមកនោះទេ”
ឃើញបែបនេះ រ៉ាវុធក៏បានគ្រានីកាក្រោកឈរឡើងមកវិញ ដើម្បីនាំនាងទៅកាន់កន្លែងដែរពួកគេបានទុកម៉ូតូ ដើម្បីនាំនីកាទៅផ្ទះវិញ។
“ចឹងចាំបងនាំអូនត្រឡប់ទៅផ្ទះវិញ កុំឲ្យអូនឈឺ”
“ចា៎..!! បងសម្លាញ់”
បន្ទាប់មក រ៉ាវុធក៏បានជូននីកាត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងនីកានាងកើតមានជម្ងឺឈឺកើតឡើង។
នៅលើដងផ្លូវ ដែលនីកានិងរ៉ាវុធត្រឡប់មកវិញ ស្រាប់តែមេឃងងឹតមើលអ្វីពុំយល់ទាល់តែសោះ។ ព្រះចន្ទដែលធ្លាប់តែមានពន្លឺ បំភ្លឺមកលើផែនដីប្រែជាត្រូវពពកប៉ាំងពន្លឺ មិនអាចបំភ្លឺចាំងពន្លឺមកលើផែនដីបាននោះទេ ធ្វើឲ្យរ៉ាវុធមើលផ្លូវស្ទើរតែមិនឃើញទាល់តែសោះ។ នៅតាមផ្លូវដែលរ៉ាវុធឌុបនីកាមកវិញ នាងបានឱបចង្កេះរបស់រ៉ាវុធយ៉ាងជាប់ ធ្វើឲ្យរ៉ាវុធស្ទើរតែដកដង្ហើមបាន។ តែក្រោយបន្តិចមក នាងក៏បន្ធូរទៅបន្តិចវិញ បន្ទាប់មកនីកាក៏បានដាក់ក្បាល និងដងខ្លួនរបស់នាង
នៅលើខ្នងរបស់រ៉ាវុធទាំងស្រុងតែម្ដង។
#សម្ដីចុងក្រោយ...
មិនយូរប៉ុន្មាន នារសារដែលនាំនីកានិងរ៉ាវុធក៏ត្រឡប់មកដល់មុខផ្ទះរបស់នីកា ពេលដែលជិតដល់រ៉ាវុធក៏ចាប់ផ្ដើមបន្ថយល្បឿន បន្តិចម្ដងៗ។ ពេលដល់មុខផ្ទះនីកា រ៉ាវុធក៏បានពន្លត់ម៉ាស៊ីនម៉ូតូរួចវាយជន្ទុលម៉ូតូរបស់ខ្លួន រ៉ាវុធក៏ងាកមកក្រោយ រួចនិយាយទៅកាន់នីកា។ ធ្វើឲ្យនីកាភ្ញាក់ពីគេងទាំងភ្ញាក់ផ្អើល តែរ៉ាវុធគិតថាប្រហែលជានាងអស់កម្លាំងខ្លាំងហើយ បានជានាងគេងលក់ដោយមិនដឹងខ្លួនយ៉ាងនេះ។
“នីកា!! នីកា!! មកដល់ផ្ទះហើយអូន”
“ចាស៎.. ចាស៎..”
