Header Ads

សាហាវញាក់សាច់..!! បំបែកសំណុំរឿង​ចាប់​ក្មេង​ជំរិត​ទារប្រាក់ ចាប់បាន​ស្ត្រីជន​សង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង…



ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នេះនៅផ្ទះសំណាក់ ហ្គាឌិន ភូមិមុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន ឈ្មោះ សេង សុខលី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅ ភូមិកន្ទោគ សង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។


ចំណែកឯក្មេងរងគ្រោះ មានឈ្មោះម៉ុក ចាន់រស្មី ហៅម៉ី ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិព្រៃតាមួយច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រៀននៅសាលាបឋមសិក្សាអង្គលំទង ដែលមានឪពុកឈ្មោះម៉េងអោក ម្តាយឈ្មោះភី សោភា ។
ដោយមានកិច្ចសហការជាមួយនិង អាណាព្យាបាលក្មេងស្រីរងគ្រោះ និង ដោយសហការជាមួយនិង នគបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានដាក់តាមគោលគោលដៅ ទីតាំងកន្លែងផ្ញើលុយវីង ។
ក្រោយពីអាណាព្យាបាលជនរងគ្រោះចរចាតម្លៃត្រូវរ៉ូវគ្នាអស់ហើយ ជនសង្ស័យបានហៅម៉ូតូឌុបទៅទីតាំងវីងលុយ ដើម្បីបើកលុយដែលឪពុកម្តាយក្មេងស្រីរងគ្រោះវេទៅឲ្យ នៅពេលទៅដល់សមត្ថកិច្ចបានព័ទ្ធចាប់តែម្តង ៕

No comments