មិនធម្មតាកូនស្រី យុគ ចិន្ដា ចេញទៅប្រកួតចម្រៀងក្រៅប្រទេស
កូនស្រីពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្ដា
គ្រោងនឹងចេញទៅប្រកួតចម្រៀង នៅប្រទេសសិង្ហបុរី ថ្ងៃទី២២ ខែ
កក្កដា ឆ្នាំ២០១៧ ខាងមុខនេះតាមការជ្រើសរើសពីលោកនាយកសាលា
ស្រណោះតន្ត្រី។
យុគ ចិន្ដា បានលើកឡើងថា នាងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនស្រី ដែលមានឱកាសបានចេញទៅប្រកួតប្រជែងបទចម្រៀង ជាលក្ខណៈអាស៊ាននៅប្រទេសសិង្ហបុរី ទោះបីជាប់ឬមិនជាប់នេះគឺជាសមត្ថភាពរបស់កូនស្រីដែលបង្ហាញភាពក្លាហាននៅលើឆាកអន្តរជាតិ រួមទាំងក្មេងៗខ្មែរដែលទៅពីសាលាស្រណោះតន្ត្រី ២០ នាក់ទៀត។
“នេះគឺជាលើកទី១ដែលកូនស្រីខ្ញុំបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ កូន អម គាត់អាចលេងព្យាណូ និងចម្រៀងបានល្អដូចគ្នា តែខាងនាយកសាលា គាត់សង្ឃឹមថាកូន អម ច្រៀងបទចម្រៀងមានឱកាសទទួលបានមេដៃមាសជាងលេង ព្យាណូ"។ ពិធីការិនីចាស់វស្សារូបនេះថ្លែង។
ដោយឡែកលោក សូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្ត្រី នៅម្ដុំបឹងកេងកង បានមានប្រសាសន៍ថា នៅក្នុងសាលាស្រណោះតន្ត្រី មានសិស្សសរុបទាំងអស់ជាង ១៨០ នាក់ តែក្នុងចំណោមសិស្សជាង១៨០ នាក់មាន ២១ នាក់ដែលត្រូវបានចេញទៅប្រកួតនៅប្រទេសសិង្ហបុរីតាមការប្រឡងប្រកួតជម្រុះពីសាលាស្រណោះតន្ត្រីផ្ទាល់តែម្ដង។
លោក និយាយថា៖"នៅក្នុងព្រឹត្តិការណ៍ Asian Art Festival 2017 ខាងមុខនេះមាន១១ ប្រទេសដែលចូលរួមប្រកួត ដែលបង្កើតឡើងដោយប្រទេស សិង្ហបុរីតែម្ដង គេរៀបចំព្រឹត្តិការណ៍លើកទី៣ តែកម្ពុជាយើងទើបតែមានឈ្មោះឆ្នាំហ្នឹងទៅប្រកួត សម្រាប់សាលាស្រណោះ នៅក្នុងឆ្នាំនេះយើងបញ្ជូនសិស្ស២១នាក់ចេញទៅប្រកួត ក្នុងនោះក៏មានកូនស្រីបង យុគ ចិន្ដា ដែរ"។
គួរបញ្ជាក់ថា កូនស្រីអ្នកនាង យុគ ចិន្ដា ដែលមានឱកាសចេញទៅប្រកួតនៅប្រទេស សិង្ហបុរី មានអាយុ១៤ ឆ្នាំ ឈ្មោះ យុគ ដាពេជ្រ ហៅអម៕

Post a Comment