Header Ads

ពិតជារន្ធត់ណាស់! ស្ត្រីម្នាក់ធ្វើអត្តឃាត ដោយឈឺចាប់ពេក ពីការចាប់រំលោភ របស់ឪពុក បងប្រុស និងពូខ្លួនឯង


 បរទេស៖ នៅជុំវិញពិភពលោកយើងនេះ មនុស្សរាប់លាននាក់ ទទួលរងការចាប់រំលោភផ្លូវភេទ ទាំងបំពានជា រៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាបទជនល្មើសទាំងនេះ មានមួយចំនួនធំ ពុំត្រូវបាននាំយកមកកាត់ទោសនៅឡើយទេ ប៉ុន្តែមានមួយចំនួនតូច ត្រូវបានកាត់ទោសទៅតាមច្បាប់។ លើសពីនេះទៅទៀត ជនរងគ្រោះ ដោយការបំពាន ចាប់រំលោភ ចាប់បង្ខំ ផ្លូវភេទ មានផលប៉ះពាលដល់រាងកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
វាពិតជាគួរឲ្យសោកស្តាយណាស់ មិនមែនគ្រប់ជនល្មើសករណីចាប់រំលោភទាំងអស់ ត្រូវបានគេនាំយក មកដាក់ទោសទៅតាមច្បាប់នោះទេ។ ហើយបើទោះជាពួកគេត្រូវបាននាំមកកាត់ទោស ក៏ពួកគេមិនបានជាប់ទោស សមនិងអ្វីដែលពួកគេបានប្រព្រឹត្តដែរ។ ក្នុងនោះវាក៏មានករណីរបស់ស្រ្តី “Pitchie Inoue” ជាកម្មកានីចំណាក់ស្រុកនៅប្រទេសជប៉ុនម្នាក់។
បើយោងតាមស្រ្តីរងគ្រោះ “Pitchie Inoue” បានឲ្យដឹងថា៖ ឪពុក បងប្រុស ពូ និងក្រុមគ្រួសារមិត្តភក្តិនាំគ្នាចាប់រំលោភនាង នៅពេលនាងស្នាក់នៅប្រទេសហ្វីលីពីន។
អ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺ ម្តាយនាងបានដឹងរឿងទាំងអស់ ប៉ុន្តែម្តាយរូបនេះ បែរជាសុខចិត្តនៅស្ងៀម ព្រោះមិនចង់ឲ្យរឿងអាស្រូវគ្រួសារបែកធ្លាយទៅក្រៅ នាំឲ្យគេសើចចំអក និងខ្មាស់គេ។
បើទោះបីជាស្រ្តី “Pitchie Inoue” បានរៀបការជាមួយបុរស ដែលព្រមទទួលយកអតីតកាលដ៏ជូរចត់របស់នាង និងកសាងជីវិតថ្មីហើយក្តី ប៉ុន្តែរឿងអតីតកាលរបស់នាង តែងតែដក់ជាប់ក្នុងចិត្ត ឈឺគ្មានថ្ងៃបំភ្លេចបាន។ ជនម្នាក់ក្នុងចំណាមអ្នកចាប់រំលោភនាង បានប្រាប់នាងថាបើចង់ធ្វើអត្តឃាតខ្លួនឯង ត្រូវធ្វើវានៅក្នុងប្រទេសជប៉ុនទៅ។
ដើម្បីបំពេញបំណងគ្រួសារ នាងបានសម្រេចចិត្ត លេបថ្នាំជាច្រើនគ្រាប់ ម្តងទាំងអស់ ព្រមទាំងនាងបានថតវីដេអូអំពី អំពើអត្តឃាតខ្លួនរបស់នាងក្នុងទូរស័ព្ទដៃទៀតផង។ បន្ទាប់មកវីដេអូត្រូវបានបែកធ្លាយ និងត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយគណីឈ្មោះ “Jayson D delos Reyes” និងមានការចែកចាយឡើងកក្រើករហូតមកដល់ថ្ងៃនេះ៕




 

No comments