ខ្វះលុយមើលកូនស្រីបាក់ជើង អ្នកប្រដាល់ សៀវ ង៉ុយ ចង់ធ្វើសន្ដិសុខ
ខណៈ កម្រៃពីសង្វៀនហាក់ធ្លាក់ចុះ
ថែមទាំងជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យកូនស្រីបាក់ជើង
ទាំងពីរកន្លងមកអ្នកប្រដាល់សម្បូរបទពិសោធ សៀវ ង៉ុយ
បង្ហើបថា ចង់រកការងារជាសន្តិសុខ
ក្រៅពីអាជីពឈឺសាច់មួយនេះបន្ថែមទៀត
ដើម្បីបង្កើនចំណូលផ្គត់ផ្គង់គ្រួសាររបស់ខ្លួន។
អ្នក ប្រដាល់មានប្រភពពីខេត្តព្រៃវែងរូបនេះរៀបរាប់ថា ក្រៅពីឡើងរេញខ្លួនមានតែចាប់ការងារជាសន្ដិសុខដ្បិត ពុំបានរៀនសូត្រជ្រៅជ្រះដូចគេ។
សិស្សគុនក្លិបក្រសួងការពារជាតិ រៀបរាប់ ៖”បើថាមានបងប្អូន ដែលស្រលាញ់គាំទ្ររូបខ្ញុំ ឲ្យខ្ញុំធ្វើការក៏បាន ព្រោះអីខ្ញុំមិនបានរៀនចេះដឹងទេ តែបើធ្វើការសន្ដិសុខ ខ្ញុំអាចធ្វើបាន។ ខ្ញុំមិនគិតពីប្រាក់ខែច្រើនមិនច្រើនទេ ឲ្យបានចំណូលចូលខ្លះបង។ វាកាត់បន្ថយហាត់ខ្លះអីខ្លះ អាចរាងធួរស្បើយដែរការងារនៅក្នុងផ្ទះ”។
ម្ចាស់ ខ្សែក្រវាត់ប្រាក់រង្វាន់១ម៉ឺនដុល្លារ សមរភូមិអ្នកប្រយុទ្ធវគ្គ១របស់ PNN រូបនេះ បន្ថែមថា ទោះបានការជួយពីសប្បុរសជនជារឿយៗក្ដី ប៉ុន្តែក៏បារម្ភពីជីវភាពប្រពន្ធកូនក្រែងថ្ងៃណាមួយ សុខភាពលែងអំណោយផល ពុំអាចរកចំណូលបាននាថ្ងៃណាមួយ។
ជើងខ្លាំងប្រចាំទម្ងន់៥៤គីឡូបន្ត ៖”ប្រដាល់ជាឆ្នាំងបាយរបស់ខ្ញុំបង អត់ប្រដាល់ក៏យើងមិនអាចធ្វើអ្វីផ្សេងបានដែរព្រោះអីខ្ញុំ អត់សូវចេះអីផង រៀនក៏មិនបានជ្រៅជ្រះដូចគេ។ ខ្ញុំបារម្ភច្រើន ប្រសិនខ្ញុំវ៉ៃអត់កើតដូចជា បាក់ជើង បាក់ដៃអី ខ្ញុំមិនដឹងថា រកពីណាគេជួយចិញ្ចឹមកូនប្រពន្ធខ្ញុំទេបង ក្រៅពីរូបខ្ញុំ”។
គួរដឹងដែរថា សៀវ ង៉ុយ ចូលប្រឡូកប្រដាល់តាំងពីឆ្នាំ២០១០ ដោយមានស្ថិតិប្រកួតសរុបជាង៣០០លើក និង គ្រងខ្សែក្រវាត់ក្នុងស្រុក៣ខ្សែ។ ជាអកុសល សិស្សគុនក្លិបប្រដាល់ក្រសួងការពារជាតិវ័យ២៦ឆ្នាំរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃទី០២ កក្កដា បណ្ដាលឲ្យរបួសក្បាល ចំណែកកូនស្រីបាក់ជើងទាំង២ កំពុងដង្ហោយរកជំនួយសម្រួលការព្យាបាល៕

Post a Comment