“មកដល់ផ្ទះហើយអូន”
“ចា៎!! អរគុណបង ដែលបងបានជូនអូនត្រឡប់មកផ្ទះវិញ”
“អត់អីទេអូន។ ឆាប់ចូលផ្ទះទៅអូន ព្រោះអីភ្លើងនៅក្នុងផ្ទះនៅភ្លឺនៅ
ឡើយទេ ប្រហែលជាប៉ាម៉ាក់របស់អូន កំពុងតែអង្គុយរងចាំអូនយូរណាស់ហើយមើលទៅ គាត់ក៏ប្រហែលជាបារម្មណ៍ខ្លាំងណាស់ហើយដែរមើលទៅ ណាមួយអូនត្រូវទឹកសន្សើមយូរណាស់ដែរហើយ បើនៅយូរបន្តទៀតអាចកើតជាឈឺបានណាអូន”
“ចា៎បង អូនលាចូលទៅក្នុងផ្ទះសិនហើយចឹង។ ចាំពេលដែលបងដល់បន្ទប់វិញចាំបងផ្ញើរសំបុត្រ(សារ)មកឲ្យអូនដឹងផង”
“បាទអូន ចឹងបងទៅសិនហើយ”
“ចា៎!! បងសម្លាញ់”
និយាយគ្នាចប់ រ៉ាវុធក៏បើកម៉ូតូចេញទៅមិនបានងាកមកមើលនីកាទៀតនោះទេ ព្រោះយប់ណាស់ហើយខ្លាចគេបិទទ្វាររបងផ្ទះ ព្រោះរ៉ាវុធនៅបន្ទប់ជួលផង។ ពេលដែលដល់បន្ទប់ រ៉ាវុធក៏បានផ្ញើរសំបុត្រ(សារ)ទៅប្រាប់នីកា ខ្លាចក្រែងនាងបារម្មណ៍ពីខ្លួន។
“នីកា បងមកដល់បន្ទប់ហើយ”
“ចា៎បង ហើយបងងូតទឹកហើយឬនៅ?”
“នៅទេអូន ហើយអូន?”
“អូនទើបតែហើយអម្បាញ់មិញនេះឯង បងទៅងូតទឹកចេញសិន
ទៅក្រែងបងឈឺគ្មានអ្នកមើលថែរ”
“បាទអូន បងទៅងូតទឹកសិនហើយចឹង។ ចាំពេលបងអូតទឹកហើយចាំបងផ្ញើរសំបុត្រ(សារ) ទៅទៀត”
“ចា៎!! បងសម្លាញ់។ អូនចាំ”
បន្ទាប់ពីឆ្លើយឆ្លងគ្នាចប់ រ៉ាវុធក៏បានទៅងូតទឹកចេញ ព្រោះអស់កម្លាំងមួយល្ងាចដែរហើយ ថែមទាំងត្រូវជូននីកាដើរលេងពេញមួយល្ងាចដល់យប់ជ្រៅបន្តិងផងដែរ។ បន្ទាប់ពីចេញពីបន្ទប់ទឹក ស្រាប់តែរ៉ាវុធនឹកឃើញថាខ្លួនមិនទាន់បានធ្វើគុណកថា«Assignment» ដែលសាកលវិទ្យាល័យបានដាក់ឲ្យ ព្រោះរ៉ាវុធជិតបញ្ចប់កាសិក្សារបស់ខ្លួនទៅហើយ។ នៅពេលដែល បញ្ចប់ការធ្វើគុណកថា«Assignment»របស់ខ្លួនហើយ រ៉ាវុធក៏នឹកឃើញថាបានសន្យាជាមួយនីកាថានិងផ្ញើរសំបុត្រ(សារ)ទៅនាង តែមើលទៅនាឡិកាម៉ោងជិតមួយទៅហើយរ៉ាវុធក៏បានទាញទូរស័ព្ទមកមើល ក៏ឃើញសំបុត្រ(សារ)របស់នីកាផ្ញើរចូលក្នុងទូរស័ព្ទរបស់ខ្លួន តាំងពីម៉ោងជិត១២មកម៉្លេះ។ តែដោយសារតែរវល់ធ្វើគុណកថា«Assignment»របស់សាលាទើបភ្លេចបែបនេះ រួចក៏ឆ្លើយតបទៅវិញ។
“បងហ្អាអូនគេងហើយ”
“ឲ្យបងសុំទោសណាអូនសម្លាញ់ ព្រោះបងភ្លេចថាអូននៅចាំបង”
