Header Ads

ចេះនិយាយទៅរួច!! រំលោភកូនស្រីគេ ដល់ពេលឪពុកគេដឹង សុំកូនគេរៀបការ (មានរូបភាព)

សេចក្ដីរាយការណ៏ ថ្ងៃទី១៩ កក្កដា ២០១៧ ពោធិ៍សាត់​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ សហការ​​​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ ​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​ ជាមួយ​វត្ថុ​តាង​ជាក់ស្ដែង​ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​​ក្រោយ​ពី​ជន​នេះ​​ប្រើ​ល្បិច​ចាប់​នាងក្រមុំ​រំលោភ​បាន​សម្រេច ​ហើយ​អង្វរ​សុំ​យក​ធ្វើ​ជា​​​​​​គូ​អនាគត​ តែ​គ្រួសារ​រងគ្រោះ​​មិន​ព្រម។


ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​១១​និង​២០​នាទី​ព្រឹក ​ត្រង់​ចំណុច​ក្រោម​ដើម​ស្វាយចន្ទី​ ស្ថិត​ក្នុង​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់។លោក​សេង គឹម ហ៊ួ​រ ​នាយ​ប៉ុស្តិ៍​នគរបាល​គ្រប់គ្រង​ការងារ​មូលដ្ឋាន​នេះ​បាន​ឲ្យ​ដឹង​ថា ​៖​​ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន​នេះ ​ឈ្មោះ​ផាត់ វីរៈ ​ហៅ​វ៉ើន ​អាយុ​២២​ឆ្នាំ ​​ឯ​នាងក្រមុំ ជា​​ជន​រងគ្រោះ​ឈ្មោះ ទ.ស.ធ​ អាយុ​២០​ឆ្នាំ។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​​​កើតហេតុ​ខាងលើ​​ជាមួយ​គ្នា។យោង​តាម​​ពាក្យ​បណ្ដឹង​របស់​នារី​រងគ្រោះ​ និង​ការ​ស្រាវជ្រាវ​​ លោក ហ៊ួ​រ ​បាន​បញ្ជាក់​ថា ​៖​នៅ​មុន​ពេល​កើតហេតុ​​ ​នារី​រងគ្រោះ​បាន​ចេញ​ទៅ​ក្រោយ​ផ្ទះ​ប្រហែល​១០០​​ម៉ែត្រ​​ក្នុង​គោលបំណង​យក​ខោអាវ​ទៅ​បោក​ ​​​នៅ​អណ្ដូងទឹក​​​ទីនោះ។ ពេល​នាង​កំពុង​យោង​ទឹក​ដង​បោក​ខោ​អាវ​ ​​​ជនសង្ស័យ​​​​ ​នៅ​ក្រោម​ដើម​ស្វាយចន្ទី​ក្បែរ​នោះ ​ក៏​ប្រើ​ល្បិច​ធ្វើជា​ស្រែកហៅ​ខ្ទី​យោង​ទឹក​ដង​ឲ្យ​គោ​ផឹក។ ខណៈ​នាង​យក​យោង​ទឹក ​ទៅ​ឲ្យ​ ស្រាប់តែ​​​​​ជនសង្ស័យ​នោះ ​ក៏​ធ្វើ​ការ​ចាប់​រំលោភ​នាង​រហូត​បានសម្រេច​នៅ​ក្រោម​ដើម​ស្វាយចន្ទី​នោះ​តែម្ដង។
លោក​មេ​ប៉ុស្តិ៍​បន្ត​ថា ​៖​ ក្រោយ​ពេល​បុរស​នេះ​ ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​សម្រេច​​រួច​មក ​​នារី​រងគ្រោះ​ក៏បាន​រត់​ផ្ទះ​ប្រាប់​ពី​ដើមហេតុ​ដូច​ខាង​លើ​នេះ ​ឲ្យ​ក្រុម​គ្រួសារ​ស្ដាប់​ ហើយ​ប្ដឹង​នគរបាល។ ភ្លាមៗ​នោះ​​​​​ លោក​ក៏​បាន​​ចាត់​វិធានការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ និង​វត្ថុ​តាង​មក​កាន់​នគរបាល​តែម្ដង។
លោក​សេង គឹមហ៊ួរ ​បញ្ជាក់​ជា​​ចុងក្រោយ​ថា ​៖​ ករណី​នេះ ​ជនសង្ស័យ​​ ​ក៏បាន​សារភាព​ទទួលស្គាល់​ការពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ដែរ ​ហើយ​ថែមទាំង​សុខចិត្ត​យក​នាង​ធ្វើជា​ភរិយា​ទៅ​ថ្ងៃ​អនាគត​ទៀត។ តែ​​​ក្រុម​គ្រួសារ​ខាង​ស្ត្រី​ដាច់​អហង្ការ មិន​ទទួលយក​ការ​អង្វរ​នេះ​ទេ ​គឺ​ទាមទារ​សំណង​​ចំនួន​៧​ពាន់​ដុល្លារ ​ទើប​បញ្ចប់​រឿង ​តែ​បើ​អត់​លុយ​ទេ ​សូម​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

No comments