ចង់ចំណេញដាច់ចំណង!! គ្រូបង្រៀនម្នាក់ ត្រូវនារីជាកម្មកររោងចក្របបួលចូលផ្ទះសំណាក់វ៉ៃសិចជាង ៣ម៉ោងចេញពីបន្ទប់ទឹកវិញ នាងស៊ីដាច់អស់ម៉ូតូមួយគ្រឿង
រាជធានីភ្នំពេញ ៖
បុរសម្នាក់មកពីខេត្តពោធិ៍សាត់ បានណាត់ជួបស្រីស្នេហ៍ នៅរាជធានីភ្នំពេញ
ដើម្បីឌុបគ្នាដើរលេង តែត្រូវស្រីស្នេហ៍បបួល ចូលផ្ទះសំណាក់
ហើយប្រើល្បិចយកម៉ូតូមួយគ្រឿង ខណៈដែលជនរងគ្រោះ ចូលក្នុងបន្ទប់ទឹក
បង្កឲ្យមានការផ្អើលឆោរឡោ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧
ស្ថិតក្នុង រិទ្ធីហេង១ តាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលចាញ់បោកស្រីស្នេហ៍ អស់ម៉ូតូមួយគ្រឿងនោះមានឈ្មោះ នុត ស៊ីសុម៉ន
អាយុ ២៥ឆ្នាំ មុខរបរជាគ្រូបង្រៀន មានស្រុកកំណើតនៅភូមិផ្សារ ឃុំអន្លង់ត្នោត
ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ម៉ូតូដែលបាត់នោះ ម៉ាកហុងដាសេ១២៥
ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ រីឯនារីជាជនសង្ស័យ
ត្រូវបានគេស្គាល់ឈ្មោះ ផាន់ណា អាយុ ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ
ស្នាក់នៅផ្ទះជួលម្តុំទឹកថ្លា ខណ្ឌសែនសុខ។
ជននរងគ្រោះធ្លាប់ស្គាល់នារីខាងលើនេះ រយៈពេល ២-៣ខែមកហើយ ថែមទាំងធ្លាប់ដើរលេង
និងចូលផ្ទះសំណាក់ ជាមួយគ្នាទៀតផង រហូតដល់នាង បានមកធ្វើការនៅភ្នំពេញ
ចំណែកខ្លួនធ្វើការនៅស្រុកកំណើត ។ នៅថ្ងៃកើតហេតុជនរងគ្រោះ និងនារីសង្ស័យ
បានទូរស័ព្ទណាត់គ្នា ដើម្បីជិះម៉ូតូដើរលេង ហើយនាងបានបបួល ចូលផ្ទះសំណាក់
នៅវេលាម៉ោង ២រហូតដល់ម៉ោង ៥ល្ងាច ។ ពេលចូលផ្ទះសំណាក់ហើយ ជនរងគ្រោះបានចូល
ក្នុងបន្ទប់ទឹក ពេលចេញមកវិញ មិនឃើញនារីសង្ស័យនោះទេ ហើយបាត់ម៉ូតូទៀតផង៕
Post a Comment