នៅយប់នោះ រ៉ាវុធគេងមិនលក់ទាល់តែសោះ ស្រាប់តែរ៉ាវុធក៏នឹកឃើញ ចង់សរសេរបទចម្រៀងមួយបទ គ្រាន់ទុកជាអនុស្សាវរីយ៍ រវាងស្នេហារបស់ខ្លួនជាមួយនីកា រ៉ាវុធបានដាក់ក្បាលចំណងជើងចម្រៀងថា«រាត្រីជួបមុំ»។
រាត្រីជួបមុំ
១.ឱរាត្រីស្ងាត់ បងស្កាត់ជួបមុំ មួយរាត្រីធំ មុំហើយនិងបង ក្រោមដួងចន្ទថ្លា បងនិងនួនល្អង យើងបានសារសង ភាសាស្នេហា។
២.កាលដ៏យូរលង់ បងសារភាពប្រាប់ ថាបងលួចស្នេហ៍ លើរូបមាសស្ងួន អូនមិនបានតបទេ កែវមាសស្ងួន តែបងនៅតែចាំ។
៣.តែរាត្រីនេះ រូបអូនសែនប្លែក អូនខលមកភ្លេត ឲ្យបងទៅយក ព្រោះរូបស្រីស្ងួន អូនចង់ជួបបង។
៤.ក្រោមដួងចន្ទថ្លា រូបស្រស់ជីវ៉ា ប្រាប់ថាព្រមស្នេហ៍ នៅក្នុងចិត្តរៀម សប្បាយកន្លង សេចក្ដីបំណង បងបានសម្រេច។
៥.រាត្រីជួបមុំ ពុំបំភ្លេចបាន អនុស្សាវរីយ៍ ទាំងអម្បាលម៉ាន បងស្ម័គ្រកល្យាណ លុះគ្រាក្ស័យប្រាណ អវសាននៃជីវិត គ្រប់ៗជាតិ។
១៦ តុលា ២០១៦
រតនៈ ដារ៉ាវុធ
បន្ទាប់ពីសរសេរចប់ រ៉ាវុធក៏បានមើលទៅនាឡិកាដែរព្យួរនៅលើជញ្ជាំងម៉ោងប្រហែលជាជិតបួនកន្លះទៅហើយ រ៉ាវុធមានអារម្មណ៍ថាងងុយគេងស្ទើរតែបើកភ្នែកពុំរួច រ៉ាវុធក៏សម្រេចចិត្តថាចូលគេងតែម្ដងទៅ ព្រោះខ្លាចពេលព្រឹកឡើងធ្វើបទបង្ហាញមិនកើត។
#អវសានសេចក្ដីស្នេហ៍...
សម្លេងទូរស័ព្ទរោទិ៍។ រ៉ាវុធក៏ភ្ញាក់ពីដំណេក។
“...”
“ហើយ...!! ម៉ោងប៉ុន្មានហើយទេនេះ ហ៊ម..!! ហើយ..!!”
រ៉ាវុធក៏បានទាញទូរស័ព្ទមកមើលម៉ោង ស្រាប់តែរ៉ាវុធស្ទុះស្ទាក្រោកពីលើគ្រែយ៉ាងប្រញាប់ប្រញ៉ាល់ ព្រោះដល់ម៉ោងត្រូវទៅសាលា។
បន្ទាប់ចេញពីបន្ទប់ទឹកវិញ ស្រាប់តែទូរស័ព្ទរបស់រ៉ាវុធរោទិ៍ឡើង រ៉ាវុធគិតក្នុងចិត្តថាៈ
“ច្បាស់ណាស់ ប្រាកដជានីកាទូរស័ព្ទមកហើយ”
គិតក្នុងចិត្តបណ្ដើររ៉ាវុធដើរសម្ដៅទៅកាន់តុ ដែលដាក់ទូរស័ព្ទនៅលើ
តុបណ្ដើរ។ ស្រាប់តែរ៉ាវុធភ្ញាក់ផ្អើលមែនទែន ព្រោះលេខទូរស័ព្ទដែល
បានទូរស័ព្ទចូលមកគឺជាលេខរបស់ហេង ដែលត្រូវជាមិត្តភក្ដិរបស់រ៉ាវុធកាលពីរៀននៅថ្នាក់វិទ្យាល័យ។ រ៉ាវុធក៏លើកទូរស័ព្ទនិយាយ។
“អាឡូ ហេង”
“អាឡូ វុធ”
“តើវុធឯងមានដឹងរឿងដ៏សំខាន់មួយដែរឬទេ?”
