Header Ads

ថ្វីត្បិដសម្តែង​រួមគ្នាជាលើកដំបូង ​តែ ម៉ៃយ៉ា និង ណាខុន លេងស៊ីសង្វាក់គ្នា​បានល្អ

ថ្មីៗ​នេះស្ថានីយទូរទស្សន៍ ភីអិនអិន ទើបតែចាប់ផ្តើម​បញ្ចាំងរឿងភាគខ្មែរមួយរឿងទៀត​គឺរឿង «កញ្ញាអំពិលផ្អែម» ដោយតម្រូវអោយលោក ណាខុន សម្តែងរួមគ្នាជាមួយ​តួឯកស្រីកូនកាត់អាល្លឺម៉ង់ គឺកញ្ញា មៃយ៉ា​។
កិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី «ជីវិតនិងកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន កាលពីថ្ងៃសៅរ៍ ទី៨ កន្លងទៅនេះ អ្នកទាំងពីរបាននិយាយថា ពីមុនមកពួកគេធ្លាប់​បានថតស្ពត ឬសំអាងការផ្សេងៗ​ជាគ្នា ប៉ុន្តែសម្រាប់ការថតរឿងវិញ​គឺជាលើកទីមួយសម្រាប់​អ្នកទាំងពីរ​នៅក្នុងរឿង «កញ្ញាអំពិលផ្អែម» នេះ​។


អ្នកទាំងពីរ​បន្ថែមថា បើទោះបីនេះជាលើកទីមួយ​សម្រាប់ការសម្តែងរួមគ្នាក៏​ពិតមែន ប៉ុន្តែរាល់ឈុតឆាក​នីមួយៗហាក់បីដូចជា​ស៊ីសង្វាក់ និងចូល​តួបានល្អ​។
កញ្ញា ម៉ៃយ៉ា បានប្រាប់ថា ដោយសារតែកញ្ញាចូល​ចិត្តលេងខ្លួន និងចរឹតបែបកាចឆ្នាស់​ម្ញិកម្ញ៉ក់ស្រាប់ទើបធ្វើអោយ​កញ្ញាសម្តែងចូលតួ​បានល្អបែបនេះ​។
អ្នកទាំងពីរក៏បាន​ប្រាប់ដែរថា ឈុតឆាកដែលពួកគេ​ពេញចិត្តជាងគេនោះ​គឺត្រង់ពេលដែល លោក ណាខុន បានទុកអោយកញ្ញា ម៉ៃយ៉ា នៅផ្ទះតែម្នាក់ឯង​ស្របពេលដែលមេឃភ្លៀង​ខ្លាំង ហើយកញ្ញា ម៉ៃយ៉ា មានអារម្មណ៍​ភិតភ័យ​។ ឈុតត្រង់នេះ​ហើយដែលធ្វើអោយ​អ្នកទាំងពីរ​ចាប់ផ្តើមមានចិត្ត​ស្រឡាញ់គ្នាក្នុងខ្សែភាព​យន្តមួយនេះ​។ ដោយឡែក ចំណុចមួយទៀតនោះគឺ ឈុតថើប​តែម្តងដែលធ្វើអោយ​កញ្ញា ម៉ៃយ៉ា ចាំមិនភ្លេច ព្រោះតែឈុតត្រង់​នេះត្រូវថតច្រើន​ដងទម្រាំតែអ្នក​ដឹកនាំរឿងទទួលយក​។


ទោះបីជាបែបណា អ្នកទាំងពីរក៏នៅ​តែជួបបញ្ហាលំបាកបន្តិច​បន្តួច ដោយសារតែត្រូវថត​ទាំងពេលឈឺ ពេលភ្លៀង ឬក៏កណ្តាល​ថ្ងៃខ្លាំង ជាពិសេសនោះ​សម្រាប់លោក ណាខុន ផ្ទាល់ដែលតម្រូវអោយ​លោកធ្វើជាជាង​ថតរូប ទាំង​ដែលលោកមិនមាន​ជំនាញក្នុងការថតរូប​ទាល់តែសោះ អីចឹងត្រូវទាម​ទារការហ្វឹកហាត់ និងរៀន​សូត្របន្ថែម​ពីកាមេរ៉ា​។
ដោយឡែកកញ្ញា ម៉ៃយ៉ា វិញ ក៏បានរៀបរាប់ដែរថា ដោយសារតែតួកញ្ញាត្រូវ​តម្រូវអោយញុំាអំពិល ហើយពេលខ្លះក៏ត្រូវញុំាអំពិលទុំទៀតផង តែកញ្ញាត្រូវតែ​សម្តែងអោយអ្នកទស្សនា​មើលមកឃើញថាកញ្ញា​ពិតជាពូកែញុំាអំពិល​ពិតប្រាកដ​។
រឿង «កញ្ញាអំពិលផ្អែម» បើទោះបីជា ទើបតែចាក់បញ្ចាំងក៏ពិត​មែន ប៉ុន្តែទទួលបានការគាំទ្រ​ច្រើនពីសំណាក់ទស្សនិកជ មូលហេតុទាំងនេះ​ហើយទើបធ្វើអោយស្ថានីយ​ទូរទស្សន៍ ភីអិនអិន មានកម្លាំងចិត្តក្នុងការ​បង្កើតរឿង​ភាគខ្មែរល្អៗ​ជាបន្តទៀត​។
«កញ្ញាអំពិលផ្អែម» មានផ្សាយជូនទស្សនារៀងរាល់​ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង៨ ដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន​៕
ទស្សនាកិច្ចសម្ភាសន៍​ពិសេសសូមចុច៖




No comments