ម្ដាយចាស់សួរដដែលៗ កូនខឹងគំហកដាក់ ទាល់ម្ដាយឲ្យមើលរបស់មួយទើបភ្ញាក់ខ្លួន
ម្ដាយមានអាយុ ៥០ឆ្នាំ និងកូនប្រុសអាយុ ២០ឆ្នាំ
កំពុងអង្គុយលេងនៅលើសាឡុងមួយក្នុងបន្ទប់
ស្រាប់តែមានសត្វចាបមួយក្បាល
បានហើរមកទុំលើបង្អួចក្បែរពួកគេអង្គុយ។
ម្ដាយបានងាកទៅឃើញសត្វចាបក៏នឹកទៅដល់រឿងមួយ រួចក៏ចាប់ផ្ដើមចង្អុលទៅកាន់សត្វ រួចសួរកូនថា "នេះជាអ្វីកូនប្រុស"? កូនឆ្លើយភ្លាម៖ "សត្វចាប"។ ពីរបីនាទីក្រោយ ចាបក៏មិនព្រមហើរទៅណា ម្ដាយក៏ចង្អុលទៅបង្អួច រួចសួរបន្តនូវសំណួរដដែលថា "នេះគឺជាអ្វី"? កូនឆ្លើយ៖ ខ្ញុំប្រាប់ហើយតើ វាជាសត្វចាប"។
មួយសន្ទុះក្រោយមក ម្ដាយបានសួរកូនម្ដងទៀតដោយចង្អុលនៅកាន់បង្អួចដដែល "នេះជាអ្វី"?? កូនឆ្លើយទាំងមួម៉ៅ និងសម្ដីធ្ងន់ៗទៅកាន់ម្ដាយថា "ម៉ែ! វាជាសត្វចាប.. សត្វចាប"។ បន្តិចមកទៀតម្ដាយបានសួរកូនជាលើកទី ៤ "នេះជាអ្វីកូន?” ម្ដងនេះ កូនប្រុសអត់ទ្រាំពុំបាន រួចក៏ស្រែកគំហកដាក់ម្ដាយ "ហេតុអ្វីម៉ែ ចេះតែសួរសំណួរដដែលៗ ម្ដងហើយម្ដងទៀត...ក្រែងខ្ញុំប្រាប់ហើយថា វាជាសត្វចាប"។
ម្ដាយឃើញកូនប្រែទឹកមុខជាក្រហមខឹងខ្លាំងបែបនេះ ក៏ដើរចេញពីសាឡុងអង្គុយ ដើរឡើងទៅលើផ្ទះចូលក្នុងបន្ទប់មួយ។ គាត់ក៏បានយកសៀវភៅកំណត់ហេតុចាស់មួយក្បាល រួចដើរចុះមកក្រោមវិញ។ សៀវភៅនេះគាត់បានរក្សាទុកចាប់តាំងពីកូនទើបកើតមកម្ល៉េះ។
កូនប្រុសកំពុងអង្គុយលើសាឡុងដដែលទាំងទឹកមុខក្រញូវ។ ម្ដាយបានដើរទៅក្បែរកូន រួចបើកសៀវភៅកំណត់ហេតុ ហើយឲ្យកូនអាននៅទំព័រដែលរៀបរាប់ពីកូនប្រុសរូបនេះមានអាយុ ៣ឆ្នាំ។ កូនអាន៖«...ថ្ងៃនេះកូនប្រុសរបស់ខ្ញុំ បានកំពុងអង្គុយលេងលើសាឡុង។ មានចាបមួយក្បាលមកទុំលើបង្អួច។ កូនរូបនេះពិតជាចង់ដឹងជាអ្វី ក៏សួរខ្ញុំថា "ម៉ែ! នេះជាអ្វី"?
ពេលនោះខ្ញុំបានប្រាប់ថា "ជាសត្វចាប កូនប្រុស" ប៉ុន្តែបន្តិចក្រោយមក គេនៅតែសួរខ្ញុំដដែលៗច្រើនលើកច្រើនសារប្រមាណ ២០ ទៅ ២៥ដង ហើយខ្ញុំតែងតែឆ្លើយប្រាប់គ្រប់ពេល។ ខ្ញុំមិនបានមួម៉ៅខឹងសូម្បីតែម្ដង បែរជាខ្ញុំមានអារម្មណ៍កាន់តែស្រលាញ់កូន រួចឱបកូនយ៉ាងណែន»។
បន្ទាប់ពីអានចប់ កូនប្រុសគិតថា "នៅពេលខ្ញុំនៅតូច ខ្ញុំបានសួរម្ដាយនៅសំណួរដដែលៗច្រើនដង ប៉ុន្តែគាត់មិនដែលមានអារម្មណ៍ខឹងសូម្បីម្ដង ប៉ុន្តែថ្ងៃនេះ ម៉ែសួរខ្ញុំដូចសំណួរ ខ្ញុំធ្លាប់សួរគាត់ កាលនៅអាយុ ៣ឆ្នាំ តែ ៤ដងសោះ បែរជាខ្ញុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយ ថែមទាំងស្រែកដាក់គាត់ទៀត"។ កូនពិចារណាដឹងកំហុស ក៏បានលុតជង្គង់សុំទោសម្ដាយភ្លាមៗ រួចក៏ឱបម្ដាយវិញដែរ៕
តម្លៃអប់រំរឿង៖ ឪពុកម្ដាយគ្រប់រូបតែងតែមើលថែការពារកូនគ្រប់ពេល ទោះស្ថិតក្នុងស្ថានភាពបែបណា។ នៅពេលអ្នកមានគុណចាស់ទៅ សូមកុំចាត់ទុកពួកគាត់ ជាបន្ទុកសម្រាប់គ្រួសាររបស់អ្នក។ សូមព្យាយាមអត់ធ្មត់ជាមួយឪពុកម្ដាយ នៅពេលពួកគាត់ត្រូវការយើងឲ្យជួយ។ ឪពុកម្ដាយមានសមត្ថភាពពិសេស អាចចិញ្ចឹមកូនច្រើននាក់រាប់ឆ្នាំឲ្យរស់រានមានជីវិតធំដឹងក្ដី ប៉ុន្តែកូនខ្លះមិនអាចចិញ្ចឹមអ្នកមានគុណម្នាក់ ឬទាំង ២នាក់បាននោះទេ៕
ប្រភព៖ បរទេស

Post a Comment