Header Ads

នីតា វរវង្ស៖ ចរិតតួកាច និងភ្លើតភ្លើនមិនប៉ះពាល់ដល់ប្រជាប្រិយភាពទេ

តារា​សម្ដែង​វ័យ​ក្មេង​កញ្ញា នីតា វរវង្ស និយាយ​ថា​ការ​ចូល​ចិត្ត​ម្ដែង​តួអង្គបែបកាច និង​ភ្លើតភ្លើន ដែល​អ្នក​ទស្សនា​មិន​សូវ​ចូល​ចិត្ត​ក្នុង​សាច់​រឿង គឺ​មិន​ប៉ះពាល់​ដល់​ទីផ្សារ​ ឬប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​មាន​តែ​ជួយ​លើក​ប្រជាប្រិយភាព​ទៅ​វិញ។


ក្នុង​តំណែង​ជា​តួអង្គ​ចរិត​ភ្លើតភ្លើន​ក្នុង​រឿង “នេះ​ឬ​ជីវិត្ត” របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ថិ៍លេខ ទើប​ក្រុង​ពាលី​ព្រឹក​មិញ​តារា​សម្ដែង​រូប​នេះ​បញ្ជាក់​ថា៖”ខ្ញុំ​ចូល​ចិត្ត​ចរិត​តួអង្គ​បែប​ហ្នឹងបង ហើយ​ខ្ញុំ​កាច និង​ភ្លើតភ្លើន​តែ​ក្នុង​សាច់​រឿង​នោះ​ទេ ខាង​ក្រៅ​ស្លូតបូត​មិន​ដូច​ការ​លើក​ឡើង​របស់​ទស្សនិកជន​ទេ”។


កញ្ញា នីតា វរវង្ស បន្ត​ថា​សម្រាប់​តារា​ផ្សេង​អាច​ព្រួយ​បារម្ភ​រឿង​ការ​សម្ដែង​ជា​តួអង្គ​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ។ ក៏ប៉ុន្តែ​​សម្រាប់​កញ្ញា មិន​បាន​ព្រួយ​បារម្ភ​ទេ គឺ​មាន​តែ​ជួយ​លើក​ប្រជាប្រិយ​ភាព​ឱ្យ​ខ្ពស់​ទៅ​វិញ។ កញ្ញា​ជឿជាក់​ថា​ស្នាដៃ​ថ្មី​គឺ​រឿង”នេះ​ឬ​ជីវិត” នឹង​អាច​ជួយ​លើក​ប្រជាប្រិយភាព​ឱ្យ​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត​។


យ៉ាង​ណា​ក៏​ដោយ​តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​រូប​នេះ​អះអាង​ថា មិន​មែន​តែ​ជា​តួអង្គកាច និង​ចរិត​ភ្លើន​ទើប​កញ្ញា​អាច​សម្ដែង​បាន​នោះ​ទេ ពោល​តួ​អង្គស្លូត និង​ចរិត​ផ្សេង​ទៀត​គឺ​កញ្ញា​សម្ដែង​បាន​ទាំង​អស់ឱ្យ​តែ​ផលិតករ​ត្រូវការ។ ​កញ្ញា​លើក​ឡើង​ថា​ការ​ចេះ​សម្ដែង​តែ​តួអង្គ​បែប​កាច និង​ភ្លើតភ្លើន​មួយ​មុខ​មិន​គ្រប់​គ្មាន​ទេ គឺ​ត្រូវ​ចេះ​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ទីផ្សារ​កាន់តែ​មាន​ភាព​ទាក់ទាញ។


កញ្ញា នីតា វរវង្ស លើក​ឡើង​ថា​ក្នុង​ចំណោមរឿង​ជិត ១០​ចុង​ក្រោយ​​ភាគ​ច្រើនថត​ឱ្យ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ គឺ​មាន​ ៩​ហើយ​ដែល​កញ្ញា​ឆក់​បាន​តួ​អង្គ​ប្រភេទ​នេះ៕


No comments