រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ញើសារពិសេស ទៅមន្ត្រីថ្លឹងឡានទាំង ២៤កន្លែង
កន្លងមកតែងមានពាក្យចចាមអារ៉ាមជុំវិញករណីកន្លែងថ្លឹងឡាន
មិនបានថ្លឹងនោះទេ ចូលហើយចេញវិញ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ទេសរដ្ឋមន្ត្រី ស៊ុន
ចាន់ថុល បានបញ្ជាក់ច្បាស់ៗកាលពីព្រឹកមិញថា ពិតជាមានមែន
ឡានមួយចំនួនចូលកន្លែងថ្លឹងឡានអចល័តនេះ ចូលហើយមិនបានថ្លឹងទេ
ចេញទៅវិញ។
រដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍យ៉ាងដូច្នេះថា៖ "ឥឡូវថ្ងៃនេះ ខ្ញុំសុំជម្រាបមុខទូរទស្សន៍ទាំងអស់ ថាពិតជាមានមែន ខ្ញុំសុំសារភាពថាមាន ដោយសារយើងមានកាមេរ៉ាចាប់ទាំងអស់ ចឹងសុំប្រាប់ទៅមន្ត្រីទាំងអស់ឱ្យហើយ នៅកន្លែងថ្លឹងជញ្ជីងទាំង ២៤កន្លែង សូមឱ្យប្រយ័ត្នប្រយែងយើងខ្ញុំដឹង ថាមានឡានមួយចំនួន ចូលហើយអស់លោកមិនថ្លឹងទេ ឱ្យចេញវិញ។"
ឯកឧត្ដម បានបញ្ជាក់ថា នៅក្នុងកាមេរ៉ាសុវត្ថិភាព មានព័ត៌មានទាំងអស់ ទាំងរូបថតឡាន ឡានចូលម៉ោងប៉ុន្មាន ឡានទំហំប៉ុណ្ណា គឺដឹងទាំងអស់។ ឯកឧត្ដមនឹងចាត់វិធានការទៅលើបញ្ហានេះ ព្រោះមានកាមេរ៉ា ចាប់២៤ម៉ោងមានភស្តុតាងគ្រប់គ្រាន់។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចដោយសារឡានដឹកលើសទម្ងន់ទាំងនោះ។
ឯកឧត្ដម ក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ឡានដឹកទំនិញទាំង មេត្តាជួយថែរក្សា ផ្លូវសម្បត្តិជាតិផងកុំបំផ្លាញ កុំដឹកលើសទម្ងន់កំណត់ ប្រសិនបើដឹកលើស១០តោនស្មើនឹងឡាន១ម៉ឺនគ្រឿងកំពុងបើកលើផ្លូវ ហើយប្រសិនបើឡាន១គ្រឿងដឹកលើស ២០តោនគឺស្មើនឹងឡាន ១៦០ពាន់គ្រឿងកំពុងបើកបរ។ ចំពោះអ្នកឡានដឹកទម្ងន់ ប្រសិនបើចាប់បានគឺមិនលើកលែងដាច់ខាត។ កត្តាទាំងនេះហើយដែលធ្វើឱ្យផ្លូវថ្នល់ឆាប់សឹករេចរឹល ហើយប្រជាពលរដ្ឋតែងលើកឡើងថា ធ្វើផ្លូវមិនមាំ មិនជាប់ ចាក់ស្ដើងស៊ីក្រាស។ ដូច្នេះមានតែការចូលរួមទាំងអស់គ្នា ដើម្បីសម្បត្តិជាតិទាំងមូល៕

Post a Comment