“រឿងសំខាន់អ្វីទៅសម្លាញ់? គ្នាដូចជាមិនទាន់ដឹងសោះ”
“តើឯងនៅចាំនីកាបានទេ?”
“គ្នាចាំបានតើស៎ ហើយម៉េច”
“នីកានាងបានស្លាប់បាត់ហើយ”
“ថាម៉េចនីកាស្លាប់!! ឯងកុហកគ្នាតើហី?”
“គ្នាឯណា ដែលហ៊ានយករឿងស្លាប់មកនិយាយលេងសើចបានទៅ”
“គ្នាមិនជឿសម្ដីសម្លាញ់ឯងទេ ព្រោះគ្នាទើបតែបានជួបនីកា កាលពីយប់មិញនេះទេតើស៎”
“បើវុធឯងមិនជឿនោះទេ អាចមកផ្ទះនីកាបាន។ ព្រោះមិត្តភក្ដិរបស់យើងជាច្រើននាក់ ក៏បានមកចូលរួមបុណ្យសពរបស់នីកានៅព្រឹកនេះដែរ”
“ពិតជាកុហកសមពិតមែនឯងនេះ”
“ហើយឯងមិនឮសម្លេងភ្លេងដែលគេចាក់នៅក្នុងបុណ្យសពទេអី”
ពេលដែលឮហេងនិយាយរបៀបនេះ រ៉ាវុធក៏ចាប់ថាអារម្មណ៍ថាពិតជាបានឮសម្លេងភ្លេងនោះពិតមែន រ៉ាវុធគិតក្នុងចិត្តថា៖
“ហ្អេ ដូចជាឮសម្លេងភ្លេងចាក់បុណ្យសពពិតមែន តែមិនអាចនោះទេដែលថានីកាស្លាប់បាននោះ ព្រោះទើបតែបានជួបគ្នាកាលពីយប់មិញនេះសោះ។ ប្រហែលជាវាទៅចូលរួមបុណ្យសពរបស់អ្នកណាម្នាក់ ហើយចង់លេងសើចជាមួយខ្ញុំឲ្យដូចជាមែនទែនហើយមើលទៅ”
បន្ទាប់មករ៉ាវុធ ក៏តបជាមួយហេងវិញ។
“ចឹង បន្តិចទៀតគ្នាទៅដល់ឥឡូវហើយ”
“អើ..”
និយាយចប់រ៉ាវុធក៏បិទទូរស័ព្ទ ហើយនិយាយតែម្នាក់ឯង។
“អានេះបែកគ្នាយូរវានៅតែចូលចិត្តនិយាយកុហកដដែលវ៉ើយ ថែមទាំងធ្វើដូចជាការពិតទៀតផង ចាំមើលតែថ្ងៃណាបានជួបប្រាកដជាត្រូវហើយ ចេះយកការស្លាប់របស់នីកាសង្សារបណ្តូលចិត្ដឯងមកនិយាយលេងសើចចឹងកើត អញមិនទៅជឿសោះឡើយ។ ហើយហួសម៉ោងទៀតហើយ ប្រាកដជាត្រូវមាត់លោកគ្រូទៀតហើយ ថ្ងៃនេះឡើងបកស្រាយគុណកថា«Assignment»ឲ្យគ្រូផង។ ចាំចេញពីរៀន ចាំហួសទៅ
ផ្ទះនីកាបន្តិចដើម្បីមើលឲ្យប្រាកដថាវាកុហកពិតមែនអត់”
បន្ទាប់ពីការឡើងធ្វើបទបង្ហាញគុណកថា(Assignment)ហើយ មួយម៉ោងក្រោយមក គ្រូដែលត្រូវមកបង្រៀនម៉ោយក្រោយទៀតរវល់មិនបានមកបង្រៀន រ៉ាវុធក៏បានជិះម៉ូតូទៅផ្ទះរបស់នីកា។ ពេលដែលរ៉ាវុធជិះម៉ូតូជិតដល់មុខផ្ទះនីកា រ៉ាវុធក៏បានឮសម្លេងភ្លេងបុណ្យសពល្ហៀងៗពីចម្ងាយ តែរ៉ាវុធនៅតែមិនជឿថាជាសម្លេងបុណ្យសពរបស់នីកា ដែលត្រូវជាសង្សារសំណព្វរបស់ខ្លួននោះទេ។ គ្រាន់តែដល់មុខផ្ទះនីកាភ្លាមរ៉ាវុធបានវាយជន្ទុលម៉ូតូហើយ រ៉ាវុធសែនស្លុតនៅក្នុងចិត្តតែម្ដង ព្រោះក្ដីសុបិន្តទាំងប៉ុន្មានត្រូវរលាយសូន្យសុង រឿងដែលមិនគួរកើតមាន បែរជាកើតមានទាំងទាន់ហន់យ៉ាងនេះទៅវិញទៀត។ ព្រោះឈ្មោះដែលបានដាក់នៅមុខរោងបុណ្យ ជាឈ្មោះរបស់នីកាពិតមែនគឺ«សម្បត្តិ ម៉ានីកា»។ ធ្វើឲ្យរ៉ាវុធក្ដុកក្ដួលក្នុងអារម្មណ៍យ៉ាងខ្លាំង។
“បងធ្លាប់គិតថា ពេលដែលបងរៀនចប់សកលវិទ្យាល័យកាលណា បងនិងខិតខំស្វែងរកការងារណា ដែលទទួលបានប្រាក់ខែច្រើនកាលណាល្អកាលហ្នឹង ដើម្បីរកលុយចូលស្ដីដណ្ដឹងអូន បងនិងឲ្យអូនរស់នៅយ៉ាងមានសេចក្ដីសុខលើគំនរមាសប្រាក់ តែពេលនេះអ្វីៗទាំងអស់ត្រូវរលាយទាំងអស់ បងគិតថាមួយជីវិតបងនេះគ្មានពេលឯណាសប្បាយ ដូចជាពេលវេលាដែលនៅជាមួយអូននោះទេ។ ហេតុអ្វីក៏ព្រេងវាសនា មកបំបែកពួកយើងទាំងពីរយ៉ាងនេះទៅវិញ?”
រ៉ាវុធកំពុងតែអាឡោះអាល័យនឹកស្ដាយដល់នីកា ស្រាប់តែសម្លេងពីម្ខាងទៀតនៃផ្លូវ បានស្រែកហៅឈ្មោះរ៉ាវុធ។
“បងវុធ.. បងវុធ..”
សម្លេងដែលស្រែកហៅឈ្មោះវុធ នាងគឺម៉ារីណាដែលត្រូវជាប្អូនស្រី
របស់នីកា តែមុខមាត់របស់នាងដូចទៅនិងនីកាស្ទើរតែទាំងស្រុងតែម្ដង តែទាស់ត្រង់ថា ម៉ារីណានាងមានស្នាមខួចនៅលើថ្ពាល់ខាងឆ្វេង ចំណែកនីកានាងមានស្នាមខួចនៅខាងស្ដាំ។ នាងស្រែកហៅឈ្មោះរបស់វុធ ថែមទាំងរត់ឆ្លងផ្លូវមករកវុធផងដែរ។ ដោយសារតែ នឹកស្រណោះអាល័យខ្លាំងពេក ពេលដែលរីណារត់មកឈប់នៅមុខខ្លួន រ៉ាវុធស្រាប់តែឱបនាងយ៉ាងណែន ធ្វើឲ្យរីណាស្ទើរតែដកដង្ហើមមិនរួច ពេលដែលឃើញវុធឱបនាងរបៀបនេះ នាងក៏បានរុញរ៉ាវុធឲ្យឃ្លាតចេញពីខ្លួននាងរួចនិយាយប្រាប់រ៉ាវុធ ព្រោះនាងគិតថាប្រហែលជារ៉ាវុធស្រឡាញ់បងស្រីរបស់ខ្លួនខ្លាំងពេកហើយ បានជាមើលខ្លួនមិនស្គាល់យ៉ាងនេះ។
“បងវុធខ្ញុំគឺរីណានោះទេ មិនមែនជាបងស្រីរបស់ខ្ញុំនោះទេ”
“...”
