Header Ads

ពិតជារន្ធត់ចិត្តអាណិតក្មេងស្រីពីរនាក់នេះណាស់ ត្រូវបានឪពុកចុងចិត្តល្មោភកាម ចាប់រំលោបរាល់ពេលស្រវឹងម្តងៗ ទោះឈឺចាប់ក៏មិនហ៊ានស្រែក


ភ្នំពេញ៖ ជារឿងដែលហួសចិត្ត ខ្លាំងបំផុតមួយ បន្ទាប់ពីបានឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់ ពេលផឹកស៊ីស្រវឹង បានយកម្រាមដៃលូកប្រដាប់ភេទកូនស្រីចុង ២ នាក់ ម្នាក់អាយុទើបតែ៤ឆ្នាំ និងម្នាក់ទៀតអាយុ ៦ឆ្នាំ ហើយការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង០៨ព្រឹក ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ​មានស្រុកកំណើតនៅភូមិច្រកស្វាយ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ​ចំណែកប្រពន្ធចុងរបស់បុរសជនសង្ស័យ ដែលត្រូវជាម្ដាយក្មេងស្រីរងគ្រោះ មានឈ្មោះ ជា សុខលី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រួល ឃុំកន្សោអក ស្រុកកំពង់ត្របែង ខេត្តព្រៃវែង ។


ប្រភពបានឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១ ឈ្មោះ ម ស ភេទស្រី អាយ ៦ឆ្នាំ មុខរបរនៅផ្ទះ និងទី២ ឈ្មោះ ម ណ ភេទស្រី អាយុ ៤ឆ្នាំ មុខរបរនៅផ្ទះ ក្មេងស្រីរងគ្រោះទាំងពីរនាក់ ស្នាក់នៅជាមួយម្ដាយ នៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមការរៀបរាប់ពីអុំស្រីរបស់ក្មេងរងគ្រោះ ទាំងពីរនាក់ ឈ្មោះ ជា សំអាន អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ បានឱ្យដឹងថា ប្អូនស្រីរបស់គាត់ ត្រូវជាម្តាយក្មេងរងគ្រោះ ជាស្រ្តីមេម៉ាយកូន ៤នាក់ស្រី២នាក់ និងប្រុស២នាក់ ដោយសារតែការងារជាកម្មករសំណង់ ទើប​បានស្គាល់គ្នាជាមួយបុរសជាប្តីចុងសព្វថ្ងៃ ហើយបានសែនព្រេនរស់នៅជាមួយគ្នាជាប្តីប្រពន្ធបាន ៧ខែមកហើយ ។


ចាប់តាំងពីបុរសជាប្តីចុងមករស់នៅជាមួយគ្នា ក្នុងតូបកម្មករនៅបុរីពិភពថ្មីចំការដូង បុរសជាប្តី ពេលផឹកស៊ីស្រវឹងម្ដងៗ តែងតែយកចង្អុលម្រាមដៃ លូកចូលប្រដាប់ភេទកូនស្រី ទាំងពីរនាក់ជាញឹកញាប់ តែក្មេងស្រីខាងលើមិនហ៊ានប្រាប់ម្តាយទេ ទើបតែនៅ​ម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧​ ​ឪពុកចុងផឹកស្រាស្រវឹង បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំ លូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ ត្រូវជាកូនចុងទាំង ២នាក់ ​ពេលនោះប្រពន្ធ​ចុងដែលត្រូវជាម្តាយបង្កើត​ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និងស្តីបន្ទោសឱ្យជនសង្ស័យ «ថាបើឯងមិនស្រឡាញ់ខ្ញុំ កុំធ្វើបាបកូនរបស់ខ្ញុំ» ស្រាប់តែធ្វើឱ្យមានការឈ្លោះប្រកែកគ្នាជាមួយប្តីប្រពន្ធតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាម៉ោង៨​យប់ ថ្ងៃកើតហេតុ រូបគាត់ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ១គ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1CX-3357 ចេញពីផ្ទះទៅយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ពេលទៅដល់ផ្ទះ គាត់បានយកក្មេងស្រីរងគ្រោះទាំងពីរនាក់ទៅងូតទឹកឱ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំងពីរនាក់ ថាមាននរណាលេងប្រដាប់ភេទរបស់ឯងទេ? ទើបក្មេងស្រីរងគ្រោះទាំងពីរនាក់ឆ្លើយប្រាប់ថា ឪពុកចុង​ពេលដែលផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរ ជាច្រើនលើកមកហើយ ធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ។


នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ អ៊ុំស្រីបាននាំក្មេងស្រីរងគ្រោះទៅពិនិត្យ និងធ្វើកោសល្យវិច័យនៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយលោកគ្រួពេទ្យបានប្រាប់ថា ក្មេងស្រីទាំងពីរនាក់មានស្នាមដាច់រហែកនៅត្រង់ប្រដាប់ភេទ ​ក៏បានទូរសព្ទ័ប្រាប់ទៅអង្គការ CPU​ ដែលជាអង្គការគាំពារកុមារ ឱ្យជួយអន្តារាគមន៍​ ទើបអង្គការ បាននាំ​អ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ទៅដាក់ពាក្យបណ្តឹង ​នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
​បន្ទាប់ពី​ទទួលបានពាក្យបណ្ដឹងហើយ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ នគរបាលខណ្ឌដង្កោ ក៏បាននាំក្មេងស្រីរងគ្រោះទាំង និងអុំស្រីទៅចង្អុលជនសង្ស័យដល់កន្លែងកើតហេតុ ​នៅក្នុងការដ្ឋានសំណង់​ ក៏ឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការ​សួរនាំ នៅអធិការខណ្ឌដង្កោ ។
​បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរ​នៅអធិការរដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕

No comments