Header Ads

បើចាប់បានគួរកាត់ទោសយ៉ាងមុិច ! នារីម្នាក់ត្រូវបានសន្តិសុខបាញ់សំលាប់ព្រោះតែមិនព្រម……

ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​ជា​កម្ម​ករ​ថែ និង​ដាំ​ដំឡូង​ម្នាក់​​នៅ​ក្នុង​ក្រុម​ហ៊ុន MH ស៊ី​ជេ​ ជា​ក្រុម​ហ៊ុន​ដាំ​ដំណាំ​ដំឡូង​មី​ស្ថិត​នៅ​​ជាប់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​​ នា​ម៉ោង​៩​និង​១០​នាទី​យប់ នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​។ ឃាតក​គឺ​​​​ជា​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​​ដែល​ស្រវឹង​ ហើយ​ព្យា​យាម​អូស​ដៃ​នាង​ឱ្យ​​ឡើង​លើ​​គ្រែ​​ដើម្បី​បំពេញ​តណ្ហា​​ដែល​កំពុង​ពុះ​កញ្ជ្រោល​ តែ​នាង​ពុំ​ព្រម​ ព្រោះ​ជា​ពេល​ដែល​«នាង​មក​រដូវ» ក៏​​ស្រាប់​​តែ​សន្តិ​សុខ​​ទុរយស​នោះ បាញ់​ប្រហារ​១​គ្រាប់​ដោយ​កាំភ្លើង​ AK47 ចំ​លើ​សុដន់​ខាង​​ស្តាំ​ បណ្តាល​ឱ្យ​នាង​ដួល​​ស្លាប់​ក្នុង​ថ្លុក​ឈាម ហើយ​​ជន​ដៃ​ដល់​ជា​សន្តិសុខ​​រូប​នោះ​បាន​គេច​ខ្លួន​បាត់។


ហេតុ​ការណ៍​ព្រៃ​ផ្សៃ​នេះ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំ​ស្រួច​ និង​កង​រាជ​​អាវុធ​ហត្ថ​ស្នាក់​ការ​ឧទ្យាន​ជាតិ​គិរី​រម្យ​ឱ្យ​ដឹង​ថា ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​សាយ ម៉ៅ អាយុ​៣៩​ឆ្នាំ មាន​ទី​​លំនៅ​​​ក្នុង​​ភូមិ​ហង្ស​ស្វាយ​ចេក ឃុំ​ចារ​ ​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែវ។ នាង​បាន​មក​ធ្វើ​ជា​កម្ម​ករ​​ដាំ​ដំឡូង​ឱ្យ​ក្រុម​ហ៊ុន​ស៊ីជេ​នេះ​អស់​រយៈ​​ពេល​ជា​​យូរ​មក​ហើយ។ ឯ​កន្លែង​ស្នាក់​នៅ​ត្រូវ​បាន​ម្ចាស់​​ក្រុម​ហ៊ុន​​​ធ្វើ​ឱ្យ​ស្នាក់​​នៅ​ក្នុង​កសិ​ដ្ឋាន​​ដោយ​មាន​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ស្នាក់​នៅ​​ក្បែរៗ​គ្នា​។ សមត្ថ​កិច្ច​បាន​ប្រាប់​ទៀត​ថា នៅ​ម៉ោង​៩​និង​១០​នាទី​​យប់​ គេ​ឮ​ស្នូរ​ផ្ទុះ​អាវុធ​នៅ​ក្នុង​បន្ទប់​​របស់​នាង​សាយ ម៉ៅ ។ អ្នក​នៅ​ក្បែរ​បន្ទប់​រួម​ទាំង​បណ្តា​អ្នក​នៅ​ក្នុង​កសិ​ដ្ឋាន​មាន​ការ​ភ្ញាក់​​ផ្អើល​ និង​រត់​មក​មើល​ទើប​ដឹង​ថា នាង​សាយ ម៉ៅ ត្រូវគេ​បាញ់​មួយ​​គ្រាប់​ចំ​​សុដន់​ខាង​ស្តាំ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម។


មន្ត្រី​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​ផ្នែក​ពិនិត្យ និង​វិភាគ​​បាន​ឱ្យ​ដឹង​ថា ​អ្នក​បាញ់​ប្រហារ​នាង​ជា​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន MH ស៊ីជេ​​នេះ។ ក្រោយ​ពី​បាញ់​​នាង​ស្លាប់​​ឃាតក​បាន​​រត់​​គេច​ខ្លួន​ទាំង​យប់​បាត់​​​ស្រមោល​។ ប្រភព​ដដែល​បាន​​ឱ្យ​ដឹង​ទៀត​ថា នាង​សាយ ម៉ៅ ​ត្រូវ​ឃាតក​បាញ់​សំលាប់​ដោយ​សារ​មិន​យល់​ព្រម​តាម​ការ​​​​បង្ខិត​បង្ខំ​​ឱ្យ​នាង​ចូល​បន្ទប់​​ដើម្បី​​រួម​រ័ក​។ ​ឯ​សន្តិ​សុខ​​​ជា​ឃាត​ក​ត្រូវ​​គេ​ស្គាល់​​ឈ្មោះ​កែវ រ៉ា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ចង្កៀង​ ឃុំ​​ទទុង ស្រុក​ដង​ទង់ ខេត្ត​កំពត។


No comments