Header Ads

ភ្លើងតណ្ហាឆេះនាំគ្នាឡើង​ផ្ទះសំណាក់ ដើម្បី​រួមរ័កទល់ភ្លឺ បែរ​ជាត្រូវ…


រាជធានី​ភ្នំពេញ : បន្ទាប់ពី​ប្រលែង​លេង​ជាមួយនឹង​ភ្លើងតណ្ហា យុវជន​បាន​ក្លាយជា​អ្នកទោស បន្ទាប់ពី​បាន​នាំ​ក្មេងស្រី​១៣​ឆ្នាំ ចូលទៅ​ក្លិប​កម្សាន្ត​ឌី​ស្កូ រួច​នាំចូល​ផ្ទះសំណាក់ និង​បាន​ក្រេបទឹក​ឃ្មុំ​យ៉ាង​ផ្អែម​ត្រជាក់ តែ​ក្នុង​១​យប់​បានសម្រេច​ចំនួន​២​ដង ប៉ុន្តែ​ខាង​ប្រុស​នៅ​មិនទាន់​អស់ចិត្ត​ទៀត​ដោយនៅ​ថ្ងៃ​បន្ទាប់​បាន​តាម​ទៅរក​នាង​ដល់ផ្ទះ និង​បាន​ឱបថើប​គ្នា​ទាំង​ថ្ងៃ​ថែមទៀត ចៃដន្យ​ត្រូវបាន​ឪពុកម្ដាយ​ខាង​ស្រី​ឃើញ​បាន​ប្ដឹង នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្ដង​។
ការចាប់ខ្លួន​នោះបាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​ក្មេងស្រី​ខាងលើ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា យុវជន​ខាងលើ​មានឈ្មោះ យន់ សុខ​ឃីម អាយុ​១៧​ឆ្នាំ ជា​ព្រូ​រថយន្ត​ស្នាក់នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម ចៅ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​និង​ក្មេងស្រី​ទាំងពីរ​នាក់​នោះ បាន​បង្កាត់ភ្លើង​ស្នេ​ហ៏​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ​បាន​ស្គាល់គ្នា​និង​មាន​ទំនាក់ទំនង​ស្នេហា​នេះ បាន​រយៈពេល​កន្លះ​ខែ​មុន​តែ ប៉ុណ្ណោះ​។


ពួកគេ​បាន​សាសង​គ្នា​តាមរយៈ​ទូរស័ព្ទ និង​បាន​ស្រឡាញ់គ្នា​ខ្លាំងណាស់ រហូតដល់​វេលាយប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ បាន​ណាត់​ជួបគ្នា​ជា​លើកដំបូង បន្ទាប់មក​បាននាំគ្នា ចូលទៅ​ផឹកស៊ី​រាំលេង ក្នុង​កម្សាន្ត​ឌី​ស្កូ មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។
លុះដល់​វេលាយប់​ជ្រៅ ក្មេងស្រី​រូបនោះ​ក៏បាន​បបួលគ្នា​ចេញពី​ក្នុង​ក្លឹប​នោះ និង​បាន​ត្រូវរ៉ូវ​គ្នា​ចូលទៅ​ដេក​នៅផ្ទះ​សំណាក់​៣​ដុល្លារ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វ៉េង​ស្រង​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ពេលនោះ​ពួកគេ​ទាំងពីរ​នាក់ បាន​ស្ម័គ្រ រួមរ័ក​មេត្រី​ជាមួយគ្នា​យ៉ាង បានសម្រេច​ចំនួន​២​ដង ហើយ​រហូតដល់​ព្រឹក​ឡើង​ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។​
​លុះដល់​ថ្ងៃទី​១៨ ខែកក្កដា ពួកគេ​បាន​ណាត់​ជួបគ្នា​ម្ដងទៀត​នៅផ្ទះ​ខាង​ស្រី​។ បន្ទាប់មក​ពួកគេ​បាន​ឱបថើប គ្នា​នៅក្នុង​ផ្ទះ​ខាង​ស្រី​នោះ និង​ត្រូវបាន​ឪពុកម្ដាយ​ខាង​ស្រី​ឃើញ ជជីក​សួរ​រឿង​នាង​អត់​ចូល​ផ្ទះ​កាលពី​យប់ ទើប​ធ្លាយ​រឿង​រួមរ័ក​គ្នា ក៏បាន​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ចាប់ខ្លួន​ខាង​ប្រុស​ដោយបាន​ចោទប្រកាន់ថា បាន​ចាប់រំលោភ​កូនស្រី​គាត់ និង​ឲ្យ​នគរបាល នាំយកទៅ​ធ្វើការ​សាកសួ​រ​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

No comments