បើមិនញ៉ាំរបស់មួយនេះ ទោះខំយ៉ាងណា ក៏មិនងាយស្រកគីឡូដែរ!
បញ្ហាទម្ងន់ជារឿងដ៏សំខាន់មួយដែលនារីៗតែងយកចិត្តទុកដាក់
អ្នកខ្លះដល់ថ្នាក់មិនហ៊ានញ៉ាំ ព្រោះខ្លាចធាត់
អ្នកខ្លះត្រូវបង្ខំចិត្តហាត់ប្រាណដើម្បីសម្រករាង។
ប៉ុន្តែមានដែលឆ្ងល់ទេថា ជួនកាលអ្នកខំប្រឹងហាត់ប្រាណ
មិនសូវហ៊ានញ៉ាំអាហារខ្លាញ់ ឬអាហារឆ្ងាញ់
តែនៅមិនទទួលបានរាងស្អាត?
ពេលនេះមានការបង្ហាញមួយច្បាស់លាស់ថា ការតមអាហារ ឬហាត់ប្រាណ មិនប្រាកដថាអាចសម្រកទម្ងន់បានជោគជ័យទេ បើអ្នកមិនព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana បានរកឃើញថា អ្នកដែលចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិជាប្រចាំ ២៥%គឺមិនងាយដុះក្បាលពោះ ហើយ២១%ទៀតអាចមិនមានសាច់រីកនៅត្រង់ចង្កេះ។
គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិប្រូតេអ៊ីនដែលមានក្នុងរុក្ខជាតិ មានកាកសរសៃដែលល្អសម្រាប់ការតមអាហារ និងមានខ្លាញ់ល្អសម្រាប់រាងកាយ ដែលអាចធ្វើឱ្យរាងកាយរបស់អ្នកឆ្អែតបានយូរ។ ដូច្នេះហើយ ការញ៉ាំគ្រាប់ធញ្ញជាតិបានច្រើន វានឹងជួយឱ្យក្រពះរបស់អ្នកមិនសូវឃ្លាន ហើយអាចជួយរក្សាទម្ងន់បានស្ថិតស្ថេរ មិនឡើងមិនចុះបានដូចពីមុន៕
ប្រភព៖ Brightside

Post a Comment