បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ២៤ម៉ោងមួយកន្លែង និងឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៩នាក់
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជន បានចុះបង្ក្រាប
និងឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៩នាក់ដែលប្រកបរបរបម្រើសេវាផ្លូវភេទ
នៅចំណុចផ្ទះលេខ23Eo ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨០ ម្តុំផែថ្ម ស្ថិតក្នុងភូមិ៤
សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពពត៌មានពីស្ត្រីរកសុីបម្រើសេវាផ្លូវភេទនៅទីតាំងខាងលើបានអោយដឹងថា ទីតាំងនេះបើកបម្រើសេវាផ្លូវភេទ២៤ម៉ោង ដោយភ្ញៀវរួមភេទម្តងតម្លៃ៣មុឺនទៅ៤មុឺនរៀល ហើយលុយនេះត្រូវចែកស្មើជាមួយម្ចាស់ទីតាំង ម្ចាស់ទីតាំងខាងលើមានឈ្មោះ ប៊ិន ភេទប្រុស អាយុជាង៤០ឆ្នាំ ប៉ុន្តែម្ចាស់ទីតាំងមិននៅកន្លែងកើតហេតុទេពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការឆែកឆេរ និងដកហូតបានស្រោមអនាម័យអូខេមួយប្រអប់ធំ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីជនជាតិវៀតណាមទាំង៩នាក់ទៅសង្គមកិច្ចដើម្បីធ្វើការអប់រំ ចំណែកទីតាំងខាងលើត្រូវបិទជាបណ្តោះអាសន្ន៕

Post a Comment