សហាវណាស់!! រថយន្ដសាំយ៉ុន បុកគិនអូសមនុស្សស្លាប់ពីរនាក់ (មានរូបភាព)
សេចក្ដីរាយការណ៏ ថ្ងៃទី២១ កក្កដា ២០១៧ ខេត្តក្រចេះ៖
កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧
ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៣៧៧ រង្វង់មូលព្រាបស
ទៅផ្លូវបំបែកខ្លាស្ទុះ ក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី
ក្រុងក្រចេះ មនុស្ស២នាក់ស្លាប់យ៉ាងរន្ឋត់។ បើតាមប្រភពបានឲ្យដឹងថា
មានករណីគ្រោះចរាចរណ៍មួយកើតឡើងបង្កឡើងដោយរថយន្ដ បុក
ម៉ូតក្នុងដំណើរទិសដៅស្របទិសគ្នា
ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូលើផ្លូវជាតិ ត្រូវ រថយន្ដម៉ាក
សាំងយ៉ុង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AL-9960
បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យ មនុស្សប្រុសស្រី២នាក់ស្លាប់ភ្លាមៗ
និងកន្លែងកើតហេតុ។
ជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ខៃ ខន អាយុ៣៥ឆ្នាំភេទប្រុស ស្លាប់និងកន្លែងរស់នៅភូមិអូរឫស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ និងអ្នករួមដំណើរជាមួយឈ្មោះ ស្រី សំស៊ីណន់ អាយុ៣០ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ រស់ភូមិក្បាលកោះ សង្កាត់កោះទ្រង់។
សូមបញ្ជាក់ថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារធ្វើបុណ្យ តាមប្រពៃណី ដោយឡែកវត្ថុតាងទាំងម៉ូតូ និងរថយន្ដយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Post a Comment