រ៉ាវុធមិនបាននិយាយឆ្លើយតបអ្វីនោះទេ រ៉ាវុធបានត្រឹមតែឈ្ងោកមុខចុះហើយសម្រក់ទឹកភ្នែក នៅនិងចំពោះមុខម៉ារីណាថែមទៀតផង។ ដែរជាទង្វើដែលរ៉ាវុធមិនធ្លាប់បានធ្វើពីមុនមកនោះទេ ទើបតែថ្ងៃនេះនោះទេ ដែលរ៉ាវុធបានបង្ហូរទឹកភ្នែកឲ្យស្រក់ចុះចេញមកខាងក្រៅ ដើម្បីបន្ធូរនៅភាពតានតឹងឲ្យបានធូរស្រាលបានខ្លះៗ។ បន្ទាប់ពីសម្រួលចិត្តបានហើយ រ៉ាវុធក៏បានងើបមុខមកនិយាយជាមួយរីណាវិញ។
“ឲ្យខ្ញុំសុំទោសផង”
“មិនអីទេ។ មកដល់ហើយម៉េចក៏មិនចូលទៅក្នុងរោងបុណ្យ ម៉ាក់របស់ខ្ញុំសួររកបងមួយព្រឹកធំហើយ”
“ឲ្យខ្ញុំសុំទោសផង ព្រោះខ្ញុំរវល់រៀន”
“មិនអីទេ!! ចឹងចូលទៅខាងក្នុងតែម្ដងទៅ ដើម្បីទៅជួបម៉ាក់របស់ខ្ញុំ ព្រោះគាត់មានរឿងចង់និយាយប្រាប់បង”
“បាទ ចឹងខ្ញុំសុំយកម៉ូតូទៅដាក់នៅកន្លែងផ្ញើរសិន”
“ចា៎”
បន្ទាប់ពីយកម៉ូតូដាក់កន្លែងផ្ញើរហើយ រ៉ាវុធក៏ដើរមករកកន្លែងដែលរីណាកំពុងតែឈរចាំនៅមុខរោងបុណ្យវិញ។
“តោះ ចូលទៅខាងក្នុងតែម្ដងទៅ ដើម្បីទៅជួបអ៊ំស្រី”
“ហើយបងចង់ចូលទៅជួបម៉ាក់ខ្ញុំ ទាំងមិនទាន់ជូតទឹកភ្នែកហ្នឹងមែន
ទេ”
និយាយរួច រីណាក៏ហុចកូនកន្សែងឲ្យទៅរ៉ាវុធ ដើម្បីជូតទឹកភ្នែកចេញ។ នៅពេលដែលរ៉ាវុធទៅជួបជាមួយម៉ាក់របស់នីកា ម៉ាក់របស់នីកាក៏បានហុចសំបុត្រមួយច្បាប់ ដែលនីកាបានបន្សល់ទុកឲ្យរ៉ាវុធមុនពេលដែលនាងចាកចេញពីពិភពលោកនេះទៅ ដែលគ្មានថ្ងៃនិងអាចត្រឡប់មកវិញបានជារៀងរហូត។
“ក្មួយប្រុសឲ្យអ៊ំសុំទោសផង នៅរឿងកាលពីប៉ុន្មានឆ្នាំមុន។ ដែលអ៊ំបានប្រើពាក្យសម្ដីមិនល្អចំពោះក្មួយ អ៊ំដឹងថាអ៊ំធ្វើនេះខុស ដែលបានបំបែកបំបាក់ក្មួយនិងកូនស្រីរបស់អ៊ំ ព្រោះអ៊ំមិនចង់ឲ្យនីកាប៉ះពាល់ដល់ការសិក្សា ណាមួយនីកាកូនអ៊ំមានជម្ងឺផ្លូវដង្ហើមរ៉ាំរ៉ៃតាំងពីតូចមកផង មិនអាចព្យាបាលជាបាននោះទេ។ រឿងមួយនេះគ្មាននរណាដឹងថា នីកាកើតជម្ងឺនេះនោះទេ ក្រៅពីអ៊ំនិងប៉ារបស់គេ សូម្បីតែរីណាដែលជាប្អូនស្រីរបស់នីកា ក៏អ៊ំមិនបានប្រាប់រឿងនេះដល់នាងនោះដែរ។ នីកាក៏បានហាមអ៊ំ មិនឲ្យនិយាយរឿងនេះប្រាប់ក្មួយដែរ បានជាអ៊ំប្រាប់រឿងមួយនេះដល់ក្មួយនៅក្នុងថ្ងៃនេះ មិនមែនអ៊ំចង់ឲ្យក្មួយលើកលែងទោសឲ្យអ៊ំនោះទេ តែអ៊ំគ្រាន់តែចង់ឲ្យក្មួយបានយល់ច្បាស់។ នេះជាសំបុត្រដែលនីកាបានសរសេរបន្សល់ទុកឲ្យក្មួយ និងចិញ្ចៀនមួយវង់នេះផងដែរ”
និយាយចប់ ម៉ាក់នីកាក៏ហុចសំបុត្រមួយច្បាប់នោះនិងចិញ្ជៀនមួយវង់នោះឲ្យទៅរ៉ាវុធ។ តែរ៉ាវុធមិនបានតបសម្ដីជាមួយម៉ាក់របស់នីកានោះទេ គ្រាន់តែនិយាយចប់ភ្លាមម៉ាក់របស់នីកាក៏បានសម្រក់ទឹកភ្នែក ឃើញដូចនេះរីណាដែលឈរជិតនោះក៏បាន គ្រាម៉ាក់របស់ខ្លួនចូលទៅក្នុងផ្ទះទៅ។ គ្រាន់តែឃើញសំបុត្រមួយច្បាប់នេះភ្លាម ទឹកភ្នែកដែលនៅក្នុងកែវភ្នែករបស់រ៉ាវុធហូរចេញមកខាងក្រៅ។ បន្ទាប់មករ៉ាវុធក៏បានបើកសំបុត្រនោះអាន ទឹកភ្នែកដែលបានហូរចេញមកកាន់តែខ្លាំងឡើង ទោះជារ៉ាវុធខំទប់និងជូតយ៉ាងណា ក៏មិនអាចទប់មិនឲ្យហូរចេញមកខាងក្រៅបាននោះដែរ។ នៅក្នុងសំបុត្រនោះ នីកាបានរៀបរាប់រឿងទាំងអស់ដែលបានកើតឡើង នៅក្នុងរយៈពេលកន្លងមក ដែលកាន់តែធ្វើឲ្យរ៉ាវុធកាន់តែទប់អារម្មណ៍ខ្លួនឯងមិនបានថែមមួយកម្រិតទៀត។
...បងសម្លាញ់ អូនដឹងថានៅពេលដែលបងបានអានសំបុត្រនេះ ជាពេលដែលអូនមិនអាចមើលឃើញពន្លឺព្រះសូរិយាទៀតនោះទេ ទោះជាអូនមិនចង់ ក៏មិនអាចប្រឆាំងនិងវាសនាបាននោះដែរ។ អូនដឹងថា នេះជាពេលវេលាចុងក្រោយសម្រាប់ជីវិតរបស់អូនហើយ ឲ្យអូនសុំទោសផងណាបងសម្លាញ់ ដែលអូនមិនបានប្រាប់បងរឿងមួយនេះដល់បង មកពីអូនមិនចង់ឲ្យបងបារម្មពីអូននោះទេ អូនក៏ដឹងថាជីវិតអូនអាចរស់បានត្រឹមតែយប់នេះមួយដែរ។ តែអូនចង់បំពេញសេចក្ដីស្នេហាដែលបងមានចំពោះអូន នៅជីវិតចុងក្រោយរបស់អូន តែពេលនេះអូនអាចបានបំពេញបំណងបងបានហើយ អូនជឿថាបងប្រាកដជាសម្រក់ទឹកភ្នែកនៅពេលដែលបងបានអានសំបុត្រមួយច្បាប់នេះ។ តែអូនក៏មានសំណូមពរមួយសម្រាប់បងដែរ នៅពេលដែលបងអានសំបុត្រមួយនេះចប់ បងត្រូវតែបំភ្លេចអូនចោលទៅចុះ ព្រោះអូនលែងមានជីវិតទទួលសេចក្ដីស្នេហាពីបងទៀតហើយ ហើយអូនក៏លែងបាននៅក្បែរបងចាំគយគន់ដួងព្រះចន្ទទៀតដែរ សូមបងកុំពិបាកចិត្តធ្វើអ្វី ធ្វើម្ដេចបើនិស្ស័យស្នេហារបស់យើងទាំងពីរបានត្រឹមតែមួយរាត្រី តែស្នេហាមួយរាត្រីនេះ ពិតជាធ្វើឲ្យអូនរំភើបចិត្តខ្លាំងណាស់អូនពិតជាមិននឹកស្មានពិតមែន ថានៅជីវិតចុងក្រោយរបស់អូនអាចទទួលសេចក្ដីស្រឡាញ់ពីបងម្ដងទៀត។ ចំណែកចិញ្ជៀនមួយវង់ដែលបងបានប្រគល់ជូនអូន អូនសូមជូនបងវិញ បងត្រូវតែរកនារីណាម្នាក់ដែលសាកសមនិងពាក់វាចុះ អូនសង្ឃឹមថាបងនិងបានជួបនារីម្នាក់ដែលអាចធ្វើជាជាម្ចាស់របស់វា។អូនសូមលាបង ត្រឹមហ្នឹងហើយបងសម្លាញ់ បើសិនជាមាននិស្ស័យ អូនសូមប្រាថ្នាសូមឲ្យជាតិណាៗៗ ជួបបងគ្រប់ៗជាតិ។
ពីអូនស្រឡាញ់បងតែម្នាក់
នៅពេលដែលរ៉ាវុធអានសំបុត្រចប់ រ៉ាវុធបានរត់ចេញមកខាងក្រៅរោងបុណ្យ រួចក៏ជិះម៉ូតូទៅលើស្ពានដែលខ្លួនតែងតែទៅ និងសាងស្នេហាជាមួយនីកាកាលពីយប់មិញនោះ។ នៅពេលទៅដល់ស្ពាននោះ រ៉ាវុធបានស្រែកខ្លាំងៗ។
“ហេតុអ្វី ហេតុអ្វីទៅ.... ហេតុអ្វីក៏ទេវតាធ្វើបាបរូបខ្ញុំបែបនេះ ហេតុអ្វីក៏ឲ្យខ្ញុំបានជួបស្នេហាពិតហើយ ម្ដេចក៏ចាំបាច់ឲ្យខ្ញុំស្គាល់ការឈឺចាប់បន្ថែមទៀតធ្វើអ្វី។ ស្របពេលដែលខ្ញុំស្ទើរតែអាចបំភ្លេចនាងបានទៅហើយ ហេតុអ្វីក៏ចាំបាច់ឲ្យនាំចិត្តរបស់នាងឲ្យរលឹកនឹកគិតមកលើខ្ញុំធ្វើអ្វីទៀត ម្ដេចក៏បង្កើតចំណងស្នេហាចងភ្ជាប់ជាមួយនិងជីវិតខ្ញុំឲ្យសោកសៅអស់មួយជីវិតយ៉ាងនេះទៅវិញ។ ឱទេវតាអើយ... ម្ដេចក៏អ្នកអយុត្តិធម៌មកលើខ្ញុំយ៉ាងនេះទៅវិញ អ្នកបានឆាបយកអាយុជីវិតលោកឪពុកជាទីស្រឡាញ់របស់ខ្ញុំឲ្យចាកចេញពីខ្ញុំទៅហើយ ម្ដេចក៏អ្នកមិនអាចឲ្យខ្ញុំបានសមបំណងជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ យ៉ាងនេះទៅវិញទៀត ទោះជាខ្ញុំមិនបានសមបំណងក៏ដោយ ក៏មិនសមណាអ្នកឆាបយកជីវិតរបស់នាងទៅបាននោះដែរ អ្នកនេះពិតជាអាក្រក់ខ្លាំងណាស់ ហេតុអ្វីទៅ.....!!”
ចប់ដោយបរិបូរណ៌៕

Post